Luke Shaw អាច​នឹង​អវត្តមានក្នុង​ជំនួប​​ Man Utd ប៉ះជាមួយ Everton ដោយ​សារ​មូលហេតុនេះ

យោងតាមសម្តីរបស់លោក  Samuel Luckhurst របស់ MEN បានឱ្យដឹងថា Luke Shaw អាចនឹងខកខានការប្រកួតរបស់ Man United ទល់នឹង Everton នៅថ្ងៃសៅរ៍នេះ ព្រោះសុខភាពរបស់​គាត់​នៅតែមិនទាន់ល្អឡើងវិញ។

0_GettyImages 1284400024 Copy

ខ្សែការពារឆ្វេងពិតជាមានជំងឺហើយមិនមានរបួសរាងកាយណាមួយឡើយ។ Shaw មានអាការៈមិនស្រួលខ្លួន អំឡុងការប្រកួតជាមួយក្រុម Aston Villa ហើយត្រូវប្តូរចេញដោយសារតែរឿងនោះហើយ(មិនមែនមក​ពី​របួស)។

0_GettyImages 1342427114

ព័ត៌មាន​នេះសូម្បីលោក Gareth Southgate គ្រូបង្វឹកជម្រើស​ជាតិអង់គ្លេសក៏​បាន​បញ្ជាក់ផង​ដែរ ដោយ​លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍អំពី​ការ​ប្រកាស​ក្រុមជម្រើស​ជាតិ​ថា៖“ ខ្ញុំគិតថា Luke គ្រុន​ទេ ហើយ​គ្មានរបួសកាយសម្បទាអ្វីទាំងអស់ ហើយ​គាត់នឹងមិនលេងរហូតដល់ថ្ងៃសៅរ៍ក្រោយដូច្នេះមានពេលបន្តិចសម្រាប់​គាត់” ។

1e6bb3aa 5bd7 4bc9 9af1 7d81529fe50c

អវត្តមានរបស់ Shaw គេរំពឹង​ថា Alex Telles នឹងទទួលបានឱកាសដ៏គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀត បន្ទាប់ពីបានស៊ុតបញ្ចូលទីយ៉ាងល្អក្នុងជ័យជម្នះ ២-១ របស់ក្រុម Man United លើក្រុម Villarreal ក្នុងក្របខ័ណ្ឌ Champions League ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN