តើអ្នកចាប់អារម្មណ៍ទេសភាពធម្មជាតិមួយណា? រើសមួយទៅដើម្បីចូលអានការទស្សន៍ទាយដ៏សែនឆុត

Picsart_22 04 12_12 08 28 009

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលទេពកោសល្យពិសេសពីធម្មជាតិរបស់អ្នក តាមរយៈការជ្រើសរើសទេសភាពមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

1. ទេសភាពសាគូរ៉ា

Picsart_22 04 12_12 04 40 351

ទេពកោសល្យពីធម្មជាតិរបស់អ្នកគឺ "មន្តស្នេហ៍" អ្នកគឺជាមនុស្សដែលមានមន្តស្នេហ៍ មិនថាអ្នកមានរូបរាងបែបណានោះទេ អ្នក​ជា​មនុស្ស​ដែល​មាន​ចរិត​គួរ​ឱ្យ​ស្រលាញ់​និងទាក់​ទាញ អ្នកជាមនុស្សដែលមានចរិតពិសេស ពូកែយកចិត្តយកថ្លើម មានភាពស្រទន់មន្តស្នេហ៍ ជាមួយទម្លាប់ទាំងអស់នេះហើយដែលធ្វើអោយអ្នកក្លាយជាមនុស្សដែលមានមន្តស្នេហ៍ ប៉ុន្តែទាស់តិចអ្នកជា​មនុស្សមានភាពអៀនខ្មាស់ច្រើន មិនសូវមានទំនុកចិត្តលើខ្លួនឯង រហូតមិនចេះរាយមន្តស្នេហ៍ដែលខ្លួនមានចំពោះមនុស្សជុំវិញខ្លួនទៅវិញ។ តើអ្នកដឹងទេថាមានមនុស្សច្រើនណាស់លួចស្រឡាញ់អ្នក មានអ្នកចង់ចែចង់អ្នកច្រើនណាស់ តែអ្នកបែរជាអៀនខ្មាសបិទឱកាសខ្លួនឯងទៅវិញ ។

2. ទេសភាពព្រិលពណ៌ស

Picsart_22 04 12_12 04 53 382

ទេពកោសល្យពីធម្មជាតិរបស់អ្នកគឺជា​មនុស្ស​ដែល​មាន​ញាណដឹងមុន ភាគច្រើនគ្រាន់តែមើលទឹកមុខ និងអាកប្បកិរិយារបស់ដៃគូសន្ទនា អ្នក​ក៏អាច​ស្មាន​ដឹងពី​អារម្មណ៍ និង​នឹងការគិត​របស់​គេដែរ។ នៅពេលនរណាម្នាក់មិនពេញចិត្តអ្នកនឹងដឹងភ្លាមៗហើយប្រញាប់ដោះស្រាយបញ្ហាចំពោះមុខ នរណាមានបំណងល្អឬបំណងអាក្រក់ អ្នកអាចអានគំនិតច្បាស់ដូចថ្ងៃ ជាមួយនឹងវិធីដែលអ្នកមើលចេតនាអាកប្បកិរិយា ម្ល៉ោះហើយល្មមៗមិនអាចបោកប្រាស់អ្នកបានទេ ។

3. ទេសភាពសមុទ្រពណ៌ខៀវខ្ចី

Picsart_22 04 12_12 05 02 034

ទេពកោសល្យពីធម្មជាតរបស់អ្នកគឺ ផ្តល់ក្តីសុខឲ្យមនុស្សជុំវិញខ្លួន អ្នកគឺជាមនុស្សដែលមានថាមពលវិជ្ជមានខ្ពស់ មនុស្សជាច្រើនតែងតែនិយាយថា ការនៅជាមួយអ្នកធ្វើឱ្យពួកគេសប្បាយចិត្ត និងមិនសូវមានភាពតានតឹង ព្រោះអ្នកពិតជាពូកែធ្វើឱ្យមនុស្សដែលអ្នកស្គាល់រីករាយ។ អ្នក​មិន​ចូល​ចិត្ត​ឃើញ​នរណា​ម្នាក់​រងទុក្ខ ឬ​សោកសៅ​យូរ​ទេ អ្នកនឹងរកវិធីធ្វើឱ្យបុគ្គលនោះសប្បាយចិត្តបានភ្លាមៗ ។ លើសពីនេះអ្នកជាមនុស្សគិតវិជ្ជមាន មិនចូលចិត្តគិតសាំញ៉ាំធ្វើឱ្យឈឺក្បាលឡើយ រឿងណាដែលអាចបំភ្លេចបានអ្នកនឹងបំភ្លេចភ្លាម ជាពិសេសអ្នកជាមនុស្សបានសម្តីណាស់ នរណាក៏ដោយឲ្យតែបាននិយាយជាមួយអ្នក ដឹងតែមានក្តីសុខ ដោយសារភាពកំប្លុកកំប្លែងដ៏គួរឲ្យស្រលាញ់របស់អ្នក ។

4. ទេសភាពរដូវស្លឹកឈើជ្រុះ

Picsart_22 04 12_12 05 11 353

ទេពកោសល្យពីធម្មជាតិគឺ អ្នក​ត្រូវ​បាន​គេ​ឲ្យឈ្មោះថា​ជា​មនុស្ស​មាន​ការ​អត់ធ្មត់​ខ្លាំង​ ជាមនុស្សដែលតស៊ូក្នុងជីវិត។ នៅពេលមានបំណងចង់ធ្វើអ្វីមួយ អ្នកនឹងចាប់ផ្តើមពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ជាមនុស្សធ្វើសន្សឹមៗកុំបំបោល នឹងវិវត្តន៍ទៅមុខបន្តិចម្តងៗរហូតដល់ជោគជ័យ។ លើសពីនេះអ្នក​មិន​មែន​ជា​ប្រភេទមនុស្ស​ធ្វើអ្វីចោលហ្នឹងទេ បើ​អ្នក​តាំង​ចិត្ត​ធ្វើហើយទោះបីជាវាត្រូវការពេលវេលាយូរយ៉ាងក៏ដោយ អ្នកនឹងអត់ធ្មត់ហើយធ្វើវាឱ្យបានសម្រេចដែរ ៕

ប្រភព៖ Knongsrok