នារីៗត្រូវចងចាំ! នេះជាហេតុផល​ ៣ ​យ៉ាង ​ដែល​បុរស​តែង​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​មាន​បទពិសោធន៍​ច្រើន​ក្នុង​រឿង​ស្នេហា

បើនិយាយចំពោះបុរស ​មិន​ថាពួកគេធ្លាប​មាន​បទពិសោធន៍​ក្នុង​រឿង​ស្នេហាជម្រៅណាក៏ដោយ ក៏តែងតែបញ្ចេញអាកប្បកិរិយាមួយដែលស្ទើរតែមិនអាចឲ្យនារីៗទ្រាំនៅជាមួយបានឡើយ។ ហេតុដូចនេះហើយ ទើបបុរសភាគច្រើនចង់មានស្នេហា ឬទំនាក់ទំនងតែជាមួយនារីដែលធ្លាប់មានបទពិសោធន៍ស្រាប់ប៉ុណ្ណោះ៖

យល់ដឹងច្រើនពីបុរស

ជាធម្មតាគេតែងនិយាយថាមនុស្សស្រីពិបាកយល់មែន តែតាមពិតមនុស្សប្រុសក៏ស្មុគស្មាញដូចគ្នាដែរ។ ប៉ុន្តែចំពោះ ស្ត្រីដែលមានបទពិសោធន៍ស្នេហាពីមុន នឹងមានការយល់ដឹងច្រើនពីអ្វីដែលបុរសចូលចិត្ត និងតម្រូវការជាក់ជាមិនខានឡើយ។

ដឹងពីរបៀបនាំគាត់នៅលើគ្រែ

មិនថា "ស្នេហា" មានលក្ខណៈតូចតាចឬអត់នោះទេ ត្រូវតែមានការរួមបញ្ចូលគ្នាដ៏ល្អរវាងមនុស្សពីរនាក់។ ក្នុងនាមជាប្រពន្ធម្នាក់ បើ​ឃើញ​ប្តី​លំបាក​ហើយ​មិន​ដឹង​ធ្វើ​ម៉េច តែងតែមានការងឿងឆ្ងល់ថា ម៉េច​ក៏​ធុញ​ម្ល៉េះ ? ប៉ុន្តែ ស្ត្រីដែលមានបទពិសោធន៍ស្នេហាអាចណែនាំបុរសនូវជំនាញដែលធ្លាប់បានរៀននៅក្នុងទំនាក់ទំនងពីមុន។ ជា​ការ​ពិត​ណាស់ ស្រ្តីត្រូវចូរ​ចាំ​ថា​ ត្រូវតែមានភាព​ឆ្លាតជានិច្ច​ដើម្បី​កុំ​ឱ្យ​គាត់​មាន​អារម្មណ៍​អាម៉ាស់។

មើលទៅគួរឱ្យទាក់ទាញ

សម្រាប់​ស្ត្រី​ដែល​មាន​បទពិសោធន៍​ក្នុង​រឿង​ស្នេហា បុរស​តែង​រក​ឃើញ​ថា​ ពួកគេ​មាន​អាថ៌កំបាំង និង​ទាក់ទាញ​ខ្លាំង។  ពួកគេតែងតែដឹងពីរបៀបបញ្ចេញស្ទាយយ៉ាងប៉ិនប្រសប់ ហើយអ្វីមួយដែលកាន់តែលំបាក ពួកគេកាន់តែចង់យកឈ្នះជានិច្ច។ ម្យ៉ាងវិញទៀត មិនបាច់និយាយទេ នារីដែលមានបទពិសោធន៍ស្រាប់ នឹងដឹងពីតម្លៃនៃរូបរាងកាយ ហើយក៏តែងតែដឹងពីរបៀបថែរក្សាខ្លួន ចេះជ្រើសរើសសំលៀកបំពាក់ដើម្បីលើកសម្រស់ ដើម្បីទាក់ទាញក្នុងរង្វង់ភ្នែក។

ប្រភព៖ បរទេស