វត្ថុ​ ៤ យ៉ាងនេះ​ ​អ្នក​មាន​សុខ​ចិត្ត​ចំណាយ​លុយ​ច្រើន​ដើម្បី​ទិញ ព្រោះមានគុណភាពខ្ពស់ជួយឲ្យសុខភាពល្អ

ការសន្សំគឺជាទម្លាប់ល្អ ប៉ុន្តែក៏នៅមានរបស់ដែលមានតម្លៃថ្លៃៗខ្លាំង ក្នុងការវិនិយោគច្រើនជាងការស្វែងរករបស់មានតម្លៃថោក។ ដូច្នោះខាងក្រោមនេះជារបស់ដែលអ្នកមានៗមិនខ្វល់នឹងការចំណាយលុយដើម្បីទទួលបានគុណភាពល្អបំផុត។

១. កៅអីធ្វើការ

កៅអីការិយាល័យដ៏ល្អគួរមានលក្ខណៈកម្ពស់ត្រឹមត្រូវ ដើម្បីស្ថេរភាពខ្នង និងមុំកៅអីដែលអាចលៃតាមតម្រូវការបាន។ លើសពីនេះទៀត ចម្ងាយពីខាងក្រោយទៅគែមខាងមុខនៃកៅអីក៏គួរត្រូវបានលៃតម្រូវផងដែរ។ ការ​ជ្រើសរើស​ទិញ​កៅអី​ដែល​មាន​គុណភាព​អន់​ អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​អ្នកទៀតផង។

២. ស្រោមជើង

ប្រសិនបើអ្នកប្រើស្រោមជើងដែលមានតំលៃថោក ជើងរបស់អ្នកនឹងបែកញើសបានយ៉ាងងាយ ហើយមិនត្រឹមតែបណ្តាលឱ្យមិនស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំអោយមានហានិភ័យនៃការឆ្លងមេរោគផ្សិតផងដែរ។ ស្រោមជើងដែលមានតំលៃថោកជាធម្មតាត្រូវបានផលិតពីសារធាតុ polyester ឬសម្ភារៈដែលមានគុណភាពអន់ផ្សេងទៀត។ នៅពេលអ្នកពាក់ស្រោមជើងទាំងនេះ ជើងរបស់អ្នកតែងតែសើម ហើយថែមទាំងមានក្លិនស្អុយទៀតផង។

៣. វាំងនន

មនុស្សជាច្រើនមើលស្រាលលើតួនាទីសំខាន់នៃវាំងនន។ គុណភាពនៃវាំងននអាចប៉ះពាល់ដោយផ្ទាល់ដល់គុណភាពនៃការគេង។ ម្យ៉ាងទៀត វាំងនន​​ដែល​មាន​គុណភាព​នឹង​ជួយ​ឱ្យ​ផលិត​មេឡាតូនីន​នៅ​ទីងងឹត​បាន​ល្អ​ប្រសើរ ហើយ​អ្នក​នឹង​មិន​ចាំបាច់​ប្រើ​ Sleeping Mask ទេ។

៤. ពូក

យើងចំណាយពេល ១/៣ នៃជីវិតរបស់យើងដើម្បីដេក ដូច្នេះការទិញពូកល្អគឺជាការវិនិយោគដ៏មានតម្លៃបំផុត ព្រោះវានឹងជួយកែលម្អគុណភាពនៃការគេងរបស់អ្នក ហើយក្នុងពេលតែមួយកាត់បន្ថយបញ្ហាសុខភាពទាក់ទងនឹងឆ្អឹង ខ្នង ស្មា៕

ប្រភព៖ បរទេស