កត់​ទុក​ផង! បន្លែ ៣ ត្រូវ​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​អាច​លាង​ជាតិ​ពុល​ក្នុង​ថ្លើម​បាន​ល្អ​ណាស់

ថ្លើម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បន្សាប​ជាតិ​ពុល ហើយ​បើ​ថ្លើម​មាន​សុខភាព​ល្អ នោះ​សរីរាង្គ​ដទៃ​ទៀត ក៏​ដំណើរការ​ល្អ​ដូច​គ្នា។ ផ្ទុយ​ទៅ​វិញ បើ​តួ​នាទី​របស់​ថ្លើម​ចុះ​ខ្សោយ បណ្តុំ​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ យូរ​ទៅ​អ្នក​នឹង​ប្រឈម​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ជា​បន្តបន្ទាប់។

ខាង​ក្រោម Knongsrok ណែនាំ​នូវ​បន្លែ ៣ ប្រភេទ ដែល​ល្អ​បំផុត​សម្រាប់​ការ​លើក​កម្ពស់ និង​ជួយ​ឲ្យ​ថ្លើម​លាង​ជាតិ​ពុល​ពី​រាងកាយ​បាន​ស្អាត​ល្អ៖

៣) ស្ពៃ​ខ្មៅ

Ice_screenshot_20211017 211932

ជា​បន្លែ​ដ៏​ពេញ​និយម មាន​តម្លៃ​ថោក ងាយ​ស្រួល​រក​នៅ​លើ​ទីផ្សារ។ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដូច​ជា​វីតាមីន C, K, និង​សារធាតុ​រ៉ែ។ ការ​ទទួល​ទាន​វា​ជា​ប្រចាំ អាច​ជួយ​បង្កើន​ចរាចរ​ឧស្ម័ន​ក្នុង​ថ្លើម ដើម្បី​កាត់​បន្ថយ​ដំណើរការ​គាំង​នៃ​ថ្លើម ហើយ​ក៏​អាច​កម្ចាត់​កូឡេស្តេរ៉ុល​លើស​ចេញ​ពី​រាងកាយ​ថែម​ទៀត​ផង។

២) ត្រកួន

Ice_screenshot_20211017 211928

វា​មាន​កាឡូរី​តិច​ណាស់ តែ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​មាន​ឥទ្ធិពល​កាត់​បន្ថយ​កូឡេស្តេរ៉ុល​មិន​ល្អ​ចេញ​ពី​រាងកាយ និង​ជួយ​ឲ្យ​ថ្លើម​មិន​ត្រូវ​បាន​ហុំព័ទ្ធ​ដោយ​ខ្លាញ់​លើស។

លើស​ពី​នេះ​ត្រកួន​ក៏​ជួយ​ឲ្យ​ក្រពះ​និង​ពោះវៀន​ដំណើរការ​ល្អ ហើយ​វា​មាន​ជាតិ​អាល់កាឡាំង​ សរសៃ ដែល​ជួយ​ជំរុញ​ចលនា​ក្រពះ​ពោះវៀន ការពារ​ជំងឺ​មហារីក​ថែម​ទៀត​ផង។

១) ពោត​បារាំង

Ice_screenshot_20211017 211922

តាម​អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ណែនាំ​ថា ពោត​បារាំង​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន សារធាតុ​រ៉ែ ដែល​ការ​ទទួល​ទាន​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ គឺ​ល្អ​សម្រាប់​រាងកាយ ការពារ​ថ្លើម និង​សំយោគ Glycogen ជួយ​បង្កើន​សមត្ថភាព​ប្រឆាំង​មេរោគ​ក្នុង​កោសិកា​ថ្លើម។ តែ​យ៉ាង​ណា​សូម​ណែនាំ​បន្តិច បើ​អ្នក​ខ្សោយ​ក្រពះ កុំ​សូវ​ទទួល​បាន​ពោត​បារាំង​នេះ​ច្រើន​ពេក​អី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក