ស្រីៗ​ត្រូវ​ដឹង ៣ ពេល​នេះ មិន​ត្រូវ​អនុវត្ត​សកម្មភាព​លើ​គ្រែ​ទេ ប្រយ័ត្ន​ចាស់​ជាង​វ័យ​មិន​ដឹង​ខ្លួន

ការ​រួម​ភេទ គឺ​ពិត​ជា​នាំ​មក​នូវ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​រាងកាយ តែ​យ៉ាង​ណា​សម្រាប់​ស្រ្តី នៅ​ពេលវេលា ៣ នេះ ជា​ពេល​មិន​សមស្រប​ដែល​ត្រូវ​អនុវត្ត​នោះ​ទេ ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​មក​ដល់​អ្នក​ទៅ​វិញ៖

៣) បន្ទាប់​ពី​ការ​មក​រដូវ​

Ice_screenshot_20211111 140624

កំឡុង​ពេល​មក​រដូវ​ ឬ​ក្រោយ​មក​រដូវ​ថ្មីថ្មោង អ្នក​មិន​គួរ​រួម​ភេទ​នោះ​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ស្បូន។

ដោយសារ​តែ​ពេល​នេះ​មាត់​ស្បូន​កំពុង​ស្ថិត​ក្នុង​សភាព​បើក​ចំហ ដូច្នេះ​ការ​រួម​ភេទ​ គឺ​ងាយ​នឹង​បង្ក​ជា​ការ​រលាក ឬ​បង្ក​មេរោគ​ផ្សេងៗ​ជ្រៀត​ចូល​ នាំ​ឲ្យ​កើត​រោគ​ស្រ្តី​មួយ​ចំនួន​ និង​បណ្តាល​ឲ្យ​សភាព​រាងកាយ​វិវត្ត​ទៅ​រក​ភាព​ចាស់​ជាង​វ័យ​ឆាប់​រហ័ស។ យក​ល្អ គួរ​រង់ចាំ​ក្រោយ​ការ​មក​រដូវ​ចប់​រួចរាល់ រយៈ​ពេល ៣ ថ្ងៃ។

២) នៅ​ពេល​រាងកាយ​អស់​កម្លាំង

បន្ទាប់​ពី​ទទួល​រង​សម្ពាធ​ការពារ អស់​កម្លាំង​ ល្ហិតល្ហៃ ក៏​ជា​ពេល​ដែល​អ្នក​គួរ​ជៀសវាង​ការ​រួម​ភេទ​ផង​ដែរ។ ដោយសារ​ពេលវេលា​នេះ វា​អាច​នាំ​ឲ្យ​កើត​ជំងឺ​ប្រព័ន្ធ Endocrine ហើយ​បង្កើន​ល្បឿន​ភាព​ចាស់​យ៉ាង​ឆាប់។

១) បន្ទាប់​ពី​ស្រវឹង

Ice_screenshot_20211111 140619

បន្ទាប់​ពី​ទទួល​ទាន​គ្រឿង​ស្រវឹង ក៏​អ្នក​មិន​គួរ​រួម​ភេទ​ភ្លាមៗ​នោះ​ដែរ បើ​ទោះ​បី​ពេល​ស្ថានភាព​រាងកាយ​មាន​ជាតិ​ស្រវឹង ឆាប់​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រើបស្រាល​ក៏​ដោយ។

ដោយសារ​ពេល​ស្រវឹង ចរន្ត​ឈាម​ដំណើរការ​មិន​ស្រួល អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ឬ​ដាច់​សរសៃ​ឈាម និង​អាច​បង្កើន​ល្បឿន​នៃ​ភាព​ចាស់​របស់​ស្រ្តី​ ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក