Bonucci ថា​វត្តមាន Ronaldo បាន​ជះ​ផល​អាក្រក់​មួយ​ ដល់​ក្លឹប Juventus

ខ្សែ​ការពារ​របស់​ក្លឹប​ Juventus គឺ​កីឡាករ Leonardo Bonucci បាន​ផ្ញើ​សារ​ព្រមាន​ទៅ​ដល់​កីឡាករ​នៅ​ក្លឹប Man Utd ថា​កុំ​ឲ្យ​មាន​អារម្មណ៍ ដូច​កីឡាករ​ Juventus ​មួយ​ចំនួន ដែល​រង​ឥទ្ធិពល​អវិជ្ជមាន​ពី Cristiano Ronaldo។

Bonucci 940x529

នោះ​គឺ ការ​ដែល​ពេល​មាន CR7 កីឡាករ​មួយ​ចំនួន​របស់ Juventus ហាក់​មិន​សូវ​ខិតខំ​ប្រឹងប្រែង ព្រោះ​អី​គិត​ថា វត្តមាន Ronaldo ម្នាក់ គឺ​អាច​គ្រប់គ្រាន់​ជួយ​ឲ្យ​ក្រុម​ទទួល​បាន​ជ័យជម្នះ តែ​លទ្ធផល​លើ​ទីលាន​ស​បង្ហាញ​ចេញ​មក​គឺ​ខុស​ពី​ការ​គិត។

Bonucci និយាយ​ប្រាប់​សារព័ត៌មាន The Athletic កន្លង​ទៅ​ថា៖ "រឿង​គឺ​វា​ត្រង់​ថា ការ​ដែល​មាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​មួយ​រូប នៅ​ក្រុម​របស់​យើង គឺ​អាច​ធានា​ឲ្យ Juventus ទទួល​បាន​ជ័យជម្នះ តែ​វត្តមាន​ Cristiano នេះ​សោត ក៏​ជះ​ផល​អាក្រក់​ដល់​ពួក​យើង​ដែរ"។

PRI_199152740

GettyImages 1234858579

លោក​បន្ត៖ "ពេល​ហ្វឹកហាត់ គេ​ហាក់​ដូច​ជា​អ្វី​ម្យ៉ាង​ជំរុញ​យើង​បន្ថែម តែ​សម្រាប់​កីឡាករ​មួយ​ចំនួន​ក្នុង​ក្រុម បែរ​ជា​គិត​ថា វត្តមាន Ronaldo ម្នាក់​គឺ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ការ​ប្រកួត​បាន ហេតុ​ហ្នឹង​ហើយ​ធ្វើ​ឲ្យ​ពួក​គេ​លែង​សូវ​ខំ ពួក​គេ​មិន​សូវ​លះបង់​ខ្លាំង​ដូច​មុន ជា​ដើមចម​ធ្វើ​ឲ្យ​ប៉ុន្មាន​ឆ្នាំ​នេះ យើង​មាន​ការ​ធ្លាក់​ចុះ ដូច​រដូវ​កាល​មុន​យើង​បញ្ចប់​រដូវ​កាល​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ ៤"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក