មិននឹកស្មានសោះថាកាលពីមុន អ្នកតាព្រះចៅដែលបងប្អូននិយមទៅកាត់ឆុង គឺជាព្រះអទិទេពខ្មែរ

ទីសក្ការៈអ្នកតាព្រះចៅ  ដែលមានទីតាំងនៅលើវត្តភ្នំ ដែលជាបូជីយដ្ឋានរបស់ប្រទេសកម្ពុជា និងមានប្រវត្តិដ៏យូរលង់នៃការសាងសង់ទីក្រុងភ្នំពេញនោះ ត្រូវបានប្រជាជនខ្មែរគោរពបូជាមិនដែលអាក់ខានរាល់ពេលទៅទស្សនាវត្តភ្នំ ជាពិសេសគឺជាកន្លែងដ៏ល្បីសម្រាប់កាត់ឆុងសម្រាប់អ្នកមានស្រឡាយ ឬជំនឿបែបចិនផងដែរ ដែលធ្វើឱ្យគ្រប់គ្នាយល់ថា អ្នកតាព្រះចៅ គឺជាអ្នកតាបែបចិន។

271058243_1887131921459329_1273565582726006472_n

តែបើយោងតាមរូបថតកាលពីកំឡុងចុងសតវត្សទី១៩ បានបង្ហាញថា សំណង់ទីសក្ការៈអ្នកតាព្រះចៅ  កាលពីមុនស្ថិតនៅក្នុងភាពស្រឡះ និងមានលក្ខណៈជាខ្មែរនៅឡើយ។ តាមរយៈរូបភាពយើងកត់សម្គាល់ឃើញថានៅផ្នែកខាងក្នុងមានតម្កល់នូវទេវរូប ដែលតាមរឿងព្រេងនិទាន គឺជាទេវរូប ដែលសាងពីថ្ម ព្រះហស្ថមានកាន់ ដំបង និងស័ង្ខ ដែលអាចអោយយើងសន្និដ្ឋានបានថា ទេវរូបនេះគឺជាទេវរូប ព្រះវិស្ណុ ដែលជាទេពរក្សាលោក ។

271050353_1539043246472592_2693662957237667583_n

270342153_1887131734792681_9187285753114869717_n

271011734_1887131854792669_6039500247365445562_n

ប៉ុន្តែបច្ចុប្បន្នយើងពុំបានដឹងទេថា ទេវរូបដើម នៃអ្នកតាព្រះចៅនេះស្ថិតនៅទីណានោះទេ ឬក៏ទេវរូបនេះត្រូវបានបាត់បង់នៅពេលវេលាណាទេ។ ដោយបច្ចុប្បន្នយើងនៅឃើញមានតែ បដិមាបែបចិន ដែលសាងក្នុងរចនាបថមិនប្រាកដតែប៉ុណ្ណោះ៕

270322770_1887132151459306_5734225797796362735_n

270364553_1887132278125960_3291839204269288695_n

ដកស្រង់ប្រភពពី៖ បុរាណាចារ្យ

271094708_1887132094792645_9144143121652711987_n

270706716_1887132018125986_4350492673162851568_n

271021848_1887131804792674_7152805641940895875_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក