តើស្មាដៃរបស់នាគដេក ជូគឺលៀនឹងទៅជាយ៉ាងណាក្រោយពេលស្លាប់?

សមិទ្ធផលផ្សេងទៀត

គិតដល់ត្រឹមពេលដែល ខុងមីងស្លាប់ ស្នាដៃថ្វីអំពី យុទ្ធសាស្រ្តទ័ព រចនាសម្ព័ន្ធទ័ព របស់គាត់ជាច្រើនត្រូវបានកំទេចចោល រឺបាត់បង់អស់។ មាគ៊ានៃមេទ័ព(the way of the general) គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃជាច្រើន ដែលរស់រានមានជីវិត រហូតមកដល់សព្វថ្ងៃនេះ។

Knongsrok

មានពាក្យចចាមអារ៉ាមថា ខុងមីង ជាអ្នកបង្កើត កលយុទ្ធសាស្រ្តទាំង ៨ (Ba Xing) ដែលជាកលយុទ្ធ ធ្វើសង្រ្គាម ជាយុទ្ធសាស្រ្តទ័ព និង កលយុទ្ធរៀបទ័ព។​​

មានរឿងផ្សេងៗទៀតដំណាលថា ខុងមីង គឺជាអ្នកមានទេព្យកោសល្យផ្នែកគ្រឿងយន្ត និង គណិតវិទ្យា។ គាត់បានបង្កើតស្នា ដែលអាចបាញ់ម្តងចេញច្រើនគ្រាប់ និង រទេះគោយន្ត (រទេះកង់បួន បូកគោមួយ) សំរាប់ដឹកជញ្ជូនគ្រាប់ធញ្ញជាតិ។

Kalib9 Recovered 8

ភាពច្នៃប្រឌិតដ៏មានប្រយោជន៏ជាច្រើន អាចរកអានបានក្នុង សៀវភៅ ប្រលោមលោកនគរទាំង ៣ (Romance of three kingdoms) សៀវភៅប្រលោមលោកបែបប្រវត្តិសាស្រ្តដ៏អស្ចារ្យនាស.វ ទី១៤ ហើយដែលខុងមីងគឺជាតួរអង្គដ៏សំខាន់ម្នាក់ក្នុង រឿងនេះផងដែរ។

ក៏ដូចជាអ្វីដែលបាន អធិប្បាយខាងលើនេះ ព្រឹត្តិការណ៏ដែលបានកើតឡើងខ្លះក្នុងសៀវភៅប្រលោមលោកនោះ ត្រូវបានគេយកទៅសំដែងក្នុងល្ខោនចិន។ ក្នុងការសំដែង ខុងមីងជាទូទៅត្រូវបានគេពណ៌នាថា ជាសភាវៈល្អ តែងវាយប្រឆាំងនឹង សភាវៈបិសាច។

Knongsrok

ល្ខោនទាំងនោះក៏បរិយាយផងដែរ នូវ សិល្ប៏សាស្រ្ត លទិ្ធតាវ ដោយបញ្ចេញ មន្តវិជ្ជាសិល្ប៏បញ្ជាធម្មជាតិ​ ដ៏មហាអស្ចារ្យ ពោលគឺបញ្ជាខ្យល់ ហើយទោះទាយអនាគត។ សមត្ថភាពខុងមីង មានមូលដ្ឋានធំធេង ជាអាទិ ចំណេះដឹងដ៏មានទំនុកចិត្តលើយុទ្ធសាស្រ្តទ័ព វិស្វកម្មយន្តការ គណិតវិទ្យា ភូគព្ពសាស្រ្ត តារាសាស្រ្ត ទស្សនៈវិទ្យា។

សមិទ្ធផលដទៃទៀតក្រៅពីយោធា

ក្រៅអំពីសមិទ្ធផលដែលទាក់ទងទៅនឹងយោធា និង ស្ថាបត្យកម្មផ្សេងៗ ខុងមីងដែលមានតួនាទីជានាយករដ្ឋមន្រ្តី នៃអាណាចក្រស៊ូហាន បានជំរុញអោយមានការប្រតិបត្តិច្បាប់យ៉ាងតឹងរឹង ហើយនេះរាប់បញ្ចូលទាំងការដាក់ទោស ក៏ដូចជាការផ្តល់រង្វាន់ ដោយសុក្រិតមិនលំអៀង។

ដោយហេតុនេះហើយទើបអាណាចក្រទាំងមូលឡើងខ្លាំង ដោយសារការប្រតិបត្តិច្បាប់យ៉ាងតឹងរឹងបាន ជះឥទ្ធិពលលើការអភិវឌ្ឃន៏នៃកសិកម្ម និងសិប្បិកម្ម។

គុណសម្បត្តិដែលទាក់ទងនឹងខុងមីងផ្សេងទៀត នោះគឺគាត់ជាមនុស្សដែលជឿជាក់ស្មោះសរ និង មានទំនាក់ទំនងដ៏ល្អ រាល់មនុស្សដែលនៅជុំវិញខ្លួនគាត់។

កាលានុវត្តនៃទំនាក់ទំនងតែងតែលំបាកក្នុងការរក្សា។ សន្ទិដ្ឋិភាព [ដែលគ្រាន់តែបានជួបគ្នាមួយដងមួយកាល] នៃអ្នកមានកិត្តិយស ថ្លៃថ្នូរ ទោះបីជានៅឆ្ងាយគ្នា មិនដែលបានបន្ថែម បុប្ផានៃភាពកក់ក្តៅ ហើយមិនបានផ្លាស់ប្តូរស្លឹករបស់វានៅពេលត្រជាក់ វានៅតែបន្តរ ក្រៀមស្រពោន ឆ្លងរដូវទាំងបួន ហើយ ក្លាយជាមិនទៀតទាត់ ដូចដែលអ្វីដែលវាបានឆ្លងកាត់ ទាំងស្រណុកស្រុកស្រួល និងការលំបាក

គុណសម្បត្តិរបស់ខុងមីងដែលខ្ញុំចូលចិត្តនោះគឺ ការសង្កត់ធ្ងន់ ហ្មត់ចត់ ទៅលើការសាបព្រោះ វប្បកម្មទៅលើប្រជាជនដែលនៅជុំវិញគាត់។ ហើយម្យ៉ាងទៀតនោះគឺភក្តីភាពនៃកាតព្វកិច្ចបំពេញការងាររបស់គាត់ ដែលធ្វើអោយអធិរាជលាវប៉ី និងមនុស្សជុំវិញខ្លួនគាត់ស្រលាញ់ចូលចិត្ត។

គុណសម្បត្តិទាំងឡាយ និង សមិទ្ធកម្មជាច្រើនរបស់គាត់ ធ្វើអោយគាត់ក្លាយជាបដិរូបកម្មនៃគតិបណ្ឌិត និង ភាពវៃឆ្លាត ដល់លាវប៉ី ប្រជាជននៃអាណាចក្រ និងអ្នកប្រាជ្ងចិនជំនាន់ក្រោយជាច្រើនទៀត។

រឿងរ៉ាវផ្សេងៗទាក់ទងនឹងខុងមីង

១.ខុងមីង ត្រូវបានគេស្គាល់ថាជា អភិជន អ៊ូ ឬ ជូគឺ អ៊ូហូវ

២.រាល់មុនពេលធ្វើសង្គ្រាម ខុងមីងតែងតែទៅមើល ដែនសមរភូមិជាច្រើនឆ្នាំមុនការប្រយុទ្ធចាប់ផ្តើម។ អំឡុងពេលដែលគាត់ទៅមើលកន្លែងនោះ គាត់តែធ្វើការអង្កេត ទៅលក្ខណៈពិសេសនៃភូមិសាស្រ្ត និង អាកាសធាតុធម្មជាតិនៃភូមិសាស្រ្តទាំងនោះ និងការវិនិច្ឆ័យ ព្រមទាំងកំលាំងនៃកងទ័ពទាំងសងខាង លើភូមិសាស្រ្តនោះ។

បើសង្រ្គាមចាប់ផ្តើមច្បាំង គាត់មានភាពងាយស្រួលក្នុងការដកកងទ័ពចេញពីភូមិសាស្រ្តនោះ ក៏ព្រោះតែគាត់បានដឹងមុននៅភូមិសាស្រ្តទាំងអស់។ វិភាគធនធាននៃកងកំលាំងទាំងពីរនៅពេលនោះ។

៣.រាល់ពេលដឹកនាំទ័ពច្បាំង ខុងមីងតែងតែជិះនៅលើរទេះកង់បួន។

៤.តាមរយះរឿងដែលបានកត់ត្រា ខុងមីងតែងតែសំលឹងមើល និង បញ្ជាចលនាកលយុទ្ធកងទ័ពរបស់គាត់ពីកំពូលភ្នំដ៏ខ្ពស់

៥.តាមរយះការនិយាយតរៗគ្នា ខុងមីងតែងតែស្លៀកពាក់តាមលទ្ធិតាវ ហើយកាន់ផ្លិតស្លាបសត្វពណ៌សរ។

៦.តំបន់ដែលខុងមីងហ្វឹកហ្វឺនកងទ័ពរបស់គាត់ គឺយើងអាចរកវាឃើញនាពេលបច្ចុប្បន្ននៅ ឆុងឈីង នៃតំបន់ ហ្វិនហ្កី។

អត្ថបទដែលគួរអានបន្ត៖ សមិទ្ធផលផ្នែកយោធា របស់នាគដេកជូគឺលៀង ​​​  ប្រវត្តិរូបជូគឺលៀង (ខុងមីង) ហៅថា នាគដេក គួរតែអានអោយដឹងទៅ