ក្រោក​ពី​ព្រឹក​មក បើ​រាងកាយ​អត់​ចេញ​សញ្ញា ៤ នេះ​ទេ សូម​អបអរ​មុខងារ​ថ្លើម​អ្នក​នៅ​ល្អ​ណាស់

ថ្លើម​គឺ​ជា​សរីរាង្គ ដែល​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ ហើយ​បើ​ថ្លើម​ធ្វើ​ការ​យ៉ាង​ស្ងៀមស្ងាត់ ដំណើរការ​ល្អ នោះ​វា​នឹង​មិន​មាន​អាការៈ​ឬ​រោគ​សញ្ញា​ព្រមាន​ណា​មួយ បង្ហាញ​មក​ខាង​ក្រៅ​ឡើយ។

យើង​សូម​ចូលរួម​អបអរ ប្រសិន​រៀងរាល់​ព្រឹក ពេល​ក្រោក​ពី​គេង រាងកាយ​អ្នក​មិន​បញ្ចេញ​សញ្ញា​ព្រមាន​ទាំង ៤ ខាង​ក្រោម៖

៤) ទឹក​នោម​ពណ៌​ដូច​ទឹក​តែ

Ice_screenshot_20211112 125719

ជា​រឿង​ដំបូង​ត្រូវ​សង្កេត​មើល​នៅ​ពេល​ព្រឹក ពេល​ទៅ​បន្ទោរបង់ ប្រសិន​ឃើញ​សភាព​ពណ៌​ទឹក​នោម ពណ៌​លឿង​ស្រាល នោះ​វា​មិន​អី​ទេ តែ​បើ​ពណ៌​លឿង​ងងឹត ដូច​ទឹក​តែ វា​ជា​សញ្ញា​មិន​ល្អ​ឡើយ។ វា​បង្ហាញ​ថា ថ្លើម​កំពុង​ទទួល​រង​ផល​ប៉ះពាល់ នាំ​ឲ្យ​មាន​ការ​បង្កើន​បរិមាណ​ប៊ីលីរុយប៊ីន​ចូល​ទៅ​ក្នុង​ឈាម។

៣) អញ្ចាញ​ធ្មេញ​ហូរ​ឈាម

Ice_screenshot_20211112 125716

ប្រសិន​បើ​ថ្លើម​មាន​ជំងឺ សមត្ថភាព​របស់​ថ្លើម​ក្នុង​ការ​ផលិត​កំណក​ឈាម​ត្រូវ​បាន​កាត់​បន្ថយ។ វា​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ នៅ​ពេល​អ្នក​ដុស​ធ្មេញ​រៀងរាល់​ព្រឹក។ រោគ​សញ្ញា​នេះ បង្ហាញ​ថា​អ្នក​កំពុង​មាន​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់។

២) ឈឺ​ស្មា​ខាង​ស្តាំ

Ice_screenshot_20211112 125709

ការ​ឈឺ​ស្មា​ខាង​ស្តាំ បណ្តាល​មក​ពី​ជំងឺ​ថ្លើម ដោយសារ​ដុំ​សាច់​សង្កត់​លើ Diaphragh ឬ​សាច់​ដុំ​សរសៃ​ប្រសាទ​ដែល​ភ្ជាប់​មក​ជាមួយ​នៅ​ក្រោម​សួត។ សរសៃ​ប្រសាទ​ទាំង​នេះ​ភ្ជាប់​ទៅ​ស្មា​ខាង​ស្តាំ ហើយ​បណ្តាល​ឲ្យ​ស្មា​ឈឺ។

ដូច្នេះ​ហើយ​ប្រសិន​អ្នក​មាន​អាការៈ​ចុកចាប់​ឈឺ​ស្មា​ខាង​ស្តាំ ញឹកញាប់ គួរ​តែ​ឆ្លៀត​ទៅ​ពិនិត្យ​ថ្លើម​ឲ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​វា​រង​ការ​ខូចខាត​កាន់​តែ​ធ្ងន់ធ្ងរ។

១) ក្លិន​មាត់​មិន​ល្អ

Ice_screenshot_20211112 125704

ក្លិន​មាត់​មិន​ល្អ​នៅ​ពេល​ព្រឹក វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើ​វា​ក្លិន​មាត់​អាក្រក់​ខុស​ពី​ធម្មតា នោះ​គឺ​អាច​មក​ពី​មុខងារ​ថ្លើម​មាន​ការ​ធ្លាក់​ចុះ​ ថ្លើម​ខ្សោយ នាំ​ឲ្យ​កម្រិត​អាម៉ូញាក់​ក្នុង​ឈាម​មាន​ការ​កើន​ឡើន ទើប​នាំ​ឲ្យ​កើត​មាន​ក្លិន​ភាយ​មិន​ល្អ​ចេញ​ពី​ខាង​ក្នុង​មក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក