ចប់​ការ​ប្រកួត​យប់មិញ​ភ្លាម Ronaldo ផ្ញើ​សារ​មួយ​នេះ​ភ្លែត​មក​មិត្ត​ចាស់ Ferdinand

Cristiano Ronaldo បាន​ក្លាយ​ជា​តួ​ឯក​ក្នុង​ការ​ប្រកួត​ឲ្យ Man Utd ទល់ Villarreal បន្ទាប់​ពី​ស៊ុត​បាល់​ចុង​ម៉ោង យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ ក្រោម​លទ្ធផល ២-១ យក​បាន ៣ ពិន្ទុ​នៅ​ជុំ​ទី ២ វគ្គ​ចែក​ពូល UEFA Champions League។

Talksport Ronaldo 9 800x600

ក្រោយ​ចប់​ការ​ប្រកួត លោក Rio Ferdinand ជា​អតីត​ខ្សែ​ការពារ និង​មិត្ត​រួម​ទ្រនំ​របស់ CR7 ក៏​បាន​ទម្លាយ​ថា ខ្លួន​ទទួល​បាន​សារ​មួយ​ពី​កីឡាករ​ព័រទុយហ្គាល់។ Rio ថា៖ "Ronaldo គេ​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ទាំង​យប់ ពេល​ចប់​ការ​ប្រកួត​នោះ​ថា គេ​ដឹង​ខ្លួន​ឯង​លេង​មិន​បាន​ល្អ តែ​គេ​ច្បាស់​ថា​ខ្លួន​ឯង​នឹង​អាច​រក​គ្រាប់​បាល់​យ៉ាង​ពិត​ប្រាកដ"។

លោក​បន្ត​ទៀត​ថា៖ "របៀប​នៃ​ការ​ជំនឿ​ជឿជាក់​ដែល​គេ​មាន ក៏​ដូច​ជា​កំណត់ត្រា​ដែល​គេ​បង្ហាញ​ចេញ​មក គេ​បាន​ក្លាយ​ជា​ចំណែក​ដ៏​ធំ​មួយ​នៅ​ការ​ប្រកួត​ពេល​នេះ"។

58qnjd6g_cristiano Ronaldo Afp_625x300_30_September_21

GettyImages 1343905232

គួរ​បញ្ជាក់​ថា គ្រាប់​បាល់​នៅ​នាទី ៩០+៥ របស់ Ronaldo កាល​ពី​យប់​មិញ បាន​រុញ​ឲ្យ​លោក​ក្លាយ​ជា​កីឡាករ​​វ័យ​ចំណាស់​បំផុត​លំដាប់​ទី ២ របស់ Man Utd ដែល​អាច​រក​បាន​គ្រាប់​បាល់​នៅ​ពាន​រង្វាន់​អឺរ៉ុប ហើយ​នៅ​ចាញ់​អ្នក​ទី ១ ដែល​មាន​អាយុ​លើ​លោក​ជាង ១ ខែ​ប៉ុណ្ណោះ។ កំណត់ត្រា​ផ្សេង​ទៀត​គឺ​ការ​បង្ហាញ​ខ្លួន​សរុប ១៧៨ ប្រកួត នាំ​មុខ​អ្នក​គ្រង​ចាស់​គឺ Iker Casillas មាន ១៧៧ ប្រកួត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក