ស៊ែចែកគ្នាដឹង! អ្នក​កើត​ក្នុង​ខែទាំង ​៣ ​នេះ មានតែនាំលាភ សំណាង សម្បត្តិហូរចូលគ្មានដែនកំណត់

ថ្ងៃខែឆ្នាំកំណើតគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជោគវាសនារបស់មនុស្ម្សម្នាក់ៗលើពិភពលោកមួយនេះ។ ទោះជាយ៉ាងណា បើយោងតាម​ទស្សនៈ​ហោរាសាស្ត្រ បង្ហាញថា មនុស្សដែលកើតក្នុង​ឆ្នាំ​កំណើត​ទាំង ៣ នេះគឺ​ល្អ​មាន​ជោគ​វាសនាល្អណាស់​៖

ខែសីហា

ខែទី ៨ ជារៀងរាល់ឆ្នាំ ជារដូវច្រូតកាត់។ ដូចនេះ​អ្នក​កើត​ក្នុង​ខែ​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​ មាន​លាភ​ចូល​ក្នុង​ជីវិត ហើយ​នឹង​ទទួល​បាន​លាភ​សំណាង​ធំណាស់។ បុគ្គល​ដែលកើតក្នុងខែមួយនេះ តែង​នាំ​សំណាង ដល់​ក្រុម​គ្រួសារ។ បើនិយាយយពីបុរសវិញគឺមាន​ភាព​ប៉ិនប្រសប់ មាន​ការ​តាំងចិត្ត ខ្ពស់ និង​ក្លាហាន។ ចំណែក​ស្ត្រី​ដែល​កើត​ក្នុង​ខែ​នេះ តែង​​ធ្វើ​ការ​ដោយ​ប៉ិនប្រសប់​ ដើម្បី​ថែរក្សា​គ្រួសារ ។

យ៉ាងណា អ្នក​កើត​ក្នុង​ខែ​នេះ​ ច្រើន​តែ​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយ​មាន​ទោសៈ ជា​ដើម​ ប៉ុន្តែបន្ទាប់ពីអាយុ ៣៥ ឆ្នាំពួកគេមានការងារមានស្ថេរភាព ប្រាក់ចំណូលកើនឡើងជាលំដាប់ និងជីវិតរុងរឿង។

ខែមករា

ខែទី ១ ជាការចាប់ផ្តើមនៃឆ្នាំថ្មី។ ក្នុង​ខែ​នេះ អាកាសធាតុ​កាន់តែ​ក្តៅ ដើមឈើ​ដុះ​ពន្លក បេះដូង​មនុស្ស​ក៏​បើកចំហ​រីករាយ​។ អ្នក​កើត​ក្នុង​ខែ​នេះ​មាន​ចរិត​រឹងប៉ឹង និង​មាន​ស្មារតី​រឹងមាំ ចង់រៀន ចេះស៊ូទ្រាំនឹងសម្ពាធ និងអាចសម្របខ្លួនបានយ៉ាងល្អទៅនឹងស្ថានភាពណាមួយ។

ថ្វីត្បិតតែពួកគេមិនមែនមកពីគ្រួសារអ្នកមានដែលមានសាវតាក៏ដោយ ក៏ពួកគេខិតខំធ្វើការ និងតស៊ូឥតឈប់ឈរដែរ។ ក្រោយ​អាយុ​៤០​ឆ្នាំ ចំពោះបុរស​ដែល​កើត​ក្នុង​ខែ​នេះ​តែង​មាន​មុខរបរ​មាន​ស្ថិរភាព មាន​អាហារ​ហូប​ចុកគ្រប់គ្រាន់។ ចំណែកស្ត្រីដែលកើតក្នុងខែនេះ ជាដៃនៃកូនសោគ្រួសារ ​ចេះ​បណ្តុះ​និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​យ៉ាង​ប៉ិនប្រសប់ ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

ខែមិថុនា

អ្នកដែលកើតក្នុងខែនេះ ​វាសនា​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ ក្នុង​ជីវិត​តែង​ជួប​រឿង​សំណាង​ល្អ ហើយ​មាន​មនុស្ស​ថ្លៃថ្នូរ​មក​ជួយ​ទំនុក​បម្រុងជានិច្ច។ បុរស​ដែល​កើត​ក្នុង​ខែ ៦ ជាធម្មតា​មាន​សុខភាព​ល្អ កម្លាំងខ្លាំងកម្រ​នឹង​ឈឺ​ណាស់​។ ចំណែកស្រ្តីដែលបានកើតក្នុងខែនេះ មានលក្ខណៈឆ្លាត​ចេះ​រាប់អាន​មនុស្ស មាន​គេ​ស្រឡាញ់​រាប់អាន​​ជា​ច្រើន។

មិន​ថា​ពួកគេមានការងារលើ​វិស័យ​អ្វី​ទេ ពួកគេ​ឆាប់​ឈាន​ទៅ​មុខ​និង​សម្រេច​បាន​នូវ​ស្នាដៃ​ឆ្នើម​។ ទោះ​ជួប​ការ​លំបាក​ក៏​គេ​អាច​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ប្រែ​ក្លាយ​ការ​ចាញ់​ទៅ​ជា​ជ័យ​ជម្នះ។

ប្រភព៖ បរទេស