សញ្ញាត្រចៀក ៧ ប្រភេទ អាចប្រាប់ពីជោគវាសនាជីវិតបាន តើមួយណាជាទម្រង់ត្រចៀករបស់អ្នក?

តាម​នរវិទ្យា រូបរាង​ត្រចៀក​របស់​មនុស្ស​អាច​បង្ហាញ​ពី​សំណាង​ថា ​ជា​អ្នក​មាន ឬ​អ្នកក្រនៅថ្ងៃអនាគត់បាន។  សូមមើលទម្រង់ត្រចៀកទាំង ៧ ដូចខាងក្រោម តើមានមួយណាដែលត្រូវនឹងអ្នកដែរឬទេ?

១. ត្រចៀកស្ដើងទន់

អ្នក​ដែលមាន​សញ្ញា​ត្រចៀកបែប​នេះ ​ច្រើន​តែ​មាន​ចិត្ត​ឆេវឆាវ មិន​ចូលចិត្ត​ស្ថិរភាព និង​ចូលចិត្ត​រស់នៅ​ពឹង​អ្នក​ដទៃ ប្រកាន់​ភ្ជាប់​គ្រួសារច្រើន​។ ពួកគេអាចរកលុយបាន ប៉ុន្តែក៏ចាយវាយខ្ជះខ្ជាយ មិនចេះសន្សំ  ហេតុដូច្នោះ មនុស្សមានត្រចៀកប្រភេទនេះ ច្រើនតែក្រទៅថ្ងៃអនាគត ងាយនឹងក្ស័យធន។  ម្យ៉ាងទៀត ពួកគេកម្រដាក់ការជឿជាក់លើអ្នកដទៃណាស់ មានតែជឿលើខ្លួនឯង ជឿលើអ្វីដែលពួកគេបានឮតែប៉ុណ្ណោះ។

២. ត្រចៀកនៅជិតក្បាល

សម្រាប់អ្នកដែលមានត្រចៀក​ពេញ​ជិតស្បែក​ក្បាល ​មើល​មិន​ឃើញ​ ជាមនុស្សដែលមាន​ទ្រព្យ​សម្បត្តិ​មហាសាល។ មួយវិញទៀត មនុស្សដែលមានត្រចៀកជិតស្បែកក្បាល ច្រើនតែមកពីគ្រួសារអភិជន មានទ្រព្យសម្បត្តិបន្សល់ពីបុព្វបុរស។ ក៏​ជា​មនុស្ស​ឆ្លាត មាន​ការ​គិត​គូរ និង​មាន​ជំនាញ​ភាព​ជា​អ្នក​ដឹក​នាំ ចូលចិត្តធ្វើការជាមួយគោលដៅជាក់លាក់និងសម្រេចបាននូវភាពជោគជ័យជាច្រើនក្នុងអាជីព នៅថ្ងៃអនាគត។

៣. ត្រចៀកខ្ពស់ជាងចិញ្ចើម

មនុស្សដែលមានត្រចៀកខ្ពស់ជាងចិញ្ចើម ជាប្រភេទមនុស្សដែលមានភាពវៃឆ្លាត មានខួរក្បាលអាចបត់បែនបាន ឬអាចមានទេពកោសល្យតាំងពីក្មេង។ មនុស្សទាំងនេះមិនថាទៅសាលារៀន ឬទៅធ្វើការនោះទេ សុទ្ធតែមានស្នាដៃគួរឱ្យកត់សម្គាល់ និងត្រូវបានមនុស្សជាច្រើនកោតសរសើរ។ លើសពីនេះ ពួកគេក៏មានភាពជាអ្នកដឹកនាំ ឬអាចជាអ្នកប្រាជ្ញ សាស្រ្តាចារ្យ អ្នកជំនាញជាដើម ហើយភាពជោគជ័យដែលពួកគេមានគឺសុទ្ធតែបានមកពីការខិតខំប្រឹងប្រែង និងទេពកោសល្យផ្ទាល់ខ្លួន។

៤. ត្រចៀកធំ

អ្នក​មាន​ត្រចៀក​ធំ​ ​ជា​​​មហាសេដ្ឋី មាន​លុយ​ច្រើន ហើយចូលចិត្ត​គិត​​គ្រប់​យ៉ាងដល់​ក្នុង​គ្រួសារណាស់។ ជោគ​វាសនា​គឺ​បុគ្គលនឹង​មាន​សេចក្តី​ចម្រើន​ជា​ទូទៅ មាន​ប្រយោជន៍​ដល់ជីវិតប្តី​ប្រពន្ធ មាន​លាភ​មាន​ជ័យ និង​ពរជ័យ​ច្រើន តែង​តែចេះជួយ​អ្នក​ដទៃ។ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មាន​ត្រចៀក​តូច​ស្តើង ច្រើន​តែ​មិន​បាន​ទទួល​ពរជ័យ​ទេ ពួកគេ​នឹង​បរាជ័យ​មិនថា ​ធ្វើ​អ្វី​ក៏​ដោយ ប្រសិនបើពួកគេមានភាពប្រសើរជាងមុនមានតែពឹងផ្អែកទាំងស្រុងលើកម្លាំងផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

៥. ត្រចៀកទាបជាងចិញ្ចើម

ប្រសិនបើត្រចៀករបស់អ្នកទាបជាងចិញ្ចើមនិងខ្ពស់ជាងភ្នែក មានន័យថា អ្នកគឺជាមនុស្សដែលមានជីវិតភ្លឺស្វាង មានការជឿជាក់ និងទទួលបានការគាំទ្រពីអ្នកដទៃ មានសមត្ថភាពជាអ្នកដឹកនាំល្អ មានសំណាងផ្នែកហិរញ្ញវត្ថុ ពិសេសរីកចម្រើនខ្លាំងណាស់។ ប៉ុន្តែបើ​ទីតាំង​ត្រចៀក​ទាប​ពេក បុគ្គល​នោះងាយ​នឹង​មាន​តណ្ហា មិនសូវ​ជោគជ័យ​ក្នុង​អាជីព និង​មានតែភាពវេទនាក្នុង​​ជីវិត​។

៦. ត្រចៀកតូច

មនុស្សដែលមានត្រចៀកតូច គឺជាមនុស្សដែលមានអារម្មណ៍ល្អ ពួកគេជាមនុស្សទន់ភ្លន់ និងរសើបខ្លាំង តែងតែទន់ខ្សោយ និងងាយទទួលឥទ្ធិពលពីគំនិតរបស់អ្នកដទៃ។ មនុស្សដែលមានសញ្ញាត្រចៀកនេះ មានការវិនិច្ឆ័យមិនល្អ ខ្វះការច្នៃប្រឌិត ភាពអន្ទះអន្ទែង មិនចេះអត់ធ្មត់ និងមិនប្រុងប្រយ័ត្ន។ បើនិយាយពីលុយកាក់វិញ ពួកគេមិនមានផែនការក្នុងការសន្សំ ពេញមួយជីវិតរបស់ពួកគេ ខំ​ធ្វើ​ការ​ក៏​ពិបាកក្លាយជាអ្នក​មាន​ដែរ។

៧. ត្រចៀកធំក្រាស់

មនុស្ស​ដែលមាន​ត្រចៀក​ធំ​ក្រាស់ ជាធម្មតា​ជា​មនុស្ស​ដែលមាន​ជីវភាព​ធូរធារ​ មានភាពរសើប ឈ្លាសវៃ មានចំណេះដឹងជ្រៅជ្រះ ស្គាល់ភាពខុសគ្នារវាងត្រូវ និងខុស មើលឃើញគ្រប់បែបយ៉ាង មាននិស្ស័យស្ថិរភាព ធ្វើការដោយប្រុងប្រយ័ត្ន មានគំនិតច្បាស់លាស់ និងប្រឹងប្រែងធ្វើការ។

ប្រភព៖ បរទេស