កុំឱ្យរឿងទាំងនេះដឹកមុខ បើមិនដូច្នោះទេ ជីវិតអ្នកនឹងវិនាស បង់ខាតទ្រព្យ គ្មានសល់អ្វីឡើយ

ជីវិត បើចង់រុងរឿង រីកចម្រើន ជោគជ័យ គឺត្រូវចំណាយពេលយូរណាស់ ទើបអាចទទួលបានអ្វីៗតាមដែលយើងប្រាថ្នាចង់បាន។ ប៉ុន្តែ បើចង់ឱ្យរលំរលាយ វិនាសខ្ចាត់ខ្ចាយ ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ អ្វីៗនឹងត្រូវរលាយអស់គ្មានសល់ទេ។ ដូច្នេះហើយ កុំបណ្ដោយឱ្យបញ្ហាទាំងនេះដឹកមុខ ព្រោះវាសុទ្ធតែកត្តាដែលនាំឱ្យអ្នកវិនាសគ្មានសលយអ្វីឡើយ មិនមែនអស់ត្រឹមតែទ្រព្យក្រៅខ្លួនទេ សូម្បីតែសាច់ញាតិ ឬខ្លួនឯង ក៏គ្មានសល់ដែរ។

១. អំពើឆ្កួតទាំង៤

ឆ្កួតទាំង៤ គឺជារឿងដែលមនុស្សត្រូវព្យាយាមចៀសវាង កុំឱ្យមានជាប់ខ្លួនឱ្យសោះ។ តើឆ្កួតទាំង៤នោះ មានអ្វីខ្លះ? ឆ្កួតទី១ គឺឆ្កួតស្រា ឆ្កួតទី២ គឺឆ្កួតស្រី ឆ្កួតទី៣ គឺឆ្កួតល្បែង ចំណែកឯឆ្កួតទី៤ គឺឆ្កួតនឹងភាពអំនួតខ្លួនឯង ឆ្កួតទាំង៤នេះ នឹងនាំឱ្យវិនាស ព្រាត់ប្រាស់ បែកបាក់ រលត់ទាំងទ្រព្យគ្មានសល់អ្វីឡើយ ដូច្នេះហើយ បើចង់ឱ្យខ្លួនឯងមានក្ដីសុខ មានសំណាង ដាច់ខាត កុំបណ្ដោយឱ្យរឿងទាំងនេះ កើតឡើងឱ្យសោះ។

8c5b68c619349b3e117ff95ce7884bbf

២. ភាពលោភលន់ អាត្មានិយម

មនុស្សលោភលន់ មនុស្សអាត្មានិយម រមែងច្រើនតែចាញ់អាត្មាឯង ភាពលោភលន់ មិនអាចនាំឱ្យអ្នកជោគជ័យ ភាពអាត្មានិយម ក៏មិនអាចឱ្យអ្នកមានក្ដីសុខនោះឡើយ ផ្ទុយទៅវិញ វានឹងធ្វើឱ្យអ្នកកាន់តែបាត់បង់អ្វីៗគ្រប់យ៉ាង មនុស្សកាន់តែអាត្មានិយម កាន់តែគ្មានញាតិសន្ដាន រកមិនបានមនុស្សល្អៗ ស្មោះត្រង់នៅក្បែរខ្លួនឡើយ។

៣. សេចក្ដីប្រមាថ

ការប្រមាថ នឹងនាំមកនូវភាពខាតបង់ ដូច្នេះហើយ កុំប្រមាថ កុំមើលងាយ អ្វីក៏ដោយ មនុស្សក៏ដោយ កុំប្រមាថមើលងាយអ្នកដទៃឱ្យសោះ។ សេចក្ដីប្រមាថ តិច ឬច្រើន គឺសុទ្ធតែនាំមកនូវសេចក្ដីវិនាស ដូច្នេះហើយ ត្រូវតែចៀសវាងឱ្យបាន។

92ba581956f1e61bc96b8a8acc90029f

៤. កំហឹង និងភាពឆេវឆាវ

កំហឹង និងភាពឆេវឆាវ មិនអាចនាំឱ្យអ្នកសម្រេចកិច្ចការតូចធំបានឡើយ។ មនុស្សដែលគ្មានភាពអំណត់ គ្មានភាពអត់ទ្រាំ មិនចេះអត់ធ្មត់ រមែងនាំមកនូវបញ្ហាទាំងពួងមកឱ្យខ្លួនឯងវិញ។ កំហឹង មិនត្រឹមតែធ្វើឱ្យអ្នកបាត់បង់ក្ដីសុខប៉ុណ្ណោះទេ តែវានឹងធ្វើឱ្យយើងធ្វើខុសដោយអចេតនា ថែមទាំងនាំឱ្យកើតមានវិប្បដិសារីពេញមួយជីវិតផងដែរ។

៥. ចិត្តចង្អៀតចង្អល់

គេថា "ស៊ូចង្អៀតផ្ទះ កុំឱ្យចង្អៀតចិត្ត" មនុស្សដែលមានចិត្តគំនិតចង្អៀតចង្អល់ ទោះទៅដល់ទីណា ក៏គ្មានអ្នកណាស្រឡាញ់ រាប់អានដែរ មនុស្សដែលមានចិត្តចង្អៀតចង្អល់ខ្លាំងពេក ច្រើនតែរស់នៅតែម្នាក់ឯង គ្មានញាតិសន្ដាន គ្មានក្ដីសុខឡើយ។

1bbaea1631b533f9560af9a1aab0a75a

៦. គំនិតអវិជ្ជមាន

ល្អៗ ប្រហែលមិនសក្តិសិទ្ធិ តែការគិតមិនល្អ ការគិតអវិជ្ជមាន រមែងកើតមានតាមសតិអារម្មណ៍ និងគំនិតរបស់យើង ដូច្នេះហើយ កុំបណ្ដោយឱ្យខួរក្បាលគិតរឿងអាក្រក់ៗច្រើនពេក។ មនុស្សដែលគិតតែរឿងអាក្រក់ៗ ជីវិតនឹងមិនមានភាពរុងរឿងទេ សូម្បីតែសេចក្ដីសុខក៏គ្មានដែរ ព្រោះរវល់តែគិតរឿងអាក្រក់ៗ ដូច្នេះគ្មានពេលរកក្ដីសុខឱ្យខ្លួនឯងឡើយ មនុស្សដែលគិតអវិជ្ជមាន ទោះទេវតាក៏ជួយមិនបានដែរ ​តែងតែបង់ខាតលាភសំណាងជាបន្តបន្ទាប់៕

អត្ថបទ ៖ ​pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN