ច្បាស់​ដូច​ថ្ងៃ! តើ​អ្នក​ឃើញ​រូបភាព​អ្វី​មុន​គេ ស្រ្តី​ឬ​បុរស នោះ​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា?

តាម​រយៈ​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ ចូរ​អ្នក​ប្រាប់​មក​កាន់​យើង តើ​អ្នក​សម្លឹង​មួយ​ភ្លែត អ្នក​ឃើញ​អ្វី​មុន​គេ​ ជា​រូបភាព​បុរស ឬ​ស្រ្តី? តាម​រយៈ​ចម្លើយ​របស់​អ្នក យើង​អាច​ទាយ​បក​ទៅ​វិញ ថា​អ្នក​ជា​មនុស្ស​បែប​ណា ហើយ ៩៥ ភាគរយ​គឺ​ចាក់​ចំ​រណ្តៅ​ចិត្ត​មនុស្ស​រាល់​គ្នា ព្រោះ​ជា​ការ​រៀបរាប់​ត្រូវៗ​ពេក៖

ប្រសិន​អ្នក​មើល​ឃើញ​រូបភាព​ស្រ្តី

វា​ត្រូវ​បាន​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​មាន​ភាព​សុទិដ្ឋិនិយម (ការ​គិត​វិជ្ជមាន) រឹងមាំ និង​ចេះ​ស្តាប់​អ្នក​ដទៃ។

ក្នុង​ជីវិត៖ អ្នក​ជា​មនុស្ស​ដែល​តែង​សាបព្រោះ​ឥទ្ធិពល​វិជ្ជមាន ទៅ​ដល់​អ្នក​រាល់​គ្នា ហើយ​តែងតែ​រង់ចាំ​ជួយ​អ្នក​ដទៃ ប្រសិន​ពួក​គេ​ត្រូវ​ការ​ជំនួយ។ ដោយសារ​ចរិត​ដ៏​ល្អ​មួយ​នេះ​របស់​អ្នក ក៏​នាំ​ឲ្យ​អ្នក​ត្រូវ​បាន​ហុំព័ទ្ធ​ដោយ​ញាតិមិត្ត គេ​គោរព​ស្រលាញ់ ទៅ​ណា​ក៏​មិន​ខ្វះ​អ្នក​រាប់​អ្នក​រក​នោះ​ដែរ។

Ttt

ក្នុង​ការងារ៖ អ្នក​ជា​មនុស្ស​រឹងមាំ មាន​ការ​តាំង​ចិត្ត​ខ្ពស់ មិន​ស្ថិត​នៅ​ស្ថានភាព​លំបាក​បែប​ណា អ្នក​តែងតែ​ដើរ​ទៅ​មុខ​ជានិច្ច ដោយ​ភាព​ក្លាហាន។ យ៉ាង​ណា​ដោយ​សារ​អ្នក​មាន​ចរិត​លក្ខណៈ​រឹងបុឹង​ខ្លាំង​ពេក ជួន​ខ្លះ​វា​ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​សម្រប​ជាមួយ​អ្នក​ដទៃ តែ​អ្នក​ក៏​ចេះ​បន្ទាប​ខ្លួន​ស្តាប់​យោបល់​គេ​ខ្លះៗ​ដែរ។ ដំបូន្មាន​សម្រាប់​អ្នក គឺ ត្រូវ​រៀបចំ​ផែនការណ៍​ជីវិត​ឲ្យ​ច្បាស់លាស់​ជាង​នេះ ហើយ​ប្រើប្រាស់​ពេលវេលា​ឲ្យ​ត្រូវ នឹង​អ្វី​ដែល​បាន​គិត កុំ​ខ្ជះខ្ជាយ​ពេល​ច្រើន​ពេក។

ប្រសិន​អ្នក​មើល​ឃើញ​រូបភាព​បុរស៖

អ្នក​រាប់​បាន​ជា​អ្នក​ដឹកនាំ មាន​ទេពកោសល្យ​នោះ​ពី​កំណើត ហើយ​គួរ​ឲ្យ​ទុកចិត្ត​ណាស់ នៅ​គ្រប់​ការងារ​អ្វី​ទាំង​អស់។

ក្នុង​ជីវិត៖ អ្នក​ជា​មនុស្ស​ស្ងៀមស្ងាត់ តែ​ក៏​ល្អិតល្អន់​មើល​ឃើញ​គ្រប់​បញ្ហា​ជា​មុន​ មុន​សម្រេច​ធ្វើ​អ្វី​មួយ។ អ្នក​មាន​ភាព​ស្មោះត្រង់ គួរ​ឲ្យ​ទុក​ចិត្ត​បំផុត ដែល​នេះ​ស​បង្ហាញ​ពី​ចរិត​លក្ខណៈ​ជួយ​ឲ្យ​អ្នក​រាប់​អាន​មនុស្ស​បាន​យូរ​អង្វែង ព្រោះ​គេ​ទុក​ចិត្ត​អ្នក​ខ្លាំង ជាង​អ្នក​ទុក​ចិត្ត​គេ​ទៅ​ទៀត។ យ៉ាង​ណា​អ្នក​មិន​ចូលចិត្ត​ដំណើរ​ផ្សងព្រេង​ដោយ​គ្មាន​ទិសដៅ​ច្បាស់លាស់​នោះ​ទេ អ្នក​ចូលចិត្ត​រៀបចំ​ផែនការណ៍​ជា​មុន។

ក្នុង​ការងារ៖ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ​ពី​កំណើត អ្នក​មាន​គ្រប់​យ៉ាង​នៃ​ការ​គិត ទេពកោសល្យ ជំនាញ គ្រាន់​ថា​នៅ​កន្លែង​ការងារ​ខ្លះ អ្នក​ចាញ់​គេ​ត្រង់​អ្នក​មិន​ពូកែ​ទ្រ ពូកែ​អែបអប ទើប​នាំ​ឲ្យ​លទ្ធផល​ដែល​ទទួល​បាន រាង​ស្តួចស្តើង​ជាង​ការ​រំពឹង​ទុក។

ទោះ​ជា​យ៉ាង​ណា​កុំ​បាច់​ព្រួយ​បារម្ភ ក៏​គង់​តែ​មាន​ថ្ងៃ​ ថ្នាក់​លើ​បាន​មើល​ឃើញ​ពី​ចំណុច​ល្អ​ពិត​របស់​អ្នក​ទេ។ កុំ​ភ្លេច​សម្រាក​ឲ្យ​បាន​ច្រើន​ផង ផ្តល់​ពេលទំនេរ​សម្រាប់​ខ្លួន​ឯង​ខ្លះ​ផង ព្រោះ​វា​ពិត​ជា​អាច​ជួយ​ឲ្យ​អ្នក​គិត​ឃើញ​ពី​ផែនការណ៍​ទៅ​មុខ​រយៈ​ពេល​យូរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក