អតីតខ្សែប្រយុទ្ធ Liverpool ម្នាក់​ថា​ បច្ចុប្បន្ននេះ Messi និង​ Ronaldo មិន​ល្អ​ដល់ Mo Salah ទេ

អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool លោក Dean Saunders បាននិយាយថា Messi និង​ Ronaldo បច្ចុប្បន្នមិន​ល្អដល់​ Mohamed Salah នោះ​ទេ។

Mo Salah Sadio Mane Liverpool F365

ថ្លែងទៅកាន់ talkSPORT ៖“ ឥឡូវនេះ! បើ​យើងនិយាយតើអ្នកណាល្អជាង Mohamed Salah? ស៊ុត​បញ្ចូល​ទីប្រាំបីគ្រាប់ក្នុងការ​ចូលលេង​៨​ប្រកួតក្នុងនាមជាខ្សែប្រយុទ្ធស្លាបស្តាំ គាត់មិនលេងនៅកណ្តាលទេ"។

55fbd 16329045787291 800

“ គាត់មើលទៅ គ្មាននរណាអាច​បញ្ឈប់បានទេ។ មាន Lionel Messi និង Cristiano Ronaldo ដេល​ល្អ​រៀងៗខ្លួន ប៉ុន្តែឥឡូវនេះពួកគេមិនល្អដូច Salah ទេ"។

"ឥឡូវនេះ! ខ្ញុំនឹងជ្រើស​រើសយក Salah ។វាពិតជាងាយស្រួលដែលនិយាយថា Ronaldo ប៉ុន្តែឥឡូវនេះ Salah មើលទៅដូចជាគាត់នឹងរកគ្រាប់បាល់រៀងរាល់សប្តាហ៍" ។

Cc6ea41c 63cc 4795 Be1f 8dde4f5f7c32

សម្រាប់ Ronaldo ពេល​នេះបានស៊ុតបាល់បញ្ចូលទី ៥ គ្រាប់លើ​៥ប្រកួតចាប់តាំងពីចូលរួមជាមួយក្រុមបិសាចក្រហម Manchester United បន្ទាប់​ពី​ចាកចេញ​ពី Juventus ។

1200

ចំពោះ Messi !កីឡាករសញ្ជាតិអាហ្សង់ទីនបានរកគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្រុម Paris Saint-Germain ក្នុងជ័យជម្នះ ២-០ ទល់នឹងក្រុម Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។

ចុះប្រិយមិត្តវិញ​គិត​ថា​នរណា​ល្អ​ជាង​គេ​នា​ពេល​បច្ចុប្បន្ននេះ?

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN