ច្បាប់ប្រជុំកំពូលទាំង 8 របស់ Elon Musk មិនខ្ជះខ្ជាយពេលវេលា ប្រជុំនោះឡើយ

គ្រប់គ្នាប្រាកដជាបានស្គាល់ហើយ មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk ដែលមួយរយៈចុងក្រោយនេះ រូបលោកបានសម្រេចនូវកិច្ចការងារជាច្រើនបន្ថែមទៀត ហើយក៏បានក្លាយខ្លួនជាមហាសេដ្ឋីលំដាប់ថ្នាក់លេខ១នៅលើពិភពលោកផងដែរ។

យ៉ាងណាមិញ និយាយចំពោះកិច្ចប្រជុំរបស់លោក​ លោកសេដ្ឋីរូបនេះ មានច្បាប់កំពូលចំនួន ៨ ដែលនិយាយពីការប្រជុំ ដែលមិនឱ្យលោកខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ ព្រោះតែការប្រជុំណាមួយនោះឡើយ។

Image_2021 12 31_102052

១. គ្មានការប្រជុំធំទេ លុះត្រាតែវាមានតម្លៃសម្រាប់ទស្សនិកជនទាំងមូល ដូច្នេះ កាត់ផ្ដាច់បាន ក៏កាត់ផ្ដាច់ទៅ។

២. កុំ​មាន​ការ​ប្រជុំ​ញឹកញាប់​ពេក លុះត្រា​តែ​រឿង​នោះ​ជា​រឿង​បន្ទាន់ ដេលមិនអាចអាកខានបាន។

៣. ដើរចេញពីការប្រជុំ ឬទម្លាក់ការហៅទូរស័ព្ទភ្លាមៗ ព្រោះវាច្បាស់ណាស់ថា វាមិនបន្ថែមតម្លៃ។ ការចាកចេញមិនមែនជាចរិតឈ្លើយទេ តែមិនចង់នៅបន្ត ព្រោះវាគ្មានបានលទ្ធផលល្អអ្វី បានតែខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះ។

៤. កុំប្រើអក្សរកាត់ និងពាក្យមិនសមហេតុសមផលសម្រាប់វត្ថុ កម្មវិធី ឬដំណើរការនៃអង្គប្រជុំ។

Image_2021 12 31_102406

៥. ចៀសវាងពាក្យណាមួយដែលពិបាក ត្រូវការការការពន្យល់ ព្រោះវារារាំងការទំនាក់ទំនង និងដំណើរការនៃការប្រជុំ។

៦. ទំនាក់ទំនងដោយផ្ទាល់ជាមួយបុគ្គលជាជាងតាមរយៈខ្សែសង្វាក់នៃពាក្យបញ្ជា។

៧. អ្នកគ្រប់គ្រងណាក៏ដោយ ដែលបង្ខំការទំនាក់ទំនងតាមខ្សែសង្វាក់ នឹងត្រូវបណ្តេញចេញភ្លាម គ្មានការតវ៉ាអ្វីទាំងអស់។

៨. កុំ​ធ្វើ​តាម​ច្បាប់​ក្រុមហ៊ុន​ណា​ដែល​គ្មាន​ន័យ ព្រោះមិនមែនឱ្យតែច្បាស់ក្រុមហ៊ុន សុទ្ធតែល្អ និងត្រូវទៅតាមស្ថានការណ៍ និងកាលៈទេសៈនោះឡើយ៕

ប្រភព ៖ បរទេស / knongsrok