លោក Jurgen Klopp ស្ថិតក្នុងបញ្ជីឈ្មោះបេក្ខភាព ៥ នាក់របស់ក្រុម Barcelona ជំនួសលោក Ronald Koeman

លោក Jurgen Klopp ស្ថិតនៅក្នុងបញ្ជីឈ្មោះបេក្ខភាពគ្រូបង្វឹក ៥ នាក់របស់ក្រុម Barcelona ជំនួសលោក Ronald Koeman ជាអ្នកចាត់ការទូទៅបន្ទាប់របស់ក្លឹបនេះបើយោងតាមសារព័ត៌មានអេស្ប៉ាញ El Nacional ។

12_MAIN Barcelonas Five Man Managerial Shortlist To Replace Ronald Koeman Includes Jurgen Klopp (1)

អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះកំពុងតែជិតបាត់បង់ការងាររបស់ខ្លួនហើយ បន្ទាប់ពី Barca បានរងបរាជ័យយ៉ាងអាម៉ាស់ ០-៣ លើក្រុម Benfica ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធម្សិលមិញ។

12_MAIN Barcelonas Five Man Managerial Shortlist To Replace Ronald Koeman Includes Jurgen Klopp

លោក Klopp អ្នកចាត់ការទូទៅរបស់ហង្សក្រហមគឺជាអ្នកចាត់ការម្នាក់ក្នុងចំណោមអ្នកចាត់ការទាំង ៥ ដែលក្រុមប្រឹក្សាភិបាលរបស់ក្លឹបកំពុងសម្លឹងមើលដើម្បីមកជំនួសតំណែងរបស់គាត់។ បេក្ខជនផ្សេងទៀតរួមមានលោក Erik Ten Hag គ្រូបង្វឹកក្រុម Ajax អ្នកចាត់ការជនជាតិបែលហ្ស៊ិក Roberto Martinez, Xavi Hernandez និង Andrea Pirlo ជាដើម។

0_FBL ESP LIGA BARCELONA GRANADA

ទោះយ៉ាងណាលោក Klopp ពិតជាពិបាកទាក់ទាញណាស់ ព្រោះគាត់គ្មានចេតនាចាកចេញពី Liverpool ទេហើយត្រូវបន្តកុងត្រារហូតដល់ឆ្នាំ ២០២៤ ជាមួយក្លឹប។ Barca ត្រូវបង់ប្រាក់ឱ្យ Koeman ៦ លានអឺរ៉ូ (៥.១ លានផោន) ប្រសិនបើពួកគេបណ្តេញគាត់ចេញឥឡូវ ដែលនេះជាមូលហេតុដែលពួកគេស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN