អាណិត Georgina ដែរ​ដល់​ចឹង ម្តាយ Ronaldo រារាំង​មិន​ឲ្យ​បាន​រៀបការ​ទេ ដោយសារ​ហេតុផល​នេះ

អ្នក​ស្រី Dolores Aveiro ជា​ម្តាយ​បង្កើត​របស់ Cristiano Ronaldo គឺ​មិន​ឃើញ​កូន​ប្រុស​របស់​ខ្លួន រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារា​ម៉ូដែល​ស្រី Goergina Rodriguez នោះ​ទេ បើ​ទោះ​បី​អ្នក​ទាំង​ពីរ​កំពុង​រស់នៅ​ជាមួយ​គ្នា​យ៉ាង​ល្អូកល្អិន​និង​បង្កើត​បាន​កូន​ស្រី​មួយ​ហើយ​ក៏​ដោយ។

Alasan Cristiano Ronaldo Tak Kunjung Nikahi Georgina Rodriguez Hxf

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ម្តាយ​បង្កើត Ronaldo ក៏​ដូច​ជា​ខាង​ក្រុម​គ្រួសារ​ខាង​ប្រុស យល់​ឃើញ​ថា តារា​ម៉ូដែល​កូន​កាត់​អេស្ប៉ាញ-អាហ្សង់ទីន អាច​នឹង​ចូល​មក​ដណ្តើម​ទ្រព្យសម្បត្តិ​របស់ CR7 ព្រោះ​ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ ច្បាប់​ការ​រៀបអាពាហ៍ពិពាហ៍​ ពេល​រស់នៅ​ជាមួយ​គ្នា គឺ​ទ្រព្យ​ជា​រួម លែង​បែងចែក​ទ្រព្យ​នរណា​រក​បាន​អ្វី​ទៀត​ហើយ ដូច្នេះ​ប្រសិន​មាន​ការ​បែកបាក់ ទ្រព្យសម្បត្តិ​ទាំង​អស់​របស់ CR7 នឹង​ត្រូវ​បែងចែក​ពាក់​កណ្តាល​ឬ​ក្នុង​លក្ខខណ្ឌ​ណា​មួយ​ទៅ​ឲ្យ Georgina។ ហេតុផល​នេះ​ហើយ​ដែល​អ្នក​ស្រី Aveiro គិត​ថា អាច​​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កូន​ប្រុស​បង្កើត​ខ្លួន​ទៅ​ថ្ងៃ​ខាង​មុខ។

1 94

យ៉ាង​ណា​បើ​យើង​ធៀប​នឹង​ភាព​ជាក់ស្តែង​សព្វថ្ងៃ គឺ​វា​ផ្ទុយ​ស្រឡះ​ពី​គ្នា ព្រោះ​ទំនាក់ទំនង​រវាង Ronaldo និង Goergina ហាក់​មិន​មាន​រឿង​ល្អក់កករ​អ្វី​នឹង​គ្នា​ទាល់​តែ​សោះ រាប់​ចាប់​តាំង​ពី​ការ​បង្កាត់​ភ្លើង​ស្នេហ៍​នា​ឆ្នាំ ២០១៧។ ជាង​នេះ Georgina គឺ​ជា​មនុស្ស​ស្រី​ដំបូង​ផង​ដែរ ដែល Ronaldo ហ៊ាន​បង្ហាញ​ជា​សាធារណៈ ថា​ជា​ម្តាយ​នៃ​កូន​ស្រី​បង្កើត​ខ្លួន គឺ​ Alana ដែល​មាន​អាយុ​ជិត ៤ ឆ្នាំ។

NINTCHDBPICT000521537977 1 E1568712486484

Cristiano Ronaldos Girlfriend Georgina Rodriguez Says Shes Hoping Hell Propose To Her

ដូច្នេះ​យើង​មាន​តែ​រង់ចាំ​មើល​បន្ត​ទៀត គ្រាន់​ដឹង​ថា ខាង​ស្រី Georgina គឺ​តែងតែ​បង្ហើប​ពី​គម្រោង​ចង់​រៀបការ តែ​ក៏​មិន​អាច​អារកាត់​តែ​ឯង​បាន​ដែរ លុះត្រា​តែ​ខាង​ប្រុស Ronaldo យល់​ព្រម។ យ៉ាង​ណា​គ្រប់​សកម្មភាព​ដែល​នាង​បង្ហាញ​មក គឺ Georgina ហាក់​ឲ្យ​តម្លៃ​ទៅ​លើ​គ្រួសារ​របស់ Ronaldo និង​ស្រលាញ់​មើល​ថែ​ទាំ​គ្រួសារ​ទាំង​មូល​បាន​ដិតដល់​ល្អ​ណាស់ ដូច្នេះ​បើ​នាង​ស្រលាញ់ CR7 ស្មោះ មិន​សម្លឹង​ឃើញ​ទ្រព្យ​ជា​ធំ នោះ​អាច​ជា​វិប្បដិសារី​មួយ​ដែរ របស់​គ្រួសារ​ខាង Ronaldo ដែល​មើល​ខុស​មក​លើ​នាង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក