រាប់​ថា​សំណាង​ហើយ បើ​អ្នក​មាន​ផ្នែក​ទាំង ៥ នេះ​ល្អ ព្រោះ​បុរសៗ​ចូលចិត្ត​សម្លឹង​មិន​ដាក់​ភ្នែក

សម្រាប់​មនុស្ស​ស្រី​ប្រហែល​ជា​មិន​បាន​ដឹង​នោះ​ទេ ថា​ផ្នែក​រាងកាយ​ណា​ខ្លះ លើ​ដង​ខ្លួន ដែល​ខាង​បុរស​ភាគ​ច្រើន​គេ​ចាប់​អារម្មណ៍​មក​លើ​យើង​បំផុត? ក្នុង​អត្ថបទ​នេះ យើង​ផ្អែក​តាម​ចំណូល​ចិត្ត​របស់​មនុស្ស​ប្រុស​ទូទៅ ដែល​រមែង​ចាប់​អារម្មណ៍​លើ​ផ្នែក​ទាំង ៥ នេះ​ខ្លាំង​បំផុត លើ​ដង​ខ្លួន​មនុស្ស​ស្រី៖

៥) ដើម​ទ្រូង

1

ផ្នែក​ដើម​ទ្រូង វា​មិន​សំខាន់​ធំ​តូច​នោះ​ទេ តែ​របៀប​ដែល​បង្ហាញ​ចេញ​មក​ វា​ស៊ីសង​លើ​ការ​ស្លៀកពាក់​របស់​អ្នក។ ស្រ្តី​ខ្លះ​ទំហំ​ទ្រូង​ពួក​គេ​ តូច​តែ​របៀប​ស្លៀកពាក់​គេ​ចេញ​មក គឺ​មើល​ទៅ​ស៊ិចស៊ី​ទាក់​ភ្នែក​បុរស​ខ្លាំង ហើយ​ខ្លះ​បើ​ទំហំ​ទ្រូង​ធំ បើ​មិន​ចេះ​ស្លៀកពាក់​ឲ្យ​ត្រឹមត្រូវ គឺ​ពិបាក​មើល​ដែរ។

៤) បបូរ​មាត់

2

មនុស្ស​ប្រុស​ចាប់​អារម្មណ៍​ត្រង់​ផ្នែក​បបូរ​មាត់​របស់​មនុស្ស​ស្រី​ខ្លាំង​ណាស់ ដោយ​បុរស​ភាគ​ច្រើន ចូលចិត្ត​នារី​មាន​បបូរ​មាត់​ស្តើង ក្រហម មិន​ឡើង​ខ្មៅ។ ដូច្នេះ​នារីៗ​គួរ​តែ​ដឹង ហើយ​ផ្នែក​បបូរ​មាត់​ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ឲ្យ​បាន​ល្អ កុំ​បណ្តោយ​ខ្លួន​ដល់​ប្រេះ ឬ​ឡើង​ខ្មៅ​ខ្លាំង​ពេក​អី។

៣) ភ្នែក

3

ជួប​គ្នា​ដំបូង ជឿ​ថា​បុរស​ភាគ​ច្រើន សម្លឹង​ទៅ​ក្រសែ​ភ្នែក​នារី​ម្នាក់​នោះ​មុន​គេ​បង្អស់។ តាម​រយៈ​ក្រសែ​ភ្នែក​នេះ​សោត ជួន​ខ្លះ​អាច​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ផ្ទាល់​ក៏​មាន។ ដូច្នេះ​ហើយ​សោភ័ណភាព​ខាង​ក្រៅ ដូច​ជា​ផ្នែក​ត្របក​ភ្នែក រោម​ភ្នែក និង​ចិញ្ចើម ក៏​ជា​អ្វី​ដែល​មនុស្ស​ស្រី​ភាគ​ច្រើន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា។

២) ស្មា​រលោង

4

បុរសៗ​ស្រលាញ់​មនុស្ស​ស្រី​ដែល​មាន​ស្មា​រលោង ស្មា​បើក​ធំ ហើយ​បើ​ឃើញ​នាង​ពាក់​អាវ​វាល​ខ្នង ឬ​បញ្ចេញ​ស្មា​ខាង​លើ​ផង គឺ​កាន់​តែ​មាន​អារម្មណ៍​នៅ​មិន​សុខ។ ផ្នែក​ស្មា​នេះ បើ​គ្មាន​មុន ស្បែក​បង្ហាញ​ចេញ​មក​រលោង​ល្អ នោះ​ក៏​រាប់​ថា​ជា​ចំណុច​ទាក់ទាញ​បុរស​បំផុត​ដែរ។

១) ត្រគាក

G 1629601957071100577812

ត្រគាក​វា​មាន​ការ​ប្រែប្រួល​ទៅ​តាម​វ័យ ឬ​ពេល​មាន​កូន និង​ក្រោយ​សម្រាល​កូន។ ដូច្នេះ​បុរស​មួយ​ចំនួន តែងតែ​ឧស្សាហ៍​មើល​ទៅ​ត្រគាក​របស់​មនុស្ស​ស្រី ដើម្បី​ដឹង​ថា អ្នក​នៅ​ទំនេរ​ឬ​អត់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក