វត្ថុ ៦ ប្រភេទ កុំទិញដដែលគេមកប្រើ ព្រោះអាចនៅមានវិញ្ញាណកំណាចតាមបន្លាច នាំតែសំណាងអាក្រក់ឥតឈប់

ការប្រើប្រាស់របស់របរចាស់ៗបន្តពីអ្នកដ៏ទៃឡើងវិញ ក៏អាចជួយគ្រួសារសន្សំប្រាក់បានយ៉ាងច្រើនមួយចំណែកផងដែរ។ យ៉ាងណា ការប្រើប្រាស់របស់ជជុះ (ដែលគេស្គាល់ថាជារបស់ប្រើប្រាស់រួច) លែងជារឿងចម្លែកទៀតហើយសព្វថ្ងៃនេះ។  ប៉ុន្តែ យោងទៅតាមគោលគំនិតនៃហុងស៊ុយ បានចែងថា របស់របរមួយចំនួនខាងក្រោមនេះ អ្នកមិនគួរទិញប្រើទេ៖

អាសនៈ, តង្វាយ

អាសនៈ​ជា​ទីសក្ការៈ​ក្នុង​គេហដ្ឋាន ជា​កន្លែង​ប្រើ​សម្រាប់​គោរព​បូជា​ដូនតា និង​ព្រះ។ ដូច្នេះ មិន​ថា​ជា​អាសនៈ​ដូនតា ឬ​ព្រះ​នៃ​ទ្រព្យ​សម្បត្តិ​ទេ អ្នក​មិន​​យក​របស់​ចាស់​បន្តពី​អ្នក​ដទៃ​មក​ប្រើ​វិញ​ឡើយ។ ពេលផ្លាស់ទីលំនៅ ត្រូវប្រើអាសនៈផ្ទាល់ខ្លួន ឬទិញអាសនៈថ្មី ដែលសាកសមនឹងផ្ទះ។ ដោយសារ ការប្រើប្រាស់វត្ថុសក្ការៈបូជាចាស់ៗ អាចចាត់ទុកជាទង្វើមិនគោរព ធ្វើឱ្យជីវិតម្ចាស់កាន់តែលំបាក។

កញ្ចក់

យោងតាមហុងស៊ុយ កញ្ចក់គឺជាវត្ថុឆ្លុះបញ្ចាំង ដែលអាចស្រូបយករូបភាពប្រចាំថ្ងៃរាប់មិនអស់របស់អតីតនៃម្ចាស់។ ក្នុង​នោះ​មាន​រូប​អាក្រក់​នាំ​មក​នូវ​រឿង​អាក្រក់ជាច្រើន។ បើ​អ្នក​ប្រើ​កញ្ចក់​ចាស់​របស់​អ្នក​ដទៃ នោះ​រឿង​អាក្រក់​នឹង​តាម​អ្នកឥតឈប់ឈរផង​ដែរ។ នៅក្នុង​ហុងស៊ុយ កញ្ចក់ចាស់​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ឡើយ​។

ឧបករណ៍ផ្ទះបាយ(ចង្កឹះ, ពែង)

ទាំងនេះជាវត្ថុសំខាន់ៗ ដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយមនុស្ស។ នៅពេលដែលវាត្រូវបានបោះចោលដោយម្ចាស់មុនមានន័យថា វាលែងមានភាពសំខាន់ទៀតហើយ ព្រោះអាចនាំមកនូវការបរាជ័យដល់ម្ចាស់ថ្មី។ លើសពីនេះ ការប្រើប្រាស់វត្ថុជជុះរបស់អ្នកណាម្នាក់ អាចធ្វើឲ្យអ្នកប្រឈមនឹងការឆ្លងមេរោគដោយមិនដឹងខ្លួន។

អំបោសចាស់

បន្ទាប់ពីប្រើប្រាស់បានមួយរយៈ អំបោសចាស់ៗ តែងប្រមូលផ្តុំនូវភាពកខ្វក់ និងសារធាតុពុលជាច្រើន ដូច្នេះយើងត្រូវផ្លាស់ប្តូរវាឱ្យបានទៀងទាត់។ ការប្រើអំបោសចាស់របស់អ្នកដទៃ មានន័យថា អាចនាំស្នាមប្រឡាក់ និងភាពមិនស្អាតមកផ្ទះរបស់អ្នកដែរ។ ដូច្នេះហើយ ពេលផ្លាស់ទៅផ្ទះថ្មី អ្នកគួរតែកម្ចាត់អំបោសចាស់ៗចោល ហើយទិញថ្មី ដើម្បីឲ្យផ្ទះមានភាពភ្លឺស្វាង។

ដើមឈើ

រុក្ខជាតិនីមួយៗ តែងតែមានអត្ថន័យហុងស៊ុយយ៉ាងជាក់លាក់។ ដូច្នោះ ពេលផ្លាស់ទៅផ្ទះថ្មី អ្នកមិនគួរប្រើដើមឈើដែលម្ចាស់បន្សល់ទុកទេ ព្រោះដើមឈើប្រភេទនោះអាចមិនស័ក្តិសមនឹងអាយុ និងជោគវាសនារបស់អ្នកឡើយ។

គ្រែ

ទាំងនេះគឺជារបស់ដែលត្រូវបានប្រើច្រើន ប៉ុន្តែកម្រមានការសម្អាតជាទៀងទាត់ណាស់។ បន្ទាប់ពីប្រើប្រាស់មួយរយៈ ពួកវាតែងតែមានសភាពចាស់ ប្រឡាក់ គុណភាពលែងល្អដូចដើម ហើយថែមទាំងអាចផ្ទុកមេរោគនៅលើវាទៀតផង។ អ្នកមិនគួរសន្សំលុយសុខចិត្តទិញរបស់ចាស់មកប្រើទេ ព្រោះអាចប៉ះពាល់សុខភាណធ្ងន់ធ្ងរណាស់។

ប្រភព៖ បរទេស