ជ្រើសរើសផ្កាឈូកមួយ ដើម្បីដឹងថាអ្នកនឹងជួបរឿងអ្វីខ្លះក្នុងជីវិត នៅសប្តាហ៍ថ្មីនេះ?

ខែមេសាក៏បានឆ្លងផុតអស់រយៈពេល ១០ ថ្ងៃហើយ ដោយបើកទំព័រថ្ងៃចន្ទនេះ ក៏ជាសប្តាហ៍ថ្មីមួយទៀត។ តើ​វា​ជា​រឿង​ល្អ ឬ​មិន​ល្អ​សម្រាប់​ជីវិត​របស់​អ្នក?

គួប​ផ្សំ​នឹង​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​នឹង​រៀបរាប់​នូវ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​សម្រាប់​អ្នក​ នៅកំឡុងសប្តាហ៍ថ្មីនេះឲ្យបានដឹង និង​យោបល់​ល្អៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ទទួល​បាន។ ចូរ​ជ្រើសរើសផ្កាឈូកមួយ ហើយ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖

ផ្កាឈូកទី ១

1

អ្នក​បាន​គិត​និង​វាយ​តម្លៃ​អំពី​មនុស្ស​ជុំវិញ​ខ្លួន រហូត​ដល់​ភ្លេច​វាយ​តម្លៃ​ខ្លួន​ឯង។ នៅ​ក្នុងសប្តាហ៍ថ្មី ថ្ងៃទី ១១ ដល់ ១៧ មេសានេះ វា​ជា​ពេល​ដែល​អ្នក​គួរ​ផ្លាស់ប្តូរ​នូវ​រឿង​ខ្លះ​ហើយ ជា​ពេល​ដែល​អ្នក​ត្រូវ​លះបង់​ការ​ព្រួយបារម្ភ​ហួសហេតុ ហើយ​ចូរ​ធ្វើ​អ្វី​ដែល​អ្នក​គិត​ចង់​បាន និង​សូម​ចំណាយ​ពេល​បន្តិច​សម្រាប់​ខ្លួន​ឯង ក្នុង​ការ​ពង្រឹង​នូវ​អារម្មណ៍​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ និង​បន្ថែម​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​នេះ។

ផ្លូវ​ជីវិត​ពុំ​មែន​រលោង​ដូច​កៅស៊ូ​អ៊ុត​ត្រង់​ផ្លឹង​នោះ​ទេ ដល់​ចំណុច​ខ្លះ​ក៏​មាន​រលាក់ មាន​ក្រឡុក​បន្តិច ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ចេះ​ស្រលាញ់​ខ្លួន​ឯង ចេះ​បន្ថែម​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯង ទើប​អាច​អនុញ្ញាត​ឲ្យ​យើង​មាន​កម្លាំង​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត។ ដូច្នេះ​ពេលវេលា​នេះ​អ្នក​ត្រូវ​ត្រៀម​ខ្លាំង​បំផុត គឺ​ត្រៀម​សម្រាប់​ទប់ទល់​នឹង​មនុស្ស​មួយ​ចំនួន​ដែល​គេ​ច្រណែន​នឹង​អ្នក ច្រណែន​នឹង​ភាព​ជោគជ័យ​របស់​អ្នក ហើយ​ព្យាយាម​រំខាន​នូវ​ផែនការណ៍​ជីវិត​របស់​អ្នក។

ផ្កាឈូកទី ២

2

មិន​យូរ​នោះ​ទេ អ្នក​នឹង​ទទួល​បាន​អំណោយ​ដ៏​ពិសេស​មួយ​សម្រាប់​ជីវិត ដែល​អ្នក​មិន​ធ្លាប់​បាន​គិត​ថា​វា​អាច​នឹង​កើត​ឡើង។ នោះ​ក៏​កើត​ឡើង​មក​ពី​ការ​បង្ហាញ​ទេពកោសល្យ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក ក្នុង​ការ​ក្តោបក្តាប់​យក​ឱកាស​ថ្មី ដែល​អនុញ្ញាត​ឲ្យ​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។

សូម​ចងចាំ​ថា កុំ​ខ្លាច​នឹង​បើក​ទ្វារ​ទទួល​យក​អ្វី​ដែល​ថ្មី ហើយ​កុំ​ខ្លាច​នឹង​បោះបង់​កន្លែង​ចាស់ ប្រសិន​វា​លែង​ត្រូវ​ការ​យើង ព្រោះ​ក្តី​សុខ​ពិត​ប្រាកដ​គឺ​អ្នក​ផ្ទាល់​ជា​អ្នក​កំណត់ មិន​បាន​ស្ថិត​នៅ​លើ​មាត់​អ្នក​ដទៃ​នោះ​ទេ។

ផ្កាឈូកទី ៣

3

អ្នក​អាច​មិន​ចាប់​អារម្មណ៍​នោះ​ទេ ប៉ុន្តែ​នៅថ្ងៃទី ១១ ដល់ ១៧ មេសានេះ អ្នក​នឹង​ទទួល​បាន​សំណាង​មួយ ដែល​អាច​ផ្លាស់ប្តូរ​ជីវិត​អ្នក​ឲ្យ​ប្រសើរ​ជាង​មុន។ ជា​ការ​ពិត​ទៅ ពេលវេលា​ល្អៗ​របស់​អ្នក​បាន​ឈាន​ចូល​មក​ដល់​ហើយ មិន​ថា​តែ​ក្នុង​ទំនាក់ទំនង​ស្នេហា អាជីព​ការងារ ឬ​របររកស៊ិ​ផ្សេងៗ ដែល​អ្នក​នឹង​ទទួល​បាន​លាភ​ធំ បាន​ឡើង​តំណែង បាន​ប្រាក់​ចំណេញ​ខ្ពស់​ជាង​មុន ឬ​ត្រូវ​រង្វាន់​ណា​មួយ​ទៀត​ក៏​ថា​បាន។

ប៉ុន្តែ​ត្រូវ​ចាំ​ថា នេះ​ក៏​អាច​ជា​ការ​សាកល្បង​សម្រាប់​អនាគត​របស់​អ្នក​ផង​ដែរ ដោយ​ចង់​ដឹង​ថា តើ​អ្នក​ចេះ​វិធី​ប្រើប្រាស់​របស់​ដែល​បាន​មក​ទាំង​នោះ​ទេ តើ​អាច​បង្កើត​វា​ឲ្យ​ទៅ​ជា​ប្រយោជន៍​បន្ថែម​ទៀត​បាន​ដែរ​ឬ​ទេ? ពេល​បាន​របស់​អ្វី​មួយ​ហើយ អាច​សម្រាក​បាន តែ​កុំ​ឈប់ ត្រូវ​ប្រឹង​បន្ត​ទៀត។

ផ្កាឈូកទី ៤

4

អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ឆ្លាតវៃ ហើយ​ជឿជាក់​លើ​ខ្លួន​ឯង ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ អ្នក​ហាក់​ដូច​ជា​ចុះ​ខ្សោយ​ហើយ​ត្រូវ​ការ​នរណា​ម្នាក់​មក​ជួយ​ផ្តល់​យោបល់ មក​នៅ​ជិត​ដើម្បី​បង្កើន​ភាព​កក់ក្តៅ។

អ្នក​ត្រូវ​ដឹង​ថា ផែនការណ៍​ឬ​គោលបំណង​ខ្លះ​យើង​មិន​អាច​សម្រេច​បាន​ដោយ​តក់ក្រហល់​នោះ​ទេ បើ​ទោះ​បី​ជា​យើង​ខិតខំ​ប៉ុណ្ណា​ក៏​ដោយ ក្នុង​ពេលវេលា​នេះ​សូម​អ្នក​រង់ចាំ​បន្តិច​សិន ហើយ​កុំ​នឿយណាយ និង​បន្ត​ភាព​អត់ធ្មត់​មួយ​នេះ​ឲ្យ​បាន​ល្អ។ សារ​ចុង​ក្រោយ កុំ​ភ្លេច​ប្រើ​ពេលវេលា​និង​ពាក្យ​ល្អ​សម្រាប់​មនុស្ស​ពិសេស​ជុំវិញ​ខ្លួន​ខ្លះ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក