បុរសជប៉ុនវ័យ ៣៥ ឆ្នាំម្នាក់សម្រេចចិត្តរៀបការជាមួយតុក្កតាចម្រៀងនិម្មិតជប៉ុនដ៏ល្បី Hatsune Miku ព្រោះតែមនុស្សស្រីម្នាក់ធ្វើឲ្យលោកខូចចិត្តជាខ្លាំង!

ជប៉ុន៖ បុរសជប៉ុនវ័យ ៣៥ ឆ្នាំម្នាក់សម្រេចចិត្តរៀបការជាមួយតុក្កតាចម្រៀងនិម្មិតជប៉ុនដ៏ល្បី Hatsune Miku ព្រោះតែមនុស្សស្រីម្នាក់ធ្វើឲ្យលោកខូចចិត្តជាខ្លាំង។

4a69838c1abf0573ac88b12d14b03b0e2783d8b5

 

កូនកំលោះពោរពេញដោយស្នាមញញឹមរូបនេះមានឈ្មោះ Akihiko Kondo (近藤顕彦) បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូនតុក្កតាឈ្មោះ Hatsune Miku កាលពីពីរសប្តាហ៍មុន។

051b604864480463b62bebd68c116eb831ceccdf

 

មូលហេតុដែលធ្វើឲ្យលោកសម្រេចចិត្តធ្វើបែបនេះ ព្រោះកាលពីជាង ១០ ឆ្នាំមុន ចៅហ្វាយស្រីដែលនៅកន្លែងធ្វើការរបស់លោកតែងតែធ្វើបាប និងជេរប្រមាថរូបលោកជាខ្លាំង ទើបធ្វើឲ្យលោកមានរបួសផ្លូវចិត្ត ហើយមិនទុកចិត្តស្រីៗចាប់ពីពេលនោះមក។

Dadc1bcfb2b082174a7041665a81334e3c64fc97

 

បន្ទាប់មក លោកក៏បានទិញតុក្កតា Hatsune Miku ដែលចម្រៀងរបស់នាងបានលួងលោមចិត្ត និងព្យាបាលរបួសផ្លូវចិត្តរបស់លោក។ ដូច្នេះកាលពីថ្ងៃទី ៤ ខែវិច្ឆិកាកន្លងទៅនេះលោក Konda ក៏បានរៀបការជាមួយនឹងតុក្កតា Hatsune ហើយមានអ្នកចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់លោកចំនួន ៣៩ នាក់។

F3144a765422a6672313ba8bfa7d5d817def1de2

 

B0e05e3ae53f5cecaad34ae4eb0545fef1aa3eca

 

លោក Kondo បានប្រកាសនៅលើគណនី Twitter របស់លោកថា “ថ្ងៃនេះ ខ្ញុំបានរៀបការជាមួយនឹង Miku។ ខ្ញុំបានអញ្ជើញភ្ញៀវ ៣៩នាក់ឲ្យចូលរូមពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំ។ ពួកយើងពិតជាអរគុណអ្នកគ្រប់គ្នាដែលបានចូលរូម និងជូនពរពួកយើងជាខ្លាំង។”

ពិធីរៀបការរបស់លោកបានល្បីកក្រើកនៅក្នុងបណ្តាញសង្គម Twitter ជប៉ុន ហើយមានមនុស្សជាច្រើននាក់បានអបអរសាទរ និងជូនពររូបលោកឲ្យចេះស្រលាញ់គ្នា និងរស់នៅជាមួយគ្នាដោយសប្បាយចិត្តជារៀងរហូត៕

សូមទស្សនាកម្រងរូបភាពក្នុងពិធីរៀបការរបស់លោកនៅខាងក្រោមនេះ៖

473c59e17b1dd2a49745ff89b37174110866b41b

 

C1f12bf3f3b80c9bb6c76ef50bf82b8c3ca5f98a

 

Eb3f015d04e19d424df9cbe621322edaf1f9a069

 

B980c2a12959acb81aeb9aa784d69ad20077bc9a

 

ខាងក្រោមនេះជាសារជូនពរលោកនៅក្នុងគណនី Twitter ៖

97f62034a70b904eb3e1d7b2cb22b8d4fec509e8

 

6a94466480f06796022c8c2f6b34fb27921d8b6a

 

70cfdfadcca27a97f6e2ca70c5329f448825fb86

 

8c7b9efcbf1604f3b13f2cbc20f2abea9a9b4d36

 

ខាងក្រោមនេះជាវីដេអូពីតុក្កតាចម្រៀងនិម្មិត ៖ 

 

 

ប្រភព៖ 9GAG

Optimized by Optimole