កីឡាករ​ស៊ី​ថ្លៃ​មួយ​រូប​នៅ Chelsea នឹង​រក​ផ្លូវ​បែក​ ប្រសិន​គ្រូ​មិន​ហៅ​ចូល​លេង​ដូច​មុន

ក្លឹប​តោ​ខៀវ Chelsea កំពុង​គរ​ជើង​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ ហើយ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ គឺ​តំណែង​ប្រយុទ្ធ​កណ្ដាល​មាន Timo Werner និង Romelu Lukaku កំពុង​ប្រជែង​គ្នា​ជា​ខ្លាំង។

Thomas Tuchel And Romelu Lukaku_1vc7hqs5yrwuu1fwt748tj937t

បើ​តាម​សារព័ត៌មាន DailyMail ចុះ​ផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Timo Werner នឹង​រក​មើល​ការ​ចែក​ផ្លូវ​ហើយ ប្រសិន​ណា​គេ​មិន​អាច​ទទួល​បាន​ឱកាស​ចូល​លេង​ជាប់លាប់​ដូច​កាល​ពី​ពេល​មុន។

Ice_screenshot_20211001 152239

នា​រដូវ​កាល ២០២១/២២ Werner បង្ហាញ​ខ្លួន ៧ ប្រកួត រក​បាន ១ គ្រាប់​និង Assist ១ លើក គិត​ជា​ចំនួន​នាទី​លើ​ទីលាន តែ ៣៦៣ នាទី​ប៉ុណ្ណោះ។ ធៀប​នឹង Lukaku ដ្បិត​គេ​ទើប​ជា​អ្នក​មក​ក្រោយ តែ​គេ​ឈរ​ជើង​បាន ៨ ប្រកួត រក​បាន ៤ គ្រាប់​ ស្មើ​នឹង ៦៤៤ នាទី​ទៅ​ហើយ។

Ice_screenshot_20211001 152243

មិន​មាន​ការ​បញ្ជាក់​ច្បាស់​ទេ​ថា ខ្សែ​ប្រយុទ្ធ​វ័យ ២៥ ឆ្នាំ អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ​ឯ​ណោះ។ កាល Chelsea ទិញ​ចូល​គេ​មាន​តម្លៃ ៥៣ លាន​អឺរ៉ូ ហើយ​ស៊ី​ថ្លៃ​ពលកម្ម​ដល់​ទៅ ២៧២ ០០០ ផោន/សប្តាហ៍ ហើយ​បើ​តាម​ហាងឆេង​លក់​គេ​ចេញ​ទៅ​វិញ​នៅ​ពេល​ខាង​មុខ គឺ​ក្លឹប​ក៏​នៅ​តែ​អាច​ចំណេញ​តិចតួច​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក