ម្តង​នោះ​វក់​ស៊ុត​ខ្លាំង​ពេក Ronaldo ដល់​ថ្នាក់​ប្រាប់​ឲ្យ UEFA ដូរ​ឈ្មោះ​ពាន UCL មក​ជា​បែប​នេះ

Cristiano Ronaldo នៅ UEFA Champions League រដូវ​កាល​ថ្មី ២០២១/២២ គេ​រក​បាន ២ គ្រាប់​នៅ ២ ជុំ​ដំបូង ហើយ​គ្រប់​គ្នា​កំពុង​គិត​ថា CR7 ទំនង​ជា​នឹង​អាច​ត្រលប់​ទៅ​ភាព​ល្អ​ឥតខ្ចោះ​សារ​ជា​ថ្មី ពោល​គឺ​ការ​រក​បាន ១៧ គ្រាប់​នៅ​រដូវ​កាល​ទោល ដែល​ជា​កំណត់ត្រា​ចាស់​របស់​ខ្លួន។

Sr4 30052016 WOW Cristiano Ronaldo Completed The Season UEFA Champions League Top Scorer Again 1

យ៉ាង​ណា​យើង​បង្វែរ​ទៅ​រឿង​ដើម​មួយ​កាល​ពី​រដូវ​កាល ២០១៧/១៨ ដែល​ជា​លើក​ចុង​ក្រោយ កីឡាករ​ព័រទុយហ្គាល់​លើក​ពាន​អឺរ៉ុប ជាមួយ​ក្លឹប Real Madrid។ គ្រា​នោះ​លោក​ក៏​បាន​ជាប់​ឈ្មោះ​ជា Top Scorer ប្រចាំ​រដូវ​កាល​ផង​ដែរ។

Ice_screenshot_20211001 150144

និយាយ​ក្រោយ​យក​ឈ្នះ​ទៅ​លើ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ CR7 ថា៖ "នរណា​ជា Top Scorer ម្តង​ទៀត? ការ​ប្រកួត Champions League គួរ​តែ​ប្តូរ​ឈ្មោះ ហើយ​ហៅ​ថា CR Champions League វិញ​ទៅ នេះ​ដោយសារ​ខ្ញុំ​បាន​ឈ្នះ​វា​ ៥ លើក ខ្ញុំ​ជា Top Scorer ម្តង​ទៀត​ហើយ"។

Ice_screenshot_20211001 150150

គួរ​បញ្ជាក់​ថា តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ បាន​កំពុង​នឹង​គ្រង​កំណត់ត្រា​ធំៗ​ជា​ច្រើន​នៅ UCL ហើយ​មាន​កំណត់ត្រា​ធំ ២ ពិបាក​នឹង​មាន​នរណា​តាម​មក​បំបែក​បាន ដូច​ជា​ការ​បង្ហាញ​ខ្លួន​ច្រើន​បំផុត ១៧៨ ប្រកួត និង​ការ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​គឺ ១៣៦ គ្រាប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក