Alex Telles ថា Ronaldo អត់​សប្បាយ​ចិត្ត​រឿង​នេះ កាល​ប៉ះ Villarreal ​ថ្ងៃ​មុន

ខ្សែ​ការពារ​ Alex Telles បាន​ទម្លាយ​ពី​មូលហេតុ​ដែល Cristiano Ronaldo មាន​អារម្មណ៍​មិន​សូវ​សប្បាយ​ចិត្ត នៅ​ការ​ប្រកួត​ទល់​ក្លឹប Villarreal កាល​ពី​ពាក់​កណ្តាល​នៅ​វគ្គ​ចែក​ពូល UEFA Champions League។

Alex Telles Man Utd Villarreal Goal

នោះ​គឺ​ដោយសារ​មិត្ត​រួម​ក្រុម​មិន​អាច​រក​ឃើញ​ចន្លោះ ក្នុង​ការ​បញ្ជូន​បាល់​ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ​នៅ​ខាង​លើ ជា​ហេតុ​នាំ​ឲ្យ​ក្រុម​យក​បាន​ជ័យជម្នះ​យ៉ាង​តានតឹង​បំផុត​ ហើយ​កើត​ឡើង​នៅ​ចុង​ម៉ោង​នាទី ៩០+៤ ឯ​ណោះ។

ប្រាប់ TNT Sports ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​ថា៖ "នេះ​ជា​ប្រកួត​ដំបូង​ដែល​ខ្ញុំ​បាន​លេង​ជាមួយ Ronaldo ហើយ​នៅ​ខាង​ក្រៅ​ទីលាន ពួក​យើង​ស្និទ្ធស្នាល​គ្នា​ដោយសារ​យើង​ប្រើប្រាស់​ភាសា​​ព័រទុយហ្គាល់​បាន​ដូច​គ្នា"។

Manchester United V Villarreal Cf Group F Uefa Champions League Min

16329505480042

លោក​បន្ត៖ "យ៉ាង​ណា​ ៥ នាទី​មុន​នោះ Ronaldo គាត់​រាង​អត់​សប្បាយ​ចិត្ត​បន្តិច ដោយ​សារ​យើង​មិន​អាច​បញ្ជូន​បាល់​ឲ្យ​គាត់​ទៅ​ខាង​លើ​បាន តែ​ខ្ញុំ​ប្រាប់​គាត់​ហើយ​ថា បាល់​នឹង​ទៅ​ដល់ គាត់​បន្ត​ផ្តោត​អារម្មណ៍​សិន​ទៅ ហើយ​ដូច​យើង​បាន​ឃើញ ត្រឹម​​តែ​ការ​បញ្ជូន​មួយ​ទៅ​ដល់​គាត់​នៅ​ក្នុង​ប្រអប់​គឺ​គាត់​អាច​រក​ជ័យជម្នះ​ឲ្យ​យើង​បាន វា​ជា​ក្តីស្រមៃ​ដែល​ក្រុម​ចង់​បាន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក