ទ្រាំដល់ពេលណា! បើប្តីហ៊ាននិយាយ ៣ ប្រយោគ​នេះដាក់ប្រពន្ធ បញ្ជាក់ថាគេមិនស្រឡាញ់ស្មោះទេ

សម្រាប់​បុរស​ដែល​ស្រលាញ់​ប្រពន្ធ ទោះបីជាប្រពន្ធ​​អត់​មានការងារ​ធ្វើ មានប្រាក់ចំណូលទាប ក៏មិនមានបញ្ហាអ្វីដែរ។ ម្យ៉ាងវិញទៀត បើប្តីហ៊ានពោលពាក្យ ទាំង ៣ ខាងក្រោមនេះបញ្ជាក់ថា មិនបានស្រឡាញ់អ្នកស្មោះទេ៖

១.បើ​អ្នក​មាន​ការងារ​ដែល​ទទួលបានប្រាក់​ខែ​តិច ចូរ​នៅ​ផ្ទះ​មើល​ថែ​កូន

ប្ដី​ដែល​ស្រឡាញ់​​គោរព​ប្រពន្ធ​នឹង​មិន​និយាយ​ប្រយោគ​នេះ​ឡើយ ព្រោះ​ពាក្យ​ទាំង​នោះ​អាចបង្ហាញ​ថា ​​មើល​ងាយ​ប្រពន្ធខ្លាំងណាស់។  ផ្ទុយ​ទៅ​វិញ បុរស​ដែល​ចេះ​ស្រឡាញ់​ប្រពន្ធ​នឹង​ដឹង​ថា ប្រពន្ធ​ខំ​ប្រឹង​ត្រូវជួយ​នាងឲ្យបាន​ច្រើន​ជាង លើកទឹកចិត្តប្រពន្ធឱ្យធ្វើការងារដែលពួកគេចូលចិត្ត។

២.ការងារ​ផ្ទះ​ជា​របស់​ស្ត្រី 

គំនិតនេះពិតជាហួសសម័យទៅហើយ ការងារបែបនេះស្វាមីក៏អាចធ្វើបានដែរ ហើយកាលដែលប្តីពោលពាក្យបែបនេះគ្រាន់តែជាលេសខ្ជិលធ្វើការងារផ្ទះប៉ុណ្ណោះ។ យ៉ាងណាប្តីដែលស្រលាញ់ប្រពន្ធ ទោះបីជាខ្លួនមានមុខងារជាអគ្គនាយកក្រុមហ៊ុនធំក៏ដោយ ក៏មិនប្រកាន់ដែរ។

៣.ប្រៀបធៀបប្រពន្ធជាមួយអ្នកដទៃ

បើអ្នកនិយាយប្រយោគនេះ បង្ហាញថា អ្នកជាប្តីម្នាក់ដែលមានមើលងាយប្រពន្ធខ្លួនខ្លាំងណាស់ ចូលចិត្តបន្ទាបតម្លៃប្រពន្ធ នៅពេលដែលនាងបានធ្វើអ្វីដែលអ្នកមិនពេញចិត្ត។

ប្រភព៖ បរទេស