ស្រ្តី​វ័យ​កណ្តាល បើ​មាន​ផ្នែក​ទាំង ៤ នេះ​ស្តើង នោះ​ដឹង​តែ​អាយុ​វែង ជា​ពិសេស​ចំណុច​ទី ១

សម្រាប់​មនុស្ស​ស្រី​វ័យ​កណ្តាល​ចូល​ល្បាក់​ខ្ទង់​ ៤០ ឆ្នាំ​ឡើង​ទៅ ប្រសិន​ជា​ផ្នែក​ទាំង ៤ លើ​រាងកាយ ដូច​បង្ហាញ​ខាង​ក្រោម មាន​ទំហំ​ស្តើង នោះ​យើង​សូម​ចូលរួម​អបអរ ព្រោះ​វា​ពិត​ជា​សំខាន់​ណាស់ វា​ជា​តម្រុយ​បង្ហាញ​ថា អ្នក​នឹង​មាន​អាយុ​វែង៖

៤) មាន​ខ្នង​ស្តើង

Lung Mong 2012

ខ្នង​ជា​ធម្មតា​បើ​សម្រាប់​មនុស្ស​ប្រុស គឺ​មាន​ទំហំ​ធំ ក្រាស់​ហើយ ដោយ​បង្ហាញ​ពី​ភាព​រឹងមាំ។ យ៉ាង​ណា​សម្រាប់​ស្រ្តី ខ្នង​ធំ​និង​ក្រាស់ មិន​ល្អ​ទៅ វិញ​ទេ ដោយ​វា​បង្ហាញ​ថា ស្រ្តី​នោះ​មាន​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ច្រើន ហើយ​មើល​ទៅ​ក៏​មិន​ស្អាត​ដែរ។

មូលហេតុ​នេះ ប្រសិន​អ្នក​ឈាន​ដល់​វ័យ​រាង​ចំណាស់​បន្តិច ហើយ​ខ្នង​របស់​អ្នក​នៅ​តែ​ស្តើង នោះ​ចំណាំ​មើល​ខ្លួន​ឯង​ទៅ រាងកាយ​អ្នក​ប្រៀប​ដូច​ជា​ក្មេង​ជាង​វ័យ ហើយ​ក៏​មិន​ងាយ​មាន​ជំងឺ​អ្វី​មក​បៀតបៀន​ដែរ។

៣) មាន​ចង្កេះ​តូច​ស្តើង

មនុស្ស​ប្រុស​ស្រី គឺ​ដូច​គ្នា រមែង​មាន​ខ្លាញ់​រុំ​នៅ​តំបន់​ចង្កេះ នាំ​ឲ្យ​ដុះ​ក្បាល​ពោះ​អ្វី​ជា​ដើម។ តែ​យ៉ាង​ណា​បើ​តំបន់​នោះ សម្រាប់​អ្នក​បែរ​ជា​មាន​ទំហំ​តូច ហើយ​ស្តើង យើង​សុំ​ចូលរួម​អបអរ ដំណើរការ​ភាព​ចាស់​ជាង​វ័យ​របស់​អ្នក គឺ​ត្រូវ​បាន​ពន្យារ។

អ្វី​ដែល​សំខាន់ វា​ក៏​មាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​នៅ​ដំណើរការ​ល្អ ហើយ​គ្មាន​ខ្លាញ់​រុំ​ជាប់​ច្រើន​នៅ​តំបន់​ចង្កេះ​នោះ​ទេ ទើប​នាំ​ឲ្យ​ទំហំ​ចង្កេះ​រាង​ស្តើង​បែប​ហ្នឹង។

២) មាន​បាត​ដៃ និង​បាត​ជើង​ស្តើង

Ice_screenshot_20211112 130355

ប្រសិន​ស្រ្តី​មាន​អាយុ​លើស​ពី ៤០ ឆ្នាំ ហើយ​ផ្នែក​ទាំង​ពីរ មាន​បាត​ដៃ និង​បាត​ជើង​ស្តើង នោះ​គឺ​មាន​ន័យ​ថា មាន​ជាតិ​ខ្លាញ់​តិចតួច​បំផុត ហើយ​បង្ហាញ​ពី​ការ​ដែល​អ្នក​បាន​ថែទាំ​សុខភាព​ខ្លួន​ឯង​យ៉ាង​ល្អ ដោយ​វា​ក៏​បង្ហាញ​ពី​អត្រា​នៃ​ភាព​ចាស់​យឺត​ផង​ដែរ។

១) មាន​ក​ស្តើង​តូច

Nguoi Ta Se Hieu Khi Den Tuoi Trung Nien Chi Co Kieu Phu Nu Nay Moi Khong So Ly Hon 4 1 1606026761 11 Width900height850

ប្រសិន​ទំហំ​ក របស់​អ្នក​ស្តើង​តូច ក៏​មាន​ន័យ​ថា តំបន់​នោះ​គ្មាន​ជាតិ​ខ្លាញ់ ជា​រឿង​គួរ​ឲ្យ​សាទរ​ខ្លាំង​បំផុត។ ក៏​ដែល​មាន​កម្ពស់ ៧ សង់ទីម៉ែត្រ មិន​មាន​បួរ ដែល​និយាយ​តែ​ក​ស្តើង ហើយ​ត្រង់ នោះ​គឺ​ជា​មនុស្ស​ស្រី ដែល​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ទាប​បំផុត។

ស្រ្តី​នេះ​តែងតែ​មាន​អាយុ​វែង អាច​រស់នៅ​បាន​យូរ ហើយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​គឺ​មាន​ទាប​ជាង​ស្រ្តី​ដែល​មាន​ក​ធំ ព្រោះ​ក​ធំ គឺ​បង្ហាញ​ពី​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​តំបន់​នោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក