ផ្កាដែលអ្នកស្រលាញ់ពេញចិត្ត អាចដឹងថាមនុស្សជុំវិញខ្លួនអ្នក ចូលចិត្តអ្នកប៉ុណ្ណា

មនុស្សម្នាក់ៗមានអត្តចរិតមិនដូចគ្នាទេ ពេលខ្លះគេជាមនុស្សល្អស្មោះត្រង់ទេ តែអាការបង្ហាញចេញមកក្រៅអាចធ្វើឱ្យអ្នកដទៃមើលមកគេថាជាមនុស្សគួរឱ្យស្រលាញ់រាប់អាន ឯខ្លះទៀតមិនគួរឱ្យរាប់អានឡើយ។ តែនេះមិនមែនជាកំហុសរបស់អ្នកឡើយ តែមកពីចរិតពីកំណើតរបស់អ្នកប៉ុណ្ណោះ។

ដូច្នេះជ្រើសរើសផ្កា ១ ក្នុងចំណោមផ្កាទាំង៣ ខាងក្រោម អាចធ្វើការទស្សន៍ទាយដឹងថា មនុស្សជុំវិញអ្នកចូលចិត្តអ្នកប៉ុណ្ណាបាន ។

123

ក្រោយជ្រើសរួច សូមអានចំលើយខាងក្រោមនេះ ៖

១. ផ្កាកុលាប ៖ ៧០% 

Jcr_content

អ្នកជាមនុស្សស្រស់ស្អាត ទាក់ទាញ និងមានមន្តស្នេហ៍មិនធម្មតាដូចជាផ្កាកុលាបអ៊ីចឹងដែរ ។ តែដោយសារតែក្រសែភ្នែកទាក់ទាញចម្លែកនេះហើយ បានធ្វើឱ្យមនុស្សភេទផ្ទុយគ្នាមិនហ៊ានចូលមករាប់អាន ឬរាក់ទាក់អ្នកឡើយ ដោយមនុស្សជាច្រើនតែងតែលួចសម្លឹងអ្នកពីចម្ងាយយ៉ាងស្ងៀមស្ងាត់ ។

 

២. ផ្កាឈូក ៖ ៥០%

Lotus Flower 828457262 5c6334b646e0fb0001dcd75a

អ្នកជាមនុស្សដែលមានចិត្តល្អ ស្មោះត្រង់ សប្បុរស តែមានភាពស្ងៀមស្ងាត់ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនមិនសូវជាចង់ចូលទៅជិតអ្នកទេ ហើយក៏មិនដឹងពីគុណសម្បត្តិអ្នកដែរ តែមានតែអ្នកដែលស្គាល់អ្នកយូរ ឬសាកល្បងចូលមករាប់អានអ្នកទេ ទើបគេភ្ញាក់ខ្លួននូវចំណុចល្អៗជាច្រើនរបស់អ្នក។ នៅក្នុងនោះ ក៏មានមនុស្សជាច្រើនទៀតចង់ចូលមករាប់អានអ្នកដែរ តែមិនដឹងថាគួរតែចូលមករាប់អានតាមវិធីណាឡើយ  តែពេលពួកគេមកជិតអ្នកគេនឹងឃើញពីភាពគួរឱ្យស្រលាញ់ និងចរិតល្អៗរបស់អ្នក ដែលជាហេតុធ្វើឱ្យអ្នកអាចទាក់ទាញមនុស្សភេទផ្ទុយគ្នាបន្តិចម្តងៗបាន។

 

៣. ផ្កាឈូករ័ត្ន ៖ ៩០%

Black Oil Sunflower

អ្នកជាមនុស្សសុទិដ្ឋនិយម មើលឃើញពិភពលោកក្នុងផ្លូវល្អ មានចិត្តថ្លើមល្អ និងមានស្នាមញញឹមគួរឱ្យទាក់ទាញដូចពន្លឺព្រះអាទិត្យដែរដែលអាចផ្តល់ភាពរីករាយដល់មនុស្សគ្រប់គ្នា។ បុគ្គលិកលក្ខណៈដ៏រស់រវើក រួសរាយ និងរីករាយរបស់អ្នកធ្វើឱ្យមនុស្សជាច្រើនស្រលាញ់រាប់អានអ្នក ។ ក្រៅពីភាពរួសរាយរបស់អ្នក មនុស្សជាច្រើនចូលចិត្តមនុស្សមានភាពវិជ្ជមានដូចជាអ្នក នៅក្បែរអ្នកហើយរីករាយ កក់ក្តៅ សប្បាយចិត្ត និងអាចបំបាត់បញ្ហាក្នុងជីវិតពួកគេផងដែរ ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក