ចែករំលែក​ផង! ផ្នែក ២ លើ​ដង​ខ្លួន ពេល​ងូត​ទឹក​កុំ​ភ្លេច​សម្អាត បើ​ចង់​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល

បើ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា មាន​ផ្នែក ២ លើ​រាងកាយ​ស្រ្តី រៀងរាល់​ពេល​ងូត​ទឹក ប្រសិន​អ្នក​យក​ចិត្ត​ទុក​ដាក់​សម្អាត​ និង​ម៉ាស្សា​វា​ថ្នមៗ នោះ​នឹង​អាច​ជួយ​ឲ្យ​ចរន្ត​ដំណើរការ​ល្អ ពោល​ជា​ការ​ជះ​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សុខភាព៖

១) ក្បាល​ពោះ

20200511_160750_997341_tam Nuoc Nong.max 1800x1800

ផ្នែក​ក្បាល​ពោះ ប្រហែល​ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត​ពេក​នោះ​ទេ ពេល​ងូត​ទឹក។ ផ្ទុយ​ទៅ​វិញ នេះ​ជា​ការ​រំលង​ចំណុច​ល្អ​មួយ​ហើយ ព្រោះ​វា​ចាំ​បាច់​ណាស់​ដែល​អ្នក​គួរ​សម្អាត ដោយ​វា​អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ ក៏​ដូច​ជា​ជួយ​ឲ្យ​ឈាម​រត់​ជុំវិញ​តំបន់​ក្រពះ មាន​ភាព​ល្អ​ប្រសើរ​ឡើង។

ការ​លាង​សម្អាត ម៉ាស្សា​ថ្នមៗ​ប៉ុន្មាន​វិនាទី ក៏​វា​កាន់​តែ​ល្អ​សម្រាប់​ស្រ្តី​ដែល​ត្រៀម​មក​រដូវ ព្រោះ​វា​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​បាន​មួយ​ផ្នែក​ធំ និង​ការពារ​ហានិភ័យ​នៃ​ជំងឺ​រោគ​ស្រ្តី​បាន​ថែម​ទៀត​ផង។

២) ម្រាម​ជើង

C10t36_9 0809

ពេល​ងូត​ទឹក​ផ្កា​ឈូក មនុស្ស​ជា​ច្រើន​មើល​រំលង​នៅ​ការ​សម្អាត​ត្រង់​ផ្នែក​ម្រាម​ជើង​នេះ​ឯង។ តាម​ពិត​វា​ជា​ចំណុច​រសើប​ជួយ​ឲ្យ​ឈាម​រត់​ស្រួល ដែល​មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​បាន​ដឹង។

វា​ល្អ​ទាំង​អាច​កម្ចាត់​បាក់តេរី មាន​ប្រសិទ្ធភាព​ជំរុញ​ចរាចរ​ឈាម​ក្នុង​រាងកាយ ធ្វើ​ឲ្យ​អារម្មណ៍​ធូរស្រាល ធ្វើ​ឲ្យ​ស្បូន​មាន​សុខភាព​ល្អ និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។ ជា​ពិសេស​ស្រ្តី​មួយ​ចំនួន​ដែល​ឧស្សាហ៍​អង្គុយ​យូរ ឧស្សាហ៍​ពាក់​ស្បែក​ជើង​កែង គឺ​ចាំ​បាច់​គួរ​តែ​សម្អាត​ផ្នែក​ម្រាម​ជើង​នេះ​ឲ្យ​បាន​ដិត​ដល់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក