មិនបាច់ទ្រព្យធំ លុយ យសសក្តិក៏បាន ឱ្យតែមាន៣ចំណុចនេះ អ្នកនឹងក្លាយជាមនុស្សខ្ពង់ខ្ពស់ ថ្លៃថ្នូរបំផុត

មនុស្សមិនចាំបាច់មានរូបរាងស្អាត មិនបាច់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភក៏បានដែរ សំខាន់ឱ្យតែអ្នកអាចរក្សាសម្បត្តិទាំង៣ខាងក្រោមនេះបាន អ្នកគឺជាមនុស្សដែលថ្លៃថ្នូរ ខ្ពង់ខ្ពស់ មិនខ្វះមនុស្សដែលគោរព ស្រឡាញ់អ្នកនោះឡើយ។

១. ចិត្តល្អ

សេចក្តីសប្បុរស គឺជាមូលដ្ឋានគ្រឹះនៃជីវិត និងជាចំណុចកំពូលនៃធម្មជាតិរបស់មនុស្ស មនុស្សដែលមានសេចក្តីមេត្តាករុណា ប្រាកដជានឹងដើរទៅរកជីវិតដ៏រឹងមាំ និងមានស្ថិរភាព។

សេចក្តីសប្បុរសមិនពាក់ព័ន្ធនឹងភាពក្រីក្រ និងការរៀនសូត្រតិច ឬច្រើនមិនមានអ្វីទាក់ទងនឹងទ្រព្យសម្បត្តិចំ ណេះដឹង ឬឋានៈទេ។ វាមាននៅគ្រប់មនុស្សធម្មតាដែលមានបំណងល្អ។ នៅលើពិភពលោកនេះ មនុស្សគ្រប់រូបអាចរួមរស់ជាមួយគ្នាដោយមិនគិតពីខ្លួនឯង និងមិនខ្លាចអ្វីគ្រប់យ៉ាងអាចមានដោយសមហេតុផលទាំងអស់ដើម្បីជាគុណធម៌។

9527ef90a926a180f67889760acc0949

២. ភាពស្មោះត្រង់

បេះដូងទៀងត្រង់ ឬអាចនិយាយម្យ៉ាងទៀតថា បេះដូងដែលមិនត្រូវបានបំបែរអារម្មណ៍ដោយកត្តាដូចជាចំណាប់អារម្មណ៍ ចំណេះដឹង ឬការប្រកាន់ពូជសាសន៍ គឺជាបេះដូងដែលទទួលយកអ្វីៗតាមដែលខ្លួនមាន។ មនុស្សដែលមានការធ្វេសប្រហែស ជារឿយៗមិនឃើញអ្វីៗដូចអ្វីដែលពួកគេមាននោះទេ។

ផ្ទុយទៅវិញ បេះដូងទៀងត្រង់ជួយយើងឱ្យមើលឃើញអ្វីៗដូចជាពណ៌ស ដូចជាបន្ទាត់ត្រង់ មើលទៅតាមរយៈកញ្ចក់ដែលគ្មានពណ៌ និងមិនមានពណ៌។ ដូច្នេះហើយ សុចរិតភាពធ្វើឱ្យមនុស្សត្រឹមត្រូវរឹងមាំ និងឆ្លាតវៃ។

2241f5426c34ed34c5c48db6327ca162

៣. មានទំនួលខុសត្រូវ

ទំនួលខុសត្រូវ គឺជារឿងដែលសំខាន់បំផុត ដែលមនុស្សគ្រប់រូបត្រូវតែមាន មិនថាក្នុងរឿងការងារ ទំនាក់ទំនងបែបណាក៏ដោយ ជាពិសេសគឺ នៅក្នុងជីវិត ត្រូវតែមានទំនួលខុសត្រូវជាដាច់ខាត មិនអាចខ្វះបានឡើយ។

យ៉ាងណាមិញ ទំនួលខុសត្រូវ ក៏ធ្វើឱ្យអ្នកក្លាយជាមនុស្សថ្លៃថ្នូរ ខ្ពង់ខ្ពស់ខ្លាំងបំផុតផងដែរ ព្រោះទំនួលខុសត្រូវ នឹងធ្វើឱ្យគ្រប់គ្នា​គោរព និងឱ្យតម្លៃអ្នក លើសភាពជាអ្នកមានទ្រព្យស្ដុកស្ដម្ភទៅទៀត៕

ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Knongsrok