PSG សម្លឹង​ឃើញ​ម៉ាស៊ីន​បញ្ចប់​ទី​កំពូល​រូប​នេះ ទុក​យក​មក​ជំនួស Mbappe

ក្លឹប​បារាំង Paris Saint-Germain មាន​ភាគរយ​ច្រើន​អាច​នឹង​ត្រូវ​បាត់បង់​តារា​ឆ្នើម Kylian Mbappe នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ហើយ​ជា​ការ​បាត់បង់​ដោយ​មិន​បាន​តម្លៃ​ខ្លួន​សូម្បី​តែ​មួយ​សេន្ត​ថែម​ទៀត។

0_GettyImages 1342518643

យ៉ាង​ណា​ក្លឹប​ក៏​មាន​តែ​សម្រប​ទៅ​តាម​ពេលវេលា ហើយ​ស្វះស្វែង​រក​អ្នក​ថ្មី​មក​ជំនួស​ដ៏​សក្តិសម​បំផុត ដ្បិត​អី​នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ មាន​ជើង​ឆ្នើម ២ រូប គឺ Neymar Jr និង Leo Messi ទៅ​ហើយ​នោះ។ បើ​តាម​សារព័ត៌មាន TeleFootball ចុះ​ផ្សាយ​ថា ក្លឹប​សេដ្ឋី​បារាំង​កំពុង​សម្លឹង​ឃើញ​កីឡាករ​របស់​ក្លឹប Bayern Munich។

16329475956434

នោះ​គឺ​ម៉ាស៊ីន​បញ្ចប់​ទី​វ័យ​ចំណាស់ Robert Lewandowski ដែល​ស្ថិត​នៅ​វ័យ ៣៣ ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នៅ​មាន​គុណភាព​ល្អ ជា​ពិសេស​គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លឹប​ធំៗ​នៅ​មួយ​រយៈ​ចុង​ក្រោយ។ សុពលភាព​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​ ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ហើយ​តាម​ហាងឆេង​ថ្លៃ​ខ្លួន​ គេ​អាច​ថ្លៃ​ប្រមាណ ៦០ លាន​អឺរ៉ូ។

FC Bayern München V Borussia Dortmund   Supercup 2021

ទៅ​មើល​ស្ថិតិ​របស់​គេ​ឯ​ណោះ​វិញ នៅ​រដូវ​កាល ២០២១/២២ គេ​រក​បាន ១៣ គ្រាប់​សរុប​នៅ​ការ​បង្ហាញ​ខ្លួន ៩ ប្រកួត ពោល​កំពុង​បន្ត​ស្ថិតិ​ដ៏​ល្អ​ឥត​ខ្ចោះ​ទៀត​ហើយ​ឲ្យ​ក្លឹប Bayern Munich។ ដូច្នេះ​វា​ពិត​ជា​ពិបាក​ថា​ដែរ ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​ក្លឹប​អាល្លឺម៉ង់​ថា​ព្រម​លក់ Lewandowski ឬ​អត់?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក