បើ Sir Alex នៅ​ដឹកនាំ របៀប​លេង​ដូច​ម្នាក់​នេះ ដឹង​តែ​ត្រូវ​ព្យួរ​ឈ្មោះ ១ ខែ​ហើយ

Man Utd កាល​ពី​យប់​មិញ លេង​បាន​ត្រឹម​ស្មើ ១-១ ទល់ Everton ហើយ​កំហុស​នៃ​ការ​លេង​របស់​ក្រុម​ទាំង​មូល ក៏​មាន​មតិ​ជា​ច្រើន ទម្លាក់​ទៅ​លើ​ខ្សែ​បម្រើ Fred ថា​បាន​បង្ក​កំហុស​ជា​ថ្មី​ទៀត​ហើយ។

20200521 Owen Hargreaves 04

ការ​លេង​របស់​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល ហាក់​ធ្វើ​ឲ្យ​មាន​ការ​ថ្លោះធ្លោយ​ច្រើន ទាំង​ការ​ឆក់​យក​បាល់ និង​ការ​បង្កើត​ឱកាស​ទៅ​ខាង​លើ ហើយ​តាម​ការ​យល់​ឃើញ​របស់​ជើង​ចាស់​លោក Owen Hargreaves លើក​ឡើង​ថា ប្រសិន​ជំនាន់ Sir Alex Ferguson នៅ​ដឹកនាំ ម្ល៉េះ Fred នឹង​ត្រូវ​បាន​ព្យួរ​ឈ្មោះ​ហើយ​ឲ្យ​តែ​លេង​របៀបៗ​ហ្នឹង។

Trrt

Ice_screenshot_20211003 134108

ប្រាប់​ក្រោយ​ចប់​ការ​ប្រកួត លោក Hargreaves ថា៖ "របៀប​លេង​ដូច​ជា Fred ​មិន​អាច​កើត​ឡើង​ទេ បើ​ជំនាន់ Sir Alex នោះ​គាត់​នឹង​មិន​អាច​អត់​ទោស​ឲ្យ​អ្នក​បាន​ឡើយ ហើយ​អ្នក​នឹង​មិន​អាច​ឈរ​ជើង​រយៈ​ពេល ១ ខែ​យ៉ាង​ពិត​ប្រាកដ​ណាស់ ជា​រួម​ទៅ​គេ​ត្រូវ​តែ​ឆក់​យក​បាល់​ហ្នឹង​ឲ្យ​បាន"។

Ice_screenshot_20211003 134113

លោក​បន្ត​ថា៖ "United ​មិន​អាច​គ្រប់គ្រង​ការ​ប្រកួត​បាន​នោះ​ទេ ហេតុអ្វី​បណ្តោយ​ឲ្យ​គ្រាប់​បាល់​របៀប​ហ្នឹង​កើត​ឡើង​ទៅ​បាន ទាំង​ដែល​មាន McTominya និង Fred ជា​បម្រើ​ការពារ​ព្រម​គ្នា​ទៅ​ហើយ​នោះ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក