ជួយស៊ែរស្វែងរកសប្បុរសជនផង! ប្អូនប្រុសខ្វះឈាម និងថវិកាសម្រាប់ព្យាបាលជំងឺ ទឹកដក់ក្នុងបេះដូង ហើយកំពុងសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត្រ

ក្នុងអាខោន facbook ប្អូនស្រីម្នាក់ឈ្មោះ អាត ស្រីឡែន៚ បានអំពាវនាវស្វែងរកជំនួយជូនដល់ប្អូនប្រុសម្នាក់ដែលមានជំងឺជាទំងន់ដែលមានខ្លឹងសារទាំងស្រុងដូចតទៅ៖

" សូមគោរពនិងជម្រាបជូនដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បងៗមិត្តៗអតីតសិស្ស បងប្អូនជាសិស្សរួមវិទ្យាល័យ ហ៊ុន សែនបូរី១០០ខ្នង ឲ្យបានជ្រាបថាតាំងនាមក្រុមការងារយុវជនស្ម័គ្រចិត្តនៃចលនាទាំងបី របស់វិទ្យាល័យ ហ៊ុនសែនបូរី១០០ខ្នង ខ្ញុំបាទ/នាងខ្ញុំ សូមប្រកាសស្វែងរកជំនួយតិចក្តី ច្រើនក្តី ពីបងប្អូនសប្បុរសជន ដើម្បីជួយទៅដល់សិស្សឈ្មោះ « ភួន សំភស្ស័ » ជាសិស្សថ្នាក់ទី ១១C2 នៃវិទ្យាល័យ ហ៊ុនសែនបូរី១០០ខ្នង ដែលជួបបញ្ហា ( ខ្វះឈាម នឹង ថវិកាសម្រាប់ព្យាបាលជំងឺ ទឹកដក់ក្នុងបេះដូង ហើយកំពុងសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត្រ )។

ទឹកចិត្តរបស់បងប្អូន ពុកម៉ែ មាមីង និងសប្បុរសជនទាំងឡាយជាកម្លាំងបុណ្យ ក៏ដូចជាកម្លាំងចិត្ដើម្បីជួយសម្រាលទុក្ខរបស់គាត់បានមួយចំណែកផងដែរ ។ ដោយក្តីគោរព ។ ទំនាក់ទំនង 070431127 សៅខូ ច័ន្ទសូឡារ

070255897 អាត ស្រីឡែន

081294847 មុន្នី រស្មីពេជ្រ

089242996 យន លីហួរ

ឬក៏អាចមកទំនាក់ទំនងផ្ទាល់នៅបន្ទប់យុវជនវិទ្យាល័យ ហ៊ុនសែនបូរី១០០ខ្នង ចាប់ពីម៉ោង ៨:00ដល់ ១១:00 ម៉ោង ១៣:00 ដល់ម៉ោង ១៧:00 ។ "

46517333_523381844842201_7309661710724366336_n

46488556_523383151508737_2146055837662052352_n

46491654_523392768174442_93986082143600640_n

ប្រភព៖ អាត ស្រីឡែន៚

Optimized by Optimole