រោគសញ្ញា ៤ លេចឡើងពេលគេង និងក្រោយពេលគេង ព្រមានថា សួតអ្នកកំពុងមានបញ្ហាធ្ងន់

ប្រសិនបើទទួលបានសញ្ញាចម្លែកៗទាំងអស់នេះ ត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីពិនិត្យសុខភាព និងព្យាបាលឲ្យបានទាន់ពេលវេលា៖

១. ថប់ដង្ហើមពេលគេង

នៅពេលអ្នកគេង ការស្រូបយកអុកស៊ីសែនចូលទៅក្នុងខ្លួននឹងតិចជាងទីតាំងផ្សេងទៀត។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សួត មានអាការៈតឹង​ទ្រូង មាន ដង្ហើម​ខ្លី នឹង​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់ៗតែម្ដង​។ លើសពីនេះ អ្នកជំងឺក៏អាចមានរោគសញ្ញានៃការឈឺទ្រូង ដកដង្ហើមខ្លី និងងាយភ្ញាក់ក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។

២. ក្អកខ្លាំងមុនពេលចូលគេង

ប្រសិនបើអ្នកឧស្សាហ៍ក្អកខ្លាំង ក្អកជាបន្តបន្ទាប់នៅពេលយប់ តែមិនមានការឆ្លងមេរោគផ្លូវដង្ហើម ឬផ្តាសាយទេនោះ សួតរបស់អ្នកកំពុងព្រមានថា សុខភាពរបស់អ្នកមិនមានសុខភាពល្អទាំងស្រុងនោះទេ។ បន្ថែមពីលើការក្អកខ្លាំងពេលកំពុងគេង អ្នកក៏អាចមានអារម្មណ៍តឹងទ្រូង ដកដង្ហើមខ្លី ចង្អោរជាដើម រោគសញ្ញាទាំងនេះគឺជារឿងធម្មតាចំពោះអ្នកជក់បារី។

៣. បែកញើសពេលគេង

នៅពេលដែលសួតត្រូវបានខូចខាត អ្នកអាចមានអារម្មណ៍អស់កម្លាំង ជួនកាលមានការតឹងទ្រូង ដង្ហើមខ្លីជាដើម រោគសញ្ញាទាំងនេះលេចឡើងនៅពេលយប់ ដែលអាចធ្វើឱ្យការសម្រាកមិនសូវស្រួល អមនឹងការបែកញើសផងដែរ។ ធ្ងន់ធ្ងរជាងនេះទៅទៀត អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកមិនអាចដកដង្ហើមបាន ដូច្នោះ អ្នកគួរតែឆ្លៀតពេលទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពសួតឲ្យបានទាន់ពេលវេលា។

៤. ឈឺក្បាលពេលព្រឹក

ជាធម្មតា​បន្ទាប់​ពី​សម្រាក​មួយ​យប់ ពេល​ភ្ញាក់​ពី​ដំណេក អ្នក​ត្រូវ​មាន​អារម្មណ៍​សុខ​ស្រួល។ ប៉ុន្តែប្រសិនបើអ្នកក្រោកពីដំណេកនៅពេលព្រឹកដោយឈឺក្បាលខ្លាំង និងធ្ងន់ មានន័យថា អ្នកដកដង្ហើមមិនបានគ្រប់គ្រាន់ល្អក្នុងអំឡុងពេលគេងនៅពេលយប់ ធ្វើឲ្យមាន CO2 កកកុញអំឡុងពេលគេង។ ការប្រមូលផ្តុំ CO2 ធ្វើឱ្យសរសៃឈាមក្នុងខួរក្បាលរីកធំ ដែលនាំឱ្យឈឺក្បាល។ លើសពីនេះទៀត នេះក៏ជាសញ្ញានៃជំងឺស្ទះសួតរ៉ាំរ៉ៃផងដែរ។

ប្រភព៖ បរទេស