របស់ “ក្រហម” ២ គួរញាំ និង “ស” ៣ គួរចៀសវាង ដើម្បីតម្រងនោមមានសុខភាពល្អ ចាកឆ្ងាយជំងឺក្រលៀនធ្ងន់ធ្ងរ

តម្រងនោមគឺជាសរីរាង្គដ៏សំខាន់និងស្ងប់ស្ងាត់បំផុតក្នុងរាងកាយមនុស្សម្នាក់។ ជាពិសេស នៅពេលដែលតម្រងនោមចាប់ផ្តើមមានបញ្ហា វាក៏មិនមានបញ្ចេញរោគសញ្ញាច្បាស់លាស់នៅលើរាងកាយនោះឡើយ។ ប៉ុន្តែ អំឡុងពេលដែលរាងកាយបង្ហាញរោគសញ្ញាច្បាស់លាស់ ជារឿយៗគឺមានបញ្ហាធ្ងន់ធ្ងរណាស់ ហើយការព្យាបាលក៏ពិបាកដែរ។ ដូច្នេះហើយ បើ​អ្នក​ចង់​ការពារ​ក្រលៀនឲ្យនៅមានសុខភាពល្អ អ្នក​គួរតែ​យកចិត្ត​ទុកដាក់​បន្ថែមទៀត​ចំពោះ​អាហារ​ដែល​អ្នក​ញ៉ាំ​ប្រចាំថ្ងៃនេះ។

១. របស់ “ក្រហម” ២ ប្រភេទ ដែលអ្នកគួរតែញាំជួយចិញ្ចឹមក្រលៀនឲ្យមានសុខភាពល្អ៖

-ប៉េងប៉ោះ៖ ប៉េងប៉ោះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា សម្រស់ ការថែរក្សាស្បែក ការសម្រកទម្ងន់ ជាពិសេស មាន​ប្រសិទ្ធភាព​ប៉ូវកំលាំង​តម្រងនោម​យ៉ាង​ខ្លាំង។

ការទទួលទានប៉េងប៉ោះជាទៀងទាត់អាចធ្វើអោយមុខងារតម្រងនោមប្រសើរឡើង ជួយធ្វើឱ្យតម្រងនោមមានភាពរឹងមាំ និងកាត់បន្ថយការខូចតម្រងនោម ហើយម្យ៉ាងទៀត ប៉េងប៉ោះមានតួនាទីចិញ្ចឹម និងការពារក្រលៀន ធានាដល់សុខភាពរាងកាយ។

-Goji berries ៖ ជាឱសថដ៏មានតម្លៃដែលមានរសជាតិផ្អែម ហើយជាញឹកញាប់ត្រូវបានគេប្រើប្រាស់ដើម្បីចិញ្ចឹមថ្លើម, តម្រងនោម, ចិញ្ចឹមឈាមនិងជម្រះកាកសំណល់ ព្យាបាលជំងឺខ្សោយតំរងនោម, វិលមុខ, ចក្ខុវិស័យព្រិល, ការបង្កើតមេជីវិតឈ្មោល, ភាពគ្មានកូន។

ការទទួលទាន goji berries ជាទៀងទាត់ នឹងជួយបន្ថែមអាហារូបត្ថម្ភ បង្កើនថាមពលតម្រងនោម បង្កើនល្បឿនចរាចរឈាមក្នុងតម្រងនោម និងមានប្រសិទ្ធិភាពបំប៉នតម្រងនោម និងការពារតម្រងនោម ធ្វើ​ឲ្យ​ភ្នែក​មានសុខភាពប្រសើរ ល្អ​ចំពោះ​សុខភាព។

២. របស់ "ស" ៣ ប្រភេទ គួរកាត់បន្ថយព្រោះអាចធ្វើឲ្យខូច​ក្រលៀន​៖​

-អំបិល៖ នេះគឺជាគ្រឿងទេសដ៏ពេញនិយមបំផុតមួយនៅក្នុងផ្ទះបាយ។ អំបិលផ្តល់ជាតិសូដ្យូមសំខាន់ដល់រាងកាយ ប៉ុន្តែប្រសិនបើអ្នកប្រើអំបិលច្រើនពេកនៅក្នុងខ្លួននឹងបង្កើនបន្ទុកលើតម្រងនោម បណ្តាលឱ្យខូចតម្រងនោម និងនាំឱ្យមានជំងឺតម្រងនោម។

ចំពោះ​អ្នក​មាន​ជំងឺ​តម្រងនោម បើ​ញ៉ាំ​អាហារ​ប្រៃ​ជា​ប្រចាំ មិនយូរមិនឆាប់នឹង​បង្កើនទៅជា​ជំងឺសាហាវ​។ ដូច្នេះហើយ អ្នកត្រូវគ្រប់គ្រងបរិមាណអំបិលក្នុងអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីការពារក្រលៀន និងសរីរាង្គផ្សេងៗក្នុងរាងកាយឲ្យមានសុខភាពល្អ។

-គ្រឿងស្រវឹង៖ ការផឹកស្រាច្រើនបង្កើនហានិភ័យនៃជំងឺតម្រងនោម ដោយសារតម្រងនោមទទួលខុសត្រូវក្នុងការច្រោះ និងយកជាតិពុលចេញពីចរន្តឈាម ការផឹកស្រាច្រើននឹងកាត់បន្ថយសមត្ថភាពរបស់តម្រងនោមក្នុងការបំពេញមុខងារនេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ផឹក​ស្រា​ច្រើន​ក៏​បង្កើន​សម្ពាធ​ឈាម ដែល​ជា​មូលហេតុ​ទូទៅ​នៃ​ជំងឺ​តម្រងនោមផងដែរ។

-ស្ករស៖ ស្ករគឺជាប្រភពអាហារូបត្ថម្ភមួយដែលរាងកាយរបស់មនុស្សត្រូវការប្រើប្រាស់ជាចាំបាច់ ដែលបង្កើតដោយអុកស៊ីតកម្មនៃជាតិស្ករដើម្បីរក្សាមុខងារធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានជាតិស្ករច្រើនពេកក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពជាក់ជាមិនខានឡើយ។

ការទទួលទានជាតិស្ករច្រើនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង មានបរិមាណខ្ពស់នៃអាស៊ីត oxalic ដែលផលិតនៅក្នុងតម្រងនោម។ ការរួមបញ្ចូលគ្នានៃអាស៊ីត oxalic និងកាល់ស្យូមនឹងបង្កើតជាកាល់ស្យូម oxalate ដែលបង្កើនបន្ទុកលើតម្រងនោម។ ដូច្នេះ អ្នក​មិន​គួរ​ញ៉ាំ​ស្ករ​ច្រើន​ពេក​ទេ​។

ប្រភព៖ បរទេស