មហា​សំណាង ១៤,១៥,១៦ មេសា ម្ចាស់​ឆ្នាំ ៣ ទេវតា​ចារ​មក​ថា នឹង​មាន​លុយ​ចាយ​មិន​ខ្វះ

តាម​ក្បួន​ហោរាសាស្រ្ត​នៅ​ពេលវេលា​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ ចំ​ថ្ងៃ​ ១៤,១៥ និង ១៦ មេសា គឺ​មាន​ឆ្នាំ ៣ ដែល​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ហើយ​អាច​មាន​លុយ​កាន់​ពេញ​ដៃ ចាយ​មិន​ខ្វះ​ឡើយ៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Ice_screenshot_20220412 115253

ជា​ម្ចាស់​ឆ្នាំ​នេះ​តែ​ម្តង ដោយ​ពួក​គេ​រមែង​ជា​មនុស្ស​មាន​ចរិត​ម៉ឺងម៉ាត់ ចេះ​កំណត់​គោលដៅ​ក្នុង​ជីវិត​ច្បាស់លាស់។ មនុស្ស​នេះ​ឈ្លាសវៃ រឹងមាំ និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​ណាស់​ក្នុង​ជីវិត ហើយ​សញ្ញា​ឡើង​យីអ៊ុន​សម្រាប់​ពួក​គេ គឺ​ហៀប​នឹង​ឈាន​ចូល​មក​ដល់​ហើយ។

ចាប់​ពី​ថ្ងៃ​ទី ១៤,១៥ និង ១៦ មេសា ចន្លោះ ៣ ​ថ្ងៃ​នេះ រាសី​ម្ចាស់​ឆ្នាំ​ខាល នឹង​ងើប​ឡើង​ខ្ពស់ ហើយ​អាច​ហូរ​ចូល​នូវ​ថាមពល​វិជ្ជមាន ដោយ​មិន​ញញើត​នឹង​ការ​ជួប​បញ្ហា​អ្វី​ទាំង​អស់ ជា​រួម​ហូរ​មក​តែ​លាភ ហូរ​មក​តែ​លុយ អាច​ចាយ​សប្បាយ​ពេញ​ដៃ។

អ្នក​កើត​ឆ្នាំ​សេះ - មមី

Ice_screenshot_20220412 115249

ជា​មនុស្ស​មាន​ចិត្ត​សប្បុរស ចូលចិត្ត​សេរីភាព ហើយ​មិន​ចូលចិត្ត​ស្តាប់​ការ​ចាត់ចែង​ពី​នរណា​ម្នាក់​ឡើយ។ មនុស្ស​នេះ​រាង​ចចេស​បន្តិច តែ​ពួក​គេ​សម្រេច​ចិត្ត​អ្វី​ក៏​មិន​ងាយ​ខុស​ដែរ​ក្នុង​ជីវិត។ ឆ្លង​កាត់​ឧបសគ្គ​មុន ទើប​ឃើញ​សេចក្តីសុខ​តាមត្រូវ នេះ​ជា​គន្លង​នៃ​ជីវិត​របស់​ម្ចាស់​ឆ្នាំ​មមី។

ពេលវេលា​លំបាក​របស់​ពួកគេ​ហែល​កាត់​ច្រើន​ហើយ ឥឡូវ​ក៏​ចូល​ដល់​ពេល​សោយសុខ​រយៈ​ពេល​ខ្លី ដូច្នេះ​ចូល​រីករាយ​នឹង​វា​បន្តិច​សិន​ទៅ សឹម​គិត​ពី​ការ​ខិតខំ​បន្ត​ទៅ​មុខ​ទៀត។ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ១៤,១៥ និង ១៦ មេសា ទ្រព្យ​នឹង​គរ​ផ្តុំ ៨ ទិស ងាក​ទៅ​ណា​ក៏​មាន​លុយ ហើយ​មាន​អំណោយ​ផ្តល់​ឲ្យ​ជា​ហូរហែ​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

Ice_screenshot_20220412 115243

នៅ​ថ្ងៃ ១៤,១៥,១៦ មេសា អ្នក​កើត​ឆ្នាំ​ច នឹង​សម្រេច​បាន​ផែនការណ៍​ធំ​មួយ​ក្នុង​ជីវិត។ ទន្ទឹម​នឹង​ភាព​សប្បាយ​រីករាយ​ជួបជុំ​បងប្អូន​ផង ម្ចាស់​ឆ្នាំ​ច ក៏​នឹង​អាច​ជួប​គូគាប់​ក្នុង​ជីវិត ឬ​អាច​ជា​អំណោយ​ធំ​មួយ​សម្រាប់​ជីវិត​របស់​ពួក​គេ ក្រោយ​ឆ្លង​កាត់​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈ​ពេល​យូរ​ណាស់​មក​ហើយ​នោះ។

ចំណាំ​មើល​ទៅ​មនុស្ស​នេះ មិន​ចូលចិត្ត​ពឹង​អ្នក​ដទៃ​ទេ ក្រោក​ឈរ​ក៏​ក្រោក​ដោយ​ខ្លួន​ឯង បើ​ដួល​ក៏​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ដែរ ហើយ​ប្រមូល​ផ្តុំ​សុទ្ធ​តែ​ការ​គិត​វិជ្ជមាន​នៅ​ក្នុង​ចិត្ត។ ពេលវេលា​សំណាង​ចូល​មក​ដល់​ហើយ លាភ​ធំ​ក្នុង​ជីវិត​មិន​បង្អង់​ទៀត​ទេ គឺ​ចំ​ថ្ងៃ​ពិសេស​ណា​មួយ នៅ​ចន្លោះ​ថ្ងៃ​ទាំង​បី​ខាង​លើ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក