បុរស​វ័យ ២៨ ឆ្នាំ ស្លាប់​ទាំង​វ័យ​ក្មេង ដោយសារ​បណ្ដោយ​ខ្លួន​ជាមួយ​អាហារ ២ នេះ​ពេក

តាម​សារព័ត៌មាន​ក្រៅ​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា បុរស​មាន​វ័យ ២៨ ឆ្នាំ ឈ្មោះ Wang Fan ​មក​ពី​ខេត្ត Hebei ប្រទេស​ចិន បាន​មក​បម្រើ​ការ​ជា​អ្នក​សរសេរ​កម្មវិធី (Programmer) នៅ​ទីក្រុង​ប៉េកាំង ហើយ​ដោយ​សារ​មមាញឹក​នឹង​ការងារ​ខ្លាំង​ពេក គេ​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​របប​អាហារ​នោះ​ទេ។

ទាំង​មិន​ទាន់​ចូល​អាយុ ៣០ ផង បុរស​ខាង​លើ​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ហើយ​ក្រោយ​ធ្វើ​ការ​ស្រាវជ្រាវ ក៏​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​របប​អាហារ​ដែល​គេ​ទទួល​ទាន​ជា​ប្រចាំ ទាំង​ ២ ខាង​ក្រោម៖

២) ប្រភេទ​អាហារ​ជ្រក់

Ice_screenshot_20220104 020801

ដោយសារ​តែ​រវល់​នឹង​ការងារ​ខ្លាំង ដូច្នេះ​គាត់​មិន​សូវ​មាន​ពេល​ធ្វើ​ម្ហូប​ទទួល​ទាន​ត្រឹមត្រូវ​ដូច​គេ​នោះ​ទេ ដូច្នេះ​ក៏​ចាប់​យក​អាហារ​ស្រួលៗ គឺ​ប្រភេទ​អាហារ​ត្រាំ ឬ​ជ្រក់​ទុក ដោយ​ប្រមូល​យក​បន្លែ​មួយ​ចំនួន មក​ត្រាំ​ទុក ដើម្បី​ទទួល​ទាន។

វា​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ទេ​សម្រាប់​សុខភាព ផ្ទុយ​ទៅ​វិញ មាន​តែ​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​មហារីក និង​ជំងឺ​ផ្សេងៗ ព្រោះ​ជា​ធម្មតា​ទេ បាក់តេរី​ក៏​ដូច​ជា​សារធាតុ​អំបិល ជាប់​នឹង​បន្លែ​ដែល​ត្រាំ​រយៈ​ពេល​យូរ ពេល​ចូល​ទៅ​ក្នុង​រាងកាយ វា​នឹង​ចម្រាញ់​ចេញ​ជា​ជាតិ​អ៊ីយ៉ូត​លើសលប់ រួច​ការ​ទទួល​ទាន​រយៈ​ពេល​យូរ ក៏​នឹង​អាច​បង្ក​ជា​ដុំ​ពក ក្នុង​ក ឬ​វិវត្ត​ទៅ​ជា​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត។

១) ប្រភេទ​អាហារ Fastfood

Ice_screenshot_20220104 020755

និយាយ​ពី​អាហារ Fastfood គឺ​សំដៅ​ទៅ​អាហារ​ដូច​ជា​នំប័ុង​ចៀន សាំងវិច បឺហ្គឺ និង​ភេសជ្ជៈ​មួយ​ចំនួន ដែល​ពេញ​និយម​ណាស់​សម្រាប់​យុវវ័យ ក៏​ដូច​ជា​អ្នក​ដែល​រវល់​នឹង​ការងារ​ខ្លាំង មិន​សូវ​មាន​ពេល​ទទួល​ទាន​អាហារ។

ពួក​គេ​គិត​ថា​អាហារ​ទាំង​នេះ អាច​ចម្អែត​ក្រពះ​បាន​ដូច​គ្នា ហើយ​ងាយ​រក​ទិញ និង​មិន​ចំណាយ​ពេល​យូរ​ក្នុង​ការ​រង់ចាំ។ តែ​យ៉ាង​ណា​ វា​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​បំពង់​រំលាយ​អាហារ រួច​ក៏​ធ្វើ​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន ដាក់​បន្ទុក​ខ្លាំង​ដល់​ក្រពេញ​ទីរ៉ូអ៊ីត។ បើ​បន្ត​រយៈ​ពេល​យូរ នឹង​នាំ​ឲ្យ​ខូច​ក្រពេញ​ទីរ៉ូអ៊ីត។ បន្ថែម​ពី​របប​អាហារ​ខាង​លើ គ្រូ​ពេទ្យ​ក៏​ណែនាំ​ថា ការ​ចូល​គេង​យឺត​ពេក ក៏​អាច​បង្កើត​ហានិភ័យ​នៃ​ជំងឺ​ខាង​លើ​បាន​ដូច​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក