សក្ដានុពលទាំង៥ ដែលបង្ហាញថា អនាគតអ្នកមិនក្រទេ លុយនឹងហូរចូលដូចទឹក

ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដែលបង្ហាញថា អ្នកនឹងក្លាយជាអ្នកមាននាពេលអនាគត។ ការក្លាយជាសេដ្ឋីដែលមានប្រាក់វាល់លាន អ្នកប្រហែលជាគិតថា វាគ្រាន់តែជាការស្រមើស្រមៃ ដែលមិនអាចក្លាយជាការពិតតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកមានដឹងទេថា ចំនួនមហាសេដ្ឋី បានកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។

នៅឆ្នាំ ២០១៧ មានតែមនុស្ស ៣៦ លាននាក់ប៉ុណ្ណោះ ដែលបានក្លាយជាជាមហាសេដ្ឋីទូទាំងពិភពលោក។ នៅឆ្នាំ ២០១៨ ចំនួនមហាសេដ្ឋីបានកើនឡើងដល់ ៤២លាននាក់។ ដូច្នេះ​ក្តី​សុបិន​ចង់​ក្លាយ​ជា​សេដ្ឋី​អាច​ក្លាយ​ជា​ការ​ពិត ជួនកាល ម្នាក់ក្នុងចំណោមនោះ អាចជាអ្នកផងក៏ថាបាន។ នេះគឺជាសញ្ញាមួយចំនួនដែលបង្ហាញថាអ្នកកើតមកមានសក្តានុពលក្លាយជាអ្នកមាន។

១. អ្នកចេះរកលុយតាំងពីតូច

លក្ខណៈទូទៅមួយក្នុងចំណោមលក្ខណៈទូទៅដែលអ្នកមានដូចគ្នា គឺពួកគេចាប់ផ្តើមរកលុយនៅវ័យក្មេង។ ជាឧទាហរណ៍ នៅអាយុ ១២ ឆ្នាំ Mark Cuban រកលុយបានដោយការលក់ថង់សំរាម។ Warren Buffett បានលក់ស្ករកៅស៊ូមួយកញ្ចប់ទៅអ្នកជិតខាងនៅអាយុ ៦ ឆ្នាំ ហើយ Richard Branson បង្កាត់ និងលក់ម៉ាកាវជាសត្វចិញ្ចឹមនៅអាយុ ១១ ឆ្នាំ។

ប្រសិនបើអ្នកមានស្មារតីជាសហគ្រិននេះតាំងពីនៅក្មេង វាគឺជាសញ្ញាដ៏រឹងមាំមួយដែលអ្នកតែងតែស្វែងរកវិធីរកលុយ ហើយនឹងក្លាយជាអ្នកមាននាពេលអនាគត។

Image_2021 11 02_171313

២. តើអ្នកមានមហិច្ឆតាទេ?

នៅពេលអ្នកទទួលបានពិន្ទុ ៨ អ្នកមិនពេញចិត្ត ហើយគិតថាអ្នកអាចទទួលបានពិន្ទុខ្ពស់ជាងនេះ។ មហាសេដ្ឋីជាច្រើនមានមហិច្ឆតាខ្លាំងណាស់។ ពួកគេ​មិន​ពេញ​ចិត្ត​ពេល​រក​បាន ១ លាន​ដុល្លារ ប៉ុន្តែ​ចង់​រក​បាន ១០ លាន​ដុល្លារ​ដើម្បី​សម្រេច​ក្តី​សុបិន។

៣. មានភាពស្រស់ស្អាត និងទាក់ទាញ

នោះប្រហែលជាមិនយុត្តិធម៌ទេ ប៉ុន្តែការស្រាវជ្រាវដែលធ្វើឡើងដោយលោក Daniel Hamermesh សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Texas នៅ Austin សហរដ្ឋអាមេរិក បង្ហាញភស្តុតាងនេះចេញមក។ ការសិក្សានេះបានបង្ហាញថា "មនុស្សដែលមានភាពទាក់ទាញជាមធ្យមគឺ ៣% ទៅ ៤% ទំនងជារកប្រាក់ចំណូលបានច្រើនជាងមនុស្សដែលមានរូបរាងតិចជាងមធ្យម"។

នេះមានន័យថា រូបរាងល្អក៏ជាសំណាងផងដែរ។ ដូច្នេះហើយ វាជាការសំខាន់ណាស់ដែលអ្នកដឹងពីរបៀបទាញយកទ្រព្យសម្បត្តិនោះ។ Hamermesh បានរកឃើញថាមនុស្សដែលមើលទៅគួរឱ្យទាក់ទាញ អាចទាក់ទាញអ្នកសម្ភាសន៍ និងជម្រុញការលក់កាន់តែច្រើននៅក្នុងអាជីវកម្ម។

Mo Tai Khoan Tiet Kiem La Bi Quyet Kiem Nguon Thu Nhap Thu Dong Don Gian Va An Toan Nhat  085940021

៤. អ្នកតែងតែដឹងខ្លួន

មហាសេដ្ឋីមិនរង់ចាំពេលវេលាដ៏ល្អឥតខ្ចោះក្នុងការវិនិយោគ ឬបើកអាជីវកម្មរបស់ពួកគេនោះទេ។ ពួកគេជាច្រើនយល់ថា មិនមានពេលល្អជាងពេលចាប់ផ្តើមរកលុយនោះឡើយ។ ពួក​គេ​យល់​ថា ​ការ​ពន្យារ​ពេល​នឹង​បំផ្លាញ​សុបិន​ដ៏​សម្បូរ​បែប​របស់​ពួក​គេ។ ដូច្នេះហើយ ពួកគេ​តែង​តែ​ខិត​ខំ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​តាំង​ពី​ពេល​បច្ចុប្បន្ន។

៥. អ្នកផ្តោតលើការរកលុយ ជាជាងសន្សំលុយ

អ្នកមាន គឺពូកែគ្រប់គ្រងការចំណាយ និងសន្សំលុយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេរកលុយបានប្រសើរជាងពួកគេសន្សំប្រាក់។ ដូច្នេះ លុយ​ក្នុង​ហោប៉ៅ​របស់​ពួក​គេ​ កើន​ឡើង​ច្រើន​មិន​តិច​ទេ៕

ប្រភព ៖ Emdep / Knongsrok