ពូជឆ្កែដែលចូលចិត្ត ដឹងពីឬសគល់ពិតអ្នកចិញ្ចឹម! តោះមកស្រាយអាថ៌កំបាំងពិត តាមរយៈវិធីតេស្តចិត្តសាស្ត្រងាយៗ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសពូជឆ្កែមួយប្រភេទដែលអ្នកស្រឡាញ់បំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

1. ពូជ Australian Shepherd

1 34

សម្រាប់អ្នកដែលចូលចិត្តសត្វឆ្កែពូជនេះ ជាមនុស្សមានភាពសប្បាយរីករាយ និងចូលចិត្តផ្សងព្រេង គេជាមនុស្សមានផ្លូវផ្ទាល់ខ្លួននិងមានក្តីស្រមៃធំនៅក្នុងចិត្ត ថែមមានភាពវៃឆ្លាត មានរស់រវើកគ្រប់កិច្ចការងារ ហើយមានចិត្តសប្បុរសចេះជួយអ្នកដែលលំបាកជាងខ្លួនដែរ ។

ទាស់តែម្យ៉ាងអ្នកដែលស្រលាញ់សត្វឆ្កែប្រភេទនេះ ច្រើនតែមានអារម្មណ៍ឆាប់ធុញថប់ ឆាប់ខឹង ខ្វះសមាធិ អារម្មណ៍មិនសូវមូល ធ្វើឲ្យពិបាកសម្រេចកិច្ចការធំ មនុស្សបែបនេះបើអារម្មណ៍ល្អបានធ្វើ អារម្មណ៍អត់ល្អអត់ធ្វើ ។

2. ពូជ Pomeranian

2 33

សម្រាប់អ្នកដែលចូលចិត្តសត្វឆ្កែពូជនេះ ជា​មនុស្ស​ចូលចិត្តចេញ​ក្រៅចូល

សង្គម ឆ្លាតវៃនិង​ចូលចិត្ត​ធ្វើឲ្យគេចាប់អារម្មណ៍ខ្លួន មានបុគ្គលិកលក្ខណៈរីករាយពូកែរាប់ញាតិ ថែមជាមនុស្សមានការប្តេជ្ញាចិត្តខ្ពស់ មុននឹងលូកដៃធ្វើអ្វីមួយ បើមិនបានទទួលលទ្ធផលឥតខ្ចោះទេ ច្បាស់ជាមិនឈប់សម្រាកដាច់ខាត ។

តែចំណុចខ្សោយរបស់មនុស្សប្រភេទ ច្រើនតែមានភាពចង់ឈ្នះខ្លាំង រហូតភ្លេចគិតពីមនុស្សជុំវិញខ្លួន ច្រើនតែជ្រើសរើសធ្វើគ្រប់យ៉ាងតែម្នាក់ឯងដោយសារមិនទុកចិត្តអ្នកដទៃ ដូច្នេះហើយចាំបាច់ត្រូវចេះរំសាយអារម្មណ៍ ហើយបើកចិត្តឲ្យ​ទូលាយជាងនេះបន្តិច ។

3. ពូជ Labrador Retriever

3 32

សម្រាប់អ្នកដែលចូលចិត្តសត្វឆ្កែពូជនេះ ជាមនុស្សមានចរិតចង់ដឹងចង់ឃើញ វក់ស្រាវជ្រាវ និងស្វែងរកអ្វីថ្មីៗដើម្បីធ្វើ ប៉ុន្តែត្រូវប្រយ័ត្នបន្តិចការចង់ដឹងចង់ឃើញ និងទំនោរក្នុងការស្វែងរករបស់ថ្មីនេះ អាចនាំផលលំបាកដាក់ខ្លួនបាន ។

តែមនុស្សប្រភេទនេះ មានចរិតរួសរាយណាស់ ពូកែប្រូកប្រាជ្ញជាមួយអ្នកជិតខាង ជាពិសេសជាមនុស្សស្រឡាញ់ក្មេង ហើយកាន់តែសំខាន់បំផុតគេក៏ជាមនុស្សចេះគ្រប់គ្រងអារម្មណ៍ និងដោះស្រាយបញ្ហាបានយ៉ាងល្អ​ទៀតផង ។

បើនិយាយអំពីទំនាក់ទំនងស្នេហាវិញ មនុស្សបែបនេះពូកែស្រមើស្រមៃណាស់ ​ចូល​ចិត្ត​រឿង​ដែល​មាន​មនោសញ្ចេតនា ស្នេហាអូនបងបែបកូរ៉េផ្អែមល្ហែម ។

4. ពូជ Yorkshire

4 32

សម្រាប់អ្នកដែលចូលចិត្តសត្វឆ្កែពូជនេះ គឺជាមនុស្សម្នាក់ដែលពិបាកទាយចិត្តបន្តិច ប៉ុន្តែគេជាមនុស្សពូកែសម្របខ្លួន ទោះក្នុងចិត្តមានការសង្ស័យខ្លាចមិនទុកគេក៏ដោយ តែទឹកមុខមើលទៅធម្មតាដូចអត់មានរឿងអីកើតឡើង ។

នៅក្នុងទំនាក់ទំនងស្នេហា មនុស្សប្រភេទនេះចូលចិត្តធ្វើអ្វីមួយឲ្យភាគីម្ខាងទៀតរំភើបចិត្ត និងកោតសរសើរ បន្ថែម​ពី​នេះ​ទៀតគេមាន​ទំនោរ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​មនុស្សដែលប្រឆាំងនឹងគេ កាន់តែប្រឆាំងគេកាន់តែលង់ ព្រោះគេជាមនុស្សប៉ិនញោះ ។

5. ពូជ Husky

5 28

សម្រាប់អ្នកដែលចូលចិត្តសត្វឆ្កែពូជនេះ ជាមនុស្សមិនសូវខ្វល់ពីអ្នកដទៃទេ ពេលខ្លះគេប្រហែលជាមិនដឹងទេថាគ្រប់គ្នាស្រឡាញ់និងចូលចិត្តគេប៉ុណ្ណា ព្រោះគេវក់វីដើម្បីការងារផ្ទាល់ខ្លួន តែគេជាមនុស្សដែលពោរពេញដោយថាមពលណាស់ ។

លើសពីនេះគេក៏អ្នកតស៊ូដ៏ស្វិតស្វាញ ជាមនុស្សមិនចេះអស់សង្ឃឹមក្នុងជីវិត ប្រសិនបើប៉ងចង់ធ្វើអ្វីមួយហើយ ទោះជួបឧបសគ្គអ្វីក៏នៅតែស៊ូមិនរួញរាឡើយ គ្រប់គ្នាឲ្យតែបាននៅក្បែរមនុស្សបែបនេះ ជីវិតដឹងតែមានថាមពលវិជ្ជមានតាមគេដែរហើយ។

បើនិយាយពីទំនាក់ទំនងស្នេហាវិញ ត្បិតគេមិនសូវជាចេះនិយាយបកស្រាយច្រើន តែគេជាអ្នកផ្តល់ឱ្យគ្មានទីបញ្ចប់ ជាមនុស្សដែលចេះគិតគូរសាងទ្រនំគ្រួសារយ៉ាងកក់ក្តៅ ។

6. ពូជ Chihuahua

6 16

សម្រាប់អ្នកដែលចូលចិត្តសត្វឆ្កែពូជនេះ ជាមនុស្សសាមញ្ញ ងាយៗមិនរើសច្រើន មិនចេះដឹងរឿងអ្នកទទៃ គេជាមនុស្សដែលស្វិតស្វាញនឹងការងារផ្ទាល់ខ្លួន ជាមនុស្សក្រោកឈរដោយខ្លួនឯង មិនចេះពឹងដង្ហើមអ្នកដទៃ ។

បើនិយាយពីរឿងស្នេហាវិញ គេជាមនុស្សស្មោះត្រង់ ស្រឡាញ់មួយណាមួយហ្នឹង មិនងាយមានភាគីទីបីមកអូសទាញ់បានឡើយ ។

7. ពូជ Pug

7 9

សម្រាប់អ្នកដែលចូលចិត្តសត្វឆ្កែពូជនេះ ជាមនុស្ស​មាន​ស្មារតី​ឯករាជ្យ រឹងមាំ និង​មាន​ទំនុក​ចិត្តលើខ្លួនឯងខ្លាំង។ តែចំណុចដែលគួរប្រយ័ត្នបន្តិច គឺគេជាមនុស្សមានចរិតក្រអឺតក្រទម មិនងាយចុះញ៉មនរណាងាយៗ ដូច្នេះបើអាចជៀសបានជៀសទៅ ព្រោះបើបានខាំហើយគឺខាំមិនលែងទេ ។

បើនិយាយពីរឿងស្នេហា មនុស្សប្រភេទនេះពឹងផ្អែកលើការផ្តល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមក បើបានស្រឡាញ់នរណាហើយនឹងប្រគល់ឲ្យគេអស់ពីចិត្ត តែបើហ៊ានធ្វើឲ្យស្អប់ដឹងតែស្អប់ទ្វេគុណដែរ ៕

ប្រភព៖ Knongsrok