ត្រូវ ៩៥ ភាគរយ! សាករើសនំខ្មែរមួយ ដើម្បីទម្លាយថាអ្នកជាមនុស្សបែបណា?

តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងត្រឹមតែតម្រូវឲ្យអ្នកជ្រើសរើសនំខ្មែរ ១ ក្នុងចំណោមនំខ្មែរទាំង ៤ នោះយើងនឹងបង្ហាញច្បាស់ថា អ្នកជាមនុស្សប្រភេទណា? ក្រោយជ្រើសរើសហើយ សូមទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖

នំខ្មែរទី ១

1

អ្នកដែលបានជ្រើសរើសនំចាំង មានន័យថាអ្នកជាមនុស្សចិត្តសប្បុរស។ អ្នកដែលមិនដើរថយក្រោយទេ ក្នុងជីវិត ពោលគឺទៅមុខជារៀងរហូត។

នៅលើផ្លូវដែលអ្នកដើរ ពោរពេញទៅដោយចិត្តសប្បុរស ដោយអ្នកមិនទុកចិត្តមនុស្សច្រើនទេក្នុងជីវិតមួយនេះ ហើយអ្នកបើកចិត្តទូលាយក្នុងការជួយអ្នកដទៃ ជាពិសេសមនុស្សជុំវិញខ្លួន ពោលបើអ្នកមានបាន អ្នកមិនចេះនៅមើលពួកគេខ្វះខាតឡើយ នោះនឹងរកគ្រប់វិធីដើម្បីជួយស្រោចស្រង់ពួកគេ។ ទង្វើហ្នឹងហើយជាសុភមង្គលពិតក្នុងជីវិតរបស់អ្នក។

នំខ្មែរទី ២

2

ប្រសិនជ្រើសរើសនំច័ក្តច័ន នេះបានទាក់យកចិត្តរបស់អ្នកឲ្យជ្រើសយក នោះក៏មានន័យថា ភាពសំខាន់បំផុតនៃជីវិត គឺថាមពលដែលអ្នកកំពុងមាន។ អ្នកជាមនុស្សដែលមានថាមពលដ៏អស្ចារ្យពីកំណើត ដែលអាចដោះស្រាយនៅបញ្ហាជាច្រើន ដែលមនុស្សទូទៅពិបាកនឹងធ្វើ ហើយអ្នកខ្លួនឯងគឺជាអ្នកត្រួសត្រាយផ្លូវដើរសម្រាប់ខ្លួនឯង ពោលមិនចូលចិត្តការពឹងផ្អែកអ្នកដទៃឡើយ។

នំខ្មែរទី ៣

3

អ្នកដែលបានជ្រើសរើសនំអាកោរ បង្ហាញថាអ្នកជាមនុស្សដែលស្វាហាប់និងគួរឲ្យគោរពបំផុត។ មនុស្សរាល់គ្នានៅជុំវិញអ្នក គេហាក់ទទួលបានឥទ្ធិពលវិជ្ជមាន និងរីករាយជាទីបំផុត។

អ្នកមានចរិតល្អ ខិតខំព្យាយាម ហើយជាមនុស្សចិត្តត្រជាក់មិនឆេវឆាវនោះទេ ដែលនាំឲ្យផែនការណ៍ជីវិតនានារមែងសម្រេចទៅបានតាមការគ្រោងទុក។

នំខ្មែរទី ៤

4

អ្នកដែលសម្លឹងឃើញនំអន្សមចុងក្រោយនេះ ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយរមែងចង់ដឹងចង់ឃើញរឿងថ្មីជានិច្ច។ អ្នកជាមនុស្សដែលឯករាជ្យ មិនសូវចូលចិត្តមានដៃជើងច្រើនមកជួយជ្រោមជ្រែង ធ្វើអ្វីស៊ូមានទំនួលខុសត្រូវដោយខ្លួនឯង ប៉ុន្តែបញ្ហាត្រង់ថាអ្នកទូលរែកសម្ពាធគ្រួសាររាងធ្ងន់បន្តិច៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក