សាក​សិន​បាន​ដឹង! ក្បួន​ស្រក​ទម្ងន់ ៥ គីឡូ/សប្តាហ៍ ត្រឹម​តែ​ការ​ទទួល​ទាន​របស់​ទាំង​នេះ

ការ​ឡើង​ទម្ងន់​គឺ​រមែង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​បាត់បង់​ទំនុកចិត្ត​ក្នុង​ការ​ស្លៀកពាក់ ហើយ​ក៏​ពិបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ផង​ដែរ។ តាម​ក្បួន​ស្រ្តី​មួយ​ចំនួន​នៅ​ប្រទេស​វៀតណាម កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី កំពុង​ពេញ​និយម​ការ​ទទួល​ទាន​ផ្លែ​ត្រសក់ តែ​លាយ​ឲ្យ​ត្រូវ​តាម​ក្បួន នោះ​អាច​ជះ​ឥទ្ធិពល​ល្អ​ច្រើន​ដល់​ទម្ងន់​រាងកាយ។

Ice_screenshot_20211005 102930

ជា​ធម្មតា​ត្រសក់​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក កាឡូរី​ទាប មាន​សមាសធាតុ​សំខាន់​ដូច​ជា​សារធាតុ​រ៉ែ​និង​វីតាមីន B1, B2, B5, B6 និង​វីតាមីន C ក៏​ដូច​ជា​អាស៊ីដ​ហ្វូលិក ចាំ​បាច់​សម្រាប់​សុខភាព​និង​មិន​ឡើង​ទម្ងន់​នោះ​ទេ។

លើស​ពី​នេះ​វា​ក៏​មាន​សារធាតុ​ផ្សំ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សំណើម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម តុល្យភាព pH ល្អ​សម្រាប់​ស្បែក ហើយ​វា​ក៏​ជួយ​បញ្ចេញ​ជាតិ​ពុល​ពី​រាងកាយ​យ៉ាង​ល្អ​ថែម​ទៀត។

Ice_screenshot_20211005 102937

Ice_screenshot_20211005 102924

ក្បួន​នៃ​ការ​ទទួល​ទាន គឺ​មាន ២ ដោយ ១) អ្នក​ទទួល​ទាន​ភ្លាមៗ​ពេល​ណា​មាន​អារម្មណ៍​ថា​ឃ្លាន ជំនួស​ការ​ទទួល​ទាន​អាហារ​សម្រន់ ហើយ​វា​ក៏​ជួយ​ឲ្យ​យើង​ទទួល​បាន​ភាព​ឆ្អែត​លឿន​ដែរ។ ២) យើង​លាយ​វា​ជាមួយ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន ដូច​ជា​ស៊ុត មាន់ ត្រី និង​គ្រាប់​ធញ្ញជាតិ​ជា​ដើម។

Cfu1633167116

អ្នក​គួរ​សាកល្បង​ក្នុង​រយៈ​ពេល ៧ ​ថ្ងៃ ហើយ​កាត់​បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ភ្លាមៗ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក