រៀបចំពាក្យសម្ដីខ្លួនឯងឱ្យបានល្អ ការនិយាយស្ដីពិតជាសំខាន់ណាស់

កាលពីបុរាណ មានស្តេចមួយអង្គ មានយប់មួយបានយល់សុបិនឃើញថា ធ្មេញរបស់ទ្រង់បានជ្រុះអស់រលីង ដូច្នេះក៏បានរកមនុស្សពីរនាក់មកស្រាយសុបិននេះ។

ស្តេចបានសួរទៅពួកគេថា “ ហេតុអ្វីបានជាយើងយល់សុបិនឃើញធ្មេញរបស់យើងជ្រុះអស់បែបនេះ?” មនុស្សទីមួយបានបកស្រាយថា “ ព្រះអង្គ អត្ថន័យសុបិនរបស់ទ្រង់គឺ សាច់ញាត្តិរបស់ទ្រង់សុទ្ធតែស្លាប់ទាំងអស់ ពេលដែលមនុស្សទាំងនោះស្លាប់អស់ហើយ ទើបព្រះអង្គសុគត។” ពេលដែលស្តេចស្តាប់ឮភ្លាម ខ្ញាល់យ៉ាងខ្លាំង បានឱ្យសេនាចាប់គេទៅវាយអស់១០០ដំបង។

ដល់វេនអ្នកទីពីរក៏និយាយថា “ ព្រះអង្គជាម្ចាស់តំកល់លើសត្បួង អត្ថន័យសុបិនរបស់ទ្រង់គឺ ព្រះអង្គ គឺជាជនដែលមានអាយុវែងជាងគេនៅក្នុងចំណោមសាច់ញាត្តិព្រះអង្គ!” ពេលដែលស្តេចស្តាប់ឮដូច្នេះ ក៏សប្បាយចិត្តជាខ្លាំង ក៏បានប្រទានរង្វាន់ដល់គេ១០០តម្លឹង សម្រាប់កាស្រាយសុបិនជូនទ្រង់។

ការបកស្រាយរឿងរ៉ាវដូចគ្នា បញ្ហាដូចគ្នា ហេតុអ្វីបានជាមនុស្សម្នាក់ត្រូវពិន័យ ម្នាក់ទៀតទទួលបានរង្វាន់? ព្រោះអ្នកដែលត្រូវពិន័យគេមិនចេះប្រើពាក្យពេចន៍ ចំណែកអ្នកដែលទទួលរង្វាន់គេចេះប្រើពាក្យពេជន៍ក្នុងការនិយាយស្តី។ នេះក៏បានបញ្ជាក់ឱ្យឃើញថា ការចេះប្រើពាក្យពេចន៍ពិតជាសំខាន់យ៉ាងនេះ។

Image_2021 12 28_152057

ភាពជោគជ័យ និងបរាជ័យរបស់កិច្ចការងារណាមួយ តែងតែអាស្រ័យលើការជជែកក្នុងគ្រាណាមួយ។ នៅក្នុងជីវិប្រវត្តរបស់លោក Franklin បាននិយាយបែបនេះថា “ ពេលដែលខ្ញុំដាក់កំហិតចំពោះខ្លួនឯង ខ្ញុំធ្លាប់មានតារាងត្រួតពិនិត្យចំពោះលក្ខណៈសម្បត្តិល្អៗរបស់ខ្ញុំ គ្រានោះនៅក្នុងតារាងគ្រាន់តែមានលក្ខណៈសម្បត្តិល្អ១២យ៉ាងតែប៉ុណ្ណោះ។

ក្រោយមក មានមិត្តខ្ញុំម្នាក់បានប្រាប់ខ្ញុំថា ពេលដែលខ្ញុំនិយាយម្តងៗ ខ្ញុំរាងមានអំនួត អំនួតនេះ នៅពេលដែលខ្ញុំនិយាយទៅកាន់មនុស្សម្នាតែងលេចឡើងជារឿយៗ បានធ្វើឱ្យពួកគេយល់ថាខ្ញុំមានអំនួត ហើយគាប់សង្កត់ទៅលើពួកគេ។

ដូច្នេះហើយ ខ្ញុំក៏ឆាប់ចាប់អារម្មណ៍ចំពោះពាក្យសម្ដីដែលមិត្តខ្ញុំបានប្រាប់ខ្ញុំ ព្រោះខ្ញុំជឿជាក់ថាទង្វើទាំងនេះអាចមានឥទ្ធិពលដល់អនាគតរបស់ខ្ញុំ។ ក្រោយមក នៅក្នុងតារាងរបស់ខ្ញុំបានសរសេរចេញប្រការមួយគឺ “បន្ទាបខ្លួន”។ ខ្ញុំតាំងចិត្តដោយមុតមាំថា ចៀសវាងការនិយាយស្តីឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។

លោក  បានបន្តទៀតថា “ ការនិយាយស្តី និងដំណើរការរកស៊ី គឺមានទំនាក់ទំនាក់នឹងគ្នាខ្លាំងណាស់ បើអ្នកនិយាយស្តីមិនបានប្រយ័ត្ន អាចនឹងមានជម្លោះជាមួយអ្នកដទៃ ដូច្នេះ អ្នកនឹងមិនអាចទទួលបាននូវការយល់យោគ ការសហការ និងជំនួយពីអ្នកដៃឡើយ។

Image_2021 12 28_152129

ពេលដែលអ្នកមានថ្វីមាត់ហើយ និយាយពាក្យដែលអាចឱ្យគេឆាប់ស្តាប់យល់ គឺដូចជាខ្លាដុះស្លាបអ៊ីចឹង នៅក្នុងវិធីខ្សែជីវិតដ៏វែងអន្លាយនេះ អ្នកនឹងអាចដើរដោយរលូន និងធូរស្រាល។ ធ្វើរឿងបានល្អ គឺចាប់ផ្តើមពីការចេះប្រើពាក្យពេចន៍បានល្អ អាចនិយាយដោយប្រាដកប្រជា ថ្វីមាត់ល្អអាចជួយឱ្យជីវិតរបស់អ្នកមានសមិទ្ធផលល្អមួយបាន៕