វាស់កម្រិតសាវា របស់អ្នកកើតក្នុងឆ្នាំទាំង ១២

ឆ្នាំកណើត ពិតជាអាពណ៌ណាច្រើនអំពីអ្នក ទាំងចរិត ចិត្តគំនិត ជោគជតា អនាគត រួមទាំងទ្រព្យដែលអ្នកនឹងមាននៅក្នុងជីវិតនេះផងដែរ។ យ៉ាងណាមិញ សូម្បីតែភាពសាវារបស់អ្នកនៅក្នុងរឿងស្នេហា ក៏ឆ្នាំកំណើត អាចប្រាប់បានយ៉ាងច្បាស់ដែរ។ ដូច្នេះហើយ តោះ! យើងទៅមើលទាំងអស់គ្នា តើអ្នកកើតឆ្នាំអ្វី? ហើយកម្រិតសាវារបស់អ្នកនៅក្នុងរឿងស្នេហា តើមានប៉ុនណាដែរ?

១. ឆ្នាំជូត ៖ ១០ %

Image_2022 03 25_175944

មនុស្សឆ្នាំកណ្ដុរ គឺមានភាពឆ្លាត វាងវៃ និងទាក់ទាញ មានមន្តស្នេហ៍ណាស់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សឆ្នាំជូតមានលក្ខណៈជាក់ស្ដែង និងច្បាស់លាស់ ដូច្នេះហើយពួកគេមិនងាយធ្លាក់ចូលទៅក្នុងអន្ទាក់ស្នេហ៍ ឬផុងខ្លួនធ្វើអ្នកទី៣ជាដាច់ខាត។

២. ឆ្នាំឆ្លូវ ៖ ៧៥ %

Image_2022 03 25_175949

ស្ត្រី​ឆ្នាំ​ឆ្លូវ មាន​ចរិត​ស្លូតបូត ស្មោះត្រង់ ងាយ​ទទួល​យក​ការ​លះបង់​ដើម្បី​អ្នក​ដទៃ។ នាងងាយទាក់ទាញបុរសដែលចូលចិត្ត។ ខាងក្រៅ​ហាក់​លំបាក ប៉ុន្តែ​ឆ្នាំ​ឆ្លូវ​មាន​សភាព​ទន់ជ្រាយ និង​ងាយ​បាក់​ទឹកចិត្ត ដូច្នេះ​ហានិភ័យ​ក្លាយជាអ្នកទី៣របស់នាង មាន​ច្រើន​ណាស់​។

៣. ឆ្នាំខាល ៖ ៧០ %

3 6526 1618564401 7317 1633526 7002 1233 1648179043

ស្ត្រីខ្លា រស់នៅដោយភាពងប់ងល់ និងហ៊ានជ្រុល។ ពួកគេត្រូវបានជះឥទ្ធិពលយ៉ាងងាយស្រួលដោយអារម្មណ៍ សាយភាយដោយស្នេហា ជួនកាល សូម្បីតែខ្លួនមានគ្រួសារហើយក៏ដោយ ក៏នៅតែអាចបំពានមាត្រាស្វាមីភរិយាដែរ។

៤. ឆ្នាំថោះ ៖ ៦០ %

4 4225 1618564401 3135 1633526 9137 5073 1648179044

អ្នកឆ្នាំថោះភាគច្រើនខ្មាសអៀន អកម្ម ហើយតែងតែចង់ត្រូវបានគេស្រឡាញ់ និងយកចិត្តទុកដាក់។ ដូច្នេះហើយ ប្រសិនបើពួកគេធ្លាក់ចូលក្នុងអន្ទាក់បុរសដែលមានបទពិសោធន៍ នោះពួកគេងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ និងក្លាយជាជនទីបីណាស់។

៥. ឆ្នាំរោង ៖ ១០ %

5 3422 1618564401 4337 1633526 5619 2813 1648179044

ស្ត្រី​ឆ្នាំរោង ​មាន​ហេតុផល​ច្រើន ធ្ងន់ធ្ងរ​ក្នុង​ស្នេហា និង​អាពាហ៍ពិពាហ៍។ ពួកគេជឿថា ស្នេហារបស់គូស្នេហ៍ គឺពិសិដ្ឋ និងសក្តិសមសម្រាប់ការគោរព ដូច្នេះពួកគេមិនដែលជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់អ្នកដទៃឡើយ។

៦. ឆ្នាំម្សាញ់ ៖ ៩៥ %

6 4017 1618564401 9869 1633526 4253 5121 1648179045

តើអ្នកណាដែលមានឆ្នាំពស់ខ្លះ? មនុស្សឆ្នាំពស់ ងាយនឹងលង់ខ្លួនក្នុងរឿងស្នេហាណាស់។ ពួក​គេ​ផ្គើន​នឹង​សីលធម៌ និង​សុជីវធម៌ គឺ​គ្រាន់​តែ​ដេញ​តាម​អារម្មណ៍​របស់​ពួកគេចង់បានមួយឆាវ ពួកគេមិនខ្វល់ពីអ្វីទាំងអស់។

៧. ឆ្នាំមមីរ ៖ ២០ %

7 9919 1618564401 9989 1633526 1780 5580 1648179045

មនុស្សឆ្នាំសេះនេះ មានស្មារតីសេរី មានសេរីភាព មានចិត្តសាមញ្ញ និងមិនងាយដាក់"មនោសញ្ចេតនា" ផ្ដេសផ្ដាសទេ។ ដូច្នេះ​ហើយ​ទើប​ពួក​គេ​មិន​សូវ​មាន​ទំនាក់ទំនង​ស្នេហា​ប៉ុន្មានឡើយ។

៨. ឆ្នាំមមែ ៖ ៤០ %

8 6708 1618564401 9949 1633526 3000 7950 1648179046

ស្ត្រីពពែរស់នៅដោយសុភាពរាបសារ គោរពក្របខណ្ឌ និងស្តង់ដារ ដូច្នេះវាមិនងាយស្រួលទេក្នុងការឈានជើងហួសដែនកំណត់ដើម្បីក្លាយជាអ្នកទី៣ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានមនុស្សដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ ដែលចង់ថែរក្សា និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ។

៩. ឆ្នាំវក ៖ ៧៥ %

9 8860 1618564401 7061 1633526 7846 9726 1648179046

មនុស្សឆ្នាំវក ងាយ​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់ ខ្លះ​ខ្វះ​ឯក​រាជ្យ​ចូល​ចិត្ត​ពឹង​ពាក់អ្នកដទៃ។ ដូច្នេះហើយ បើគេឃើញអ្នកណាគាប់ភ្នែក ហើយអាចមើលថែបាន ងាយនឹងលះបង់ខ្លួនឯង ព្រោះពឹងផ្អែកលើគេខ្លាំងពេក។

១០. ឆ្នាំរកា ៖ ៨០ %

10 4555 1618564402 8357 163352 4642 1979 1648179047

មនុស្ស​ស្រី​ឆ្នាំមាន់​មាន​ភាព​ប៉ិនប្រសប់ ស្រលាញ់​ការ​ដាក់​តាំង​តែង​តែ​ទាក់​ទាញ​បុរស​ដោយ​សារ​តែ​រូប​រាង​គួរ​ឱ្យ​ទាក់​ទាញ។ ពួកគេងាយស្រលាញ់ ហើយទីបំផុតក៏ងាយនឹងក្លាយជាអ្នកបំផ្លាញគ្រួសារអ្នកដទៃផងដែរ។

១១. ឆ្នាំច ៖ ២០ %

11 5926 1618564402 8413 163352 7204 9390 1648179047

មនុស្សឆ្នាំឆ្កែស្រឡាញ់អាពាហ៍ពិពាហ៍របស់ពួកគេណាស់ ហើយរស់នៅដោយស្មោះត្រង់ចំពោះដៃគូផងដែរ ដូច្នេះវាមិនងាយស្រួលទេក្នុងការក្លាយជាមនុស្សទីបី។

១២. ឆ្នាំកុរ ៖ ១០ %

12 3576 1618564402 9124 163352 4625 9931 1648179048

អ្នកឆ្នាំកុរនេះ គឺសាមញ្ញណាស់ ស្មោះត្រង់ និងមានការប្រុងប្រយ័ត្នខ្ពស់។ មនុស្សទាំងនេះស្អប់​ស្នេហា​អសីលធម៌ ស្អប់អ្នកទី៣ ដូច្នេះហើយ ពួកគេមិនអាចក្លាយជាអ្នកទីបី ដែលចូលទៅបំផ្លាញស្នេហាអ្នកដទៃបានជាដាច់ខាត បើដឹងថា ក្លាយជាជនទី៣ គេនឹងដើរចេញភ្លាម មិនខ្វល់ពីអ្វីទាំងអស់៕

ប្រភព ៖ បរទេស / Knongsrok