យីអ៊ុន​បើក លាភ​កម្រើក​ឥត​ឈប់ បើ​អ្នក​ជា​ម្ចាស់​បាតដៃ​ទាំង ៤ នេះ

តាម​ដំណាល​ហោរាសាស្រ្ត​បាន​គន់គូរ​ឃើញ​ថា ប្រសិន​អ្នក​មាន​មួយ​ក្នុង​ចំណោម បាតដៃ​ទាំង ៤ ប្រភេទ​ខាង​ក្រោម នោះ​តាម​ជើង​លេខ អ្នក​ធ្វើ​ការ​រកស៊ី​អ្វី​ក៏​នឹង​រីក​ចម្រើន​ទៅ​មុខ ពោល​ដូច​មាន​ទេវតា​តាម​ជួយ​ថែ​រក្សា​ជាប់​ជានិច្ច៖

៤) ដៃ​រាង​ឈើ

1

មាន​ន័យ​ថា ជា​ទម្រង់​បាត​ដៃ ដែល​មាន​ម្រាម​ធំ ហើយ​មើល​ទៅ​ដូច​ជា​មាន​សាច់ដុំ​កង់ៗ​នៃ​ផ្នត់​ម្រាម​នីមួយៗ។ វា​ជា​បន្ទាត់​ប្រសព្វ ដែល​គេ​ទស្សន៍ទាយ​ថា បើ​កើត​មក​ក្រ ក៏​មិន​ក្រ​យូរ​ពេក​ដែរ មនុស្ស​នេះ​មាន​ស្មារតី​ចង់​រៀន​ ចង់​មាន​ចង់​បាន​តាំង​ពី​ក្មេង ដូច្នេះ​ផ្លែផ្កា​ក្នុង​ជីវិត គឺ​ឆាប់​ដុះ​ឃើញ​ផល​លឿន​ណាស់។

៣) បន្ទាត់​សំណាង​បង្ហាញ​ច្បាស់

2

លើក​បាត​ដៃ​ទាំង​សង​ខាង​ មើល​ត្រង់​ខាង​ក្រោម​ម្រាម​ដៃ​នាង និង​ម្រាម​ដៃ​កូន បើ​ខ្សែ​បាត​ដៃ ឃើញ​មាន​ចារ​បន្ទាត់​ត្រង់ៗ​គូស​បង្ហាញ​ចំ ប៉ុន្មាន​ឆ្នូត នោះ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ឆ្លាត ជីវិត​នឹង​សម្បូរសប្បាយ ហើយ​អត់​ហត់​នឹង​ធ្វើការ​ឲ្យ​គេ​យូរ​ពេក​ទេ ពោល​អនាគត​នឹង​ក្លាយ​ជា​ថៅកែ មិន​សូវ​ហត់​ខ្លាំង និង​ចាំ​តែ​កើប​លុយ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ខ្សែ​បាតដៃ​ប្រភេទ​នេះ ក៏​គង់​តែ​មាន​ជួប​រឿង​លំបាក​ខ្លះ​ដែរ​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី​ក្តី តែ​សំខាន់​បំផុត​គឺ​មិន​ធំ​ជាង​ការ​អត់ធ្មត់​នោះ​ទេ។

២) មាន​ផ្កាយ​លើក​យីអ៊ុន

3

សម្លឹង​ក្រោម​ម្រាម​ដៃ​នាង និង​កូន​ដដែល លើ​ខ្សែ​បាត​ដៃ បើ​មើល​ឲ្យ​ជាក់​អ្នក​ឃើញ​ខ្សែ​ខ្វែង​ដូច​ជា​ទម្រង់​រាង​ផ្កាយ នោះ​គឺ​អស្ចារ្យ​ណាស់ អ្នក​ជា​មនុស្ស​ដែល​មាន​និស្ស័យ ប្រមូល​ទ្រព្យ​តាំង​ពី​កំណើត។

១) ប្រជ្រុយ​នៅ​បាត​ដៃ

4

អ្នក​ដែល​មាន​ប្រជ្រុយ​ដុះ​លើ​បាត​ដៃ ជា​មនុស្ស​មាន​ទេពកោសល្យ​លេចធ្លោ​ជាង​នរណា​ទាំង​អស់។ មនុស្ស​នេះ ក៏​មិន​ខ្វល់ខ្វាយ​ច្រើន​ដែរ នឹង​លុយកាក់ របស់របរ​ប្រើប្រាស់ ចំណី​អាហារ​មាន​ហូប​ចុក​គ្រប់គ្រាន់​តាំង​ពី​ដើម​រៀង​មក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក