Norimitsu Odachi គឺជាដាវសាមូរ៉ៃដែលវែងជាងគេបំផុត វាត្រូវបានគេនិយាយថាវាត្រូវបានបង្កើតឡើងសម្រាប់ … យក្ស!

"Katana" ឬ "ដាវសាមូរ៉ៃ" គឺជាដាវដែលមានកម្លាំងខ្លាំងដ៏មុតមាំមួយគឺដាវសម្រាប់ទាហ៊ានជប៉ុនសក្តិភូមិ និងជាដាវរបស់កំពូលទាហ៊ានសាម៉ូរៃដែលជនជាតិជប៉ុនកាលពីសម័យនោះគោរពកោតខ្លាចបំផុត។ ហើយរឿងដែលយើងលើមកបង្ហាញនៅថ្ងៃនេះគឺរឿងសាមូរ៉ៃ "Norimitsu Odachi"។ ជាមួយនឹងប្រវត្តិអាថ៌កំបាំងដ៏យូរលង់។ វាត្រូវបានគេនិយាយថាដាវនេះមិនត្រូវបានផលិតសម្រាប់បុរសធម្មតា។ តើវាផលិតមកសម្រាប់អ្វី?

ដាវរបស់ Norimitsu Odachi

ឈ្មោះរបស់ដាវសាមូរ៉ៃត្រូវបានបង្កើតឡើងនៅសតវត្សទី 15 នៅខេត្តអូកាយ៉ាម៉ាប្រទេសជប៉ុន។ ភស្តុតាងនៅតែមិនទាន់ដឹងច្បាស់ថានរណាជាអ្នកបង្កើត។ ប៉ុន្ដែវាចម្លែកណាស់។ ដាវនេះមានប្រវែង 3,77 ម៉ែត្រនិងមានទម្ងន់ 14,5 គីឡូក្រាម។

ដាវ

នរណាជាអ្នកប្រើ?

ជាមួយនឹងទំហំនៃដាវធំនិងវែងនេះ មនុស្សជាច្រើនសង្ស័យថាតើដាវនេះត្រូវបានបង្កើតឡើងសំរាប់មនុស្សគ្រប់គ្នាឬ !! និងសម្រាប់គោលបំណងអ្វី! វាត្រូវបានគេជឿថាដាវ Norimitsu Odachi ត្រូវបានបង្កើតឡើងសម្រាប់មនុស្សដែលមានមាឌធំណាស់ ឬ "យក្ស" ដោយសារតែពីអតីតកាលរហូតដល់បច្ចុប្បន្នបានរកឃើញវត្ថុបុរាណជាច្រើន។ ដាវនេះវាមានទំហំធំពេក មិនសាកសមនឹងសម្រាប់មនុស្សប្រើ។

អាច ជាការពិតថាដាវ Norimitsu Odachi នេះគឺជាការងារមួយផ្សេងទៀតដែលត្រូវបានបង្កើតឡើងសម្រាប់មនុស្សមាឌយក្ស។

មនុស្សខ្លះមិនជឿដូចនោះទេ ...

មានមនុស្សជាច្រើនដែលមិនជឿថាដាវនេះជាកម្មសិទ្ធិរបស់មនុស្សមាឌយក្សនេះ។ វាជាការពិតដែលដាវ Norimitsu Odachi គឺជាដាវបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យបុរាណ។ វាត្រូវបានបង្កើតឡើងសម្រាប់មនុស្សមាឌយក្ស។

ប៉ុន្តែការសន្មត់នេះត្រូវបានលើយកមកពិភាក្សា។ កាលពីអតីតកាលប្រទេសជប៉ុនមិនសូវសំបូរដែកថែបទេ ចុះតើមកពីហេតុអ្វីបានជាចាំបាច់ត្រូវបង្កើតដាវដ៏វែងមួយបែបនេះ? ដែលទំនងជាមិនចាំបាច់និងខ្ជះខ្ជាយ។

ដំណើរការផលិតកម្មដាវគឺមានភាពជឿនលឿនជាងមនុស្សនៅសម័យនោះ។ ដោយសារតែការផលិតដាវនេះតម្រូវឱ្យមានកំដៅគ្រប់គ្រាន់។ ហើយវាត្រូវតែមានកំដៅសីតុណ្ហាភាពដូចគ្នានៅគ្រប់ប្រវែងនៃដាវនេះ។ ហើយត្រូវប្រើរយៈពេលយូរដើម្បីផលិតដាវ។ នៅក្នុងដំណើរការនៃការផលិតដើម្បីធ្វើឱ្យដែកខ្លាំងមាំជាងមិនធ្លាប់មាន។ វាពិបាកណាស់។

ទោះយ៉ាងណាក៏ដោយមិនមានភស្តុតាងច្បាស់លាស់ថាដាវ Norimitsu Odachi ត្រូវបានបង្កើតឡើងសម្រាប់មនុស្សមាឌយក្ស! ប៉ុន្តែវាជាការសន្មត់។ ដាវនេះត្រូវបានបង្កើតឡើង "ដាវសម្រាប់ប្រារព្ធក្នុងពិធីសាសនា" គឺអាចទទួលយកបានច្រើនជាងការបង្កើតឡើងសម្រាប់ "មនុស្សមាឌយក្ស" ។ តើអ្នកគិតយ៉ាងណាដែរ?!

 

ដោយ៖ វីរៈ

ប្រភព៖ SpokeDark.TV