ផ្លូវខាងមុខមិនច្បាស់ មិនថាស្ថិតក្នុងកាលៈទេសៈណាឡើយកុំបោះបង់ខ្លួនឯងឲ្យសោះ

មួយជីវិតរបស់មនុស្ស មានពេលរុងរឿង ក៏មានពេលធ្លាក់ចុះដល់ជ្រោះជ្រៅដែរ។ ពេលដែលយើងស្ថិតនៅបាត់ជ្រៅ ក៏អាចឈឺចិត្ត និងអស់សង្ឃឹមដែរ នៅពេលដែលយើងទន់ជ្រាយ គ្មានជំនួយ គឺនឹងគិតចង់បោះបង់ខ្លួនឯង មើលស្រាលខ្លួនឯង ខឹងខ្លួនឯង។ ការបោះបង់ដ្បិតតែនេះងាយស្រួលមែន តែបើចង់មើលឃើញព្រះអាទិត្យរះកាន់តែស្រស់ស្អាតនោះ ត្រូវការឱ្យពួកយើងមានការតស៊ូឱ្យរឹងមាំ រស់នៅឱ្យបានល្អបន្តទៀត។ ទោះបីជាវានឹងធ្វើឱ្យយើងជួបមនុស្ស រឿងរ៉ាវ វត្ថុមួយចំនួនដែលបណ្ដាលឱ្យយើងឈឺចាប់ក៏ពិតមែន ប៉ុន្តែមនុស្សជាច្រើននៅក្បែរខ្លួនយើង នៅតែយកចិត្តទុកដាក់ ស្រលាញ់ការពារយើង ទោះរាប់ថាដើម្បីតែពួកគេក៏ដោយ យើងក៏គប្បីរស់នៅឱ្យបានល្អ មិនត្រូវបោះបង់ជារៀងរហូត!

ឆ្នាំ ១៨៨៣ វិស្វករដែលមានស្មារតីពោរពេញដោយការឆ្នៃប្រឌិត លោក John Roebling មានបំណងដ៏ធំចង់សាងសង់ស្ពានឆ្លងពី Manhattan ទៅ Brooklyn មួយខ្សែ។ ប៉ុន្តែអ្នកជំនាញខាងស្ពាមទាំងឡាយបែរជានិយាយថា គម្រោងមួយនេះស្ថិតនៅក្នុងភាពមិនគួរឱ្យជឿទាំងស្រុង យល់ល្អឆាប់បោះបង់ចោលទៅ។ កូនប្រុសរបស់លោក Roebling គឺលោក Washington គឺជាវិស្វករដ៏មានអនាគតម្នាក់ ក៏ជឿជាក់យ៉ាងច្បាស់ថាស្ពាធដ៏ធំមួយនេះអាចសាងសង់បានសម្រេចដែរ។ ឪពុកកូនពីរនាក់បានពុះពារគ្រប់ឧបសគ្គ ពេលដែលកំពុងតែគិតអំពីគម្រោងនៃការសាងសង់ស្ពាន ស្របពេលនោះដែរ ក៏បញ្ចុះបញ្ជូលបានបណ្តាធនាគារផ្សេងៗមកបណ្តាក់ទុនគម្រោងមួយនេះផងដែរ។

ប៉ុន្តែចាប់ផ្តើមសាងសង់បានត្រឹមតែប៉ុន្មានខែ ទីកន្លែងនៃការសាងសង់កើតមានឡើងរឿងឧប្បត្តិហេតុមួយ ។ ដោយលោក Roebling សំណាងមិនល្អបានស្លាប់នៅក្នុងឧប្បត្តិហេតុនោះ ចំណែកលោក Washington ក៏បានទទួលរងរបួសក្បាលយ៉ាងធ្ងន់។ មនុស្សជាច្រើនបានយល់ថាគម្រោងនេះព្រោះតែឧប្បត្តិហេតុនេះក្លាយទៅជាអសារបង់ ដោយសារមានតែឪពុកកូន Roebling ពីរនាក់នេះទេ ទើបដឹងថាស្ពាធដ៏ធំនេះសាងសង់យ៉ាងដូចម្តេច។

Image_2021 12 28_153821

ដ្បិតតែលោក Washington មិនអាចកម្រើក និងនិយាយស្តីបានក៏ពិតមែន តែខួរក្បាលរបស់គាត់នៅតែវាងវៃដូចការពីមុនដដែល គាត់បានសម្រេចចិត្តថាត្រូវតែកសាងស្ពាធដ៏ធំដែលជាការចំណាយញើសឈាមរបស់ឪពុកកូនទាំងពីរឱ្យបានជោគជ័យ។

ថ្ងៃមួយ ខួរក្បាលរបស់គាត់ស្រាប់តែរំញោចមួយរំពេច គិតឃើញមធ្យោបាយមួយ គឺប្រើការកម្រើកម្រាមដៃតែមួយគត់របស់គាត់ដើម្បីធ្វើការទាក់ទងជាមួយអ្នកដទៃ។ គាត់បានប្រើដៃនោះមកទះស្មារបស់ប្រពន្ធគាត់ តាមរយៈវិធីសម្ងាត់មួយនេះដោយបានឱ្យប្រពន្ធគាត់យកគំរូប្លង់របស់គាត់បន្តទៅឱ្យក្រុមវិស្វករដែលកំពុងសាងសង់ស្ពាធ។ អស់រយៈពេល១៣ឆ្នាំពេញ លោក Washington បានប្រើម្រាមដៃមួយនេះមកបញ្ជាការសាងសង់ រហូតដល់ស្ពាធដ៏ធំស្កឹមស្កៃរបស់លោក Roebling បានស្តែងរូបរាង និងបញ្ចប់ជាស្ថាពរ។

មានពេលជាច្រើន ពួកយើងអាចជួបភាពលំបាក និងឧបសគ្គដែលមកពីការរស់នៅ ពេលដែលយើងគ្មានសមត្ថភាព គ្មានអ្វីដែលអាចជ្រើសរើសបាននោះ យើងមានតែអាចប្រឈមមុខនឹងការពិត ព្រមទាំងមានឥរិយាបថកាន់តែរឹងមាំសម្រាប់ស្វាគមន៍ការផ្តល់ឱ្យនូវភាពមិនល្អរបស់ជីវិតមួយនេះ មានតែបែបនេះទេ ទើបយើងអាចបង្វិលវាសនារបស់ខ្លួនបាន និងក្លាយទៅជាម្ចាស់នៃវាសនារបស់ខ្លួនដោយពិតប្រាកដ។

Image_2021 12 28_153855

តន្រ្តីករម្នាក់ បានបាត់បង់នូវសោតវិញ្ញាណដ៏មានតម្លៃបំផុត តែនៅក្នុងស្ថានភាពបែបនេះ គាត់មិនបានបោះបង់សូម្បីតែបន្តិចនូវការស្រលាញ់ចំពោះអាជីពរបស់គាត់ឡើយ គាត់ប្រើភាពក្លាហានរបស់ខ្លួនទៅប្រឆាំងចំពោះការវាយប្រហាររបស់វាសនា គាត់បានបង្កើតស្នាដៃតន្រ្តីដែលធ្វើឱ្យមនុស្សម្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មនុស្សនៅក្នុងពិភពលោកសុទ្ធតែស្គាល់ឈ្មោះរបស់គេ គាត់គឺជាតន្រ្តីថ្លង់ម្នាក់ លោក Ludwig van Beethoven។

ធ្លាប់មានពាក្យលេងសើចមួយបាននិយាយថា “ដួលហើយ ងើបឡើងវិញ ខ្ញុំយំបន្តទៀត” បើពិនិត្យឱ្យលម្អិត នឹងចាប់អារម្មណ៍ថាពាក្យទស្សនៈមួយនេះមានន័យជ្រាលជ្រៅណាស់។ ដួលហើយ ប្រាកដជាឈឺណាស់ ក្រាបនៅលើដីអាចយំបាន តែបើនៅតែក្រាបលើដីរហូត បង្ហាញថាយើងជាមនុស្សអន់ពេកហើយ ដូច្នេះយើងអាចក្រោបឈរឡើងយំបន្តទៀតបាន ដើម្បីបញ្ចេញអារម្មណ៍ឈឺចាប់របស់ខ្លួន។ តែមិនខ្វល់ថាយ៉ាងណានោះទេ ខ្ញុំបានក្រោកឈរឡើងហើយ ហើយមិនមែនក្រាបនៅទីនោះមិនព្រមក្រោកឈរឯណា ពេលដែលឈឺចាប់កន្លងផុតទៅហើយ ពួកយើងរាប់បានថាជាមនុស្សធ្លាប់ឆ្លងកាត់មានបទពិសោធន៍ហើយ ដឹងថាអ្វីទៅជាការលំបាក អ្វីទៅជាភាពរីករាយ ក្រោយមកប្រែទៅជាកាន់តែចាស់ទុំ កាន់តែក្លាហាន!

មនុស្សនៅក្នុងលោក អ្នកណាក៏សុទ្ធតែមិនដឹងថា ស្អែកនេះនឹងមានភាពសភាពយ៉ាងម៉េចនោះទេ។ ផ្លូវខាងមុខមិនច្បាស់ មានតែពឹងដៃទាំងគូរបស់ខ្លួនទៅស្ទាប ទៅស្វែងរក ទោះជាអាចនឹងដួល ឬបោកក្បាលចេញឈាម តែឱ្យតែយើងមិនបោះបង់ គឺរាប់ថាធ្លាប់ឆ្លងកាត់ការដួលជាច្រើនដងហើយ ក៏មិនចាំបាច់ព្រោះតែរឿងនេះមកខឹង ស្តាយក្រោយ ឈឺចាប់ពិបាកចិត្តមិនឈប់នោះដែរ។ ដួលតើវាយ៉ាងម៉េច ងើបឡើងមកគឺបានហើយ។ ងើបឡើងមក ចាប់ផ្តើមសារជាថ្មី ឱ្យតែជីវិតមិនបឈ្ឈប់ ឱ្យតែខ្លួនមិនបានបោះបង់ គឺគ្មានអ្នកណាឱ្យអ្នកបោះបង់នោះទេ ឆាកជីវិតនៅតែក្តោបក្តាប់ក្នុងដៃរបស់អ្នកដដែល៕

អត្ថបទ ៖ Mythical Bird / Knongsrok