តោះ! មកតេស្តមើលរឿងលុយកាក់របស់អ្នកក្នុងអំឡុងពេលនេះ កំពុងសោយសុខ ឬខ្វះមុខខ្វះក្រោយ?

Picsart_22 04 13_13 47 36 919

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលុយកាក់កុនុងឆ្នាំថ្មីរបស់អ្នក តាមរយៈការជ្រើសរើសកាបូបមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

កាបូបទី 1

Picsart_22 04 13_13 48 43 424

នេះ​ជា​ពេល​វេលា​ដែល​អ្នក​សោយសុខហើយ ​អាច​និយាយ​បាន​ថា​មានលុយចាយសប្បាយសោយសុខ ដោយ​សារ​មុន​នេះ​អ្នកមាន​គំនិតសន្សំទុករឹតត្បិត​ខ្លាំង​ តាំង​ចិត្ត​សន្សំលុយសន្សំកាក់យ៉ាងយកចិត្តទុកដាក់ មិនដែលចង់ទៅណាទាល់តែសោះ ដោយចេតនាពេញលេញនេះហើយ ជាលទ្ធផលវាធ្វើឲ្យអ្នកមានសល់លុយសល់កាក់ធូរធារនឹងគេ ។

កាបូបទី 2

Picsart_22 04 13_13 49 32 928

បើកកាបូបត្រៀមទទួលទ្រព្យសម្បត្តិទៅ អ្នក​នឹង​ទទួល​បាន​ប្រាក់​ពី​អ្នក​ដទៃ ឬទទួលបានប្រាក់រង្វាន់ ឬ​អាច​ជា​លុយ​ពី​បណ្តាញ​ផ្សេងៗ​ហូរ​ចូល​កាបូប​ហូរហៀរ សំណាងបានមកដល់ហើយ។

កាបូបទី 3

Picsart_22 04 13_13 50 16 764

លុយមកដល់ដៃភ្លាម នៅមិនបានប៉ុន្មានក៏ចេញវិញភ្លែត មួយរយៈក្រោយនេះដោយសារបញ្ហារាំងស្ទះផ្សេងៗ បានធ្វើឲ្យអ្នករកបានតែចំណាយច្រើន មិនសូវសល់លុយកាក់ពេលខ្លះខ្វះមុខខ្វះក្រោយ ម្ល៉ោះហើយអ្វីអាចកាត់បន្ថយបានកាត់ខ្លះទៅ ចាយអ្វីដែលចាំបាច់បានហើយ ។

កាបូបទី 4

Picsart_22 04 13_13 51 00 437

ប៉ិនណាស់ខាង​ត្អូញត្អែរ​ប្រាប់មនុស្ស​គ្រប់គ្នាថា​ ​មិន​មាន​លុយ ប៉ុន្តែ​តាម​ពិត​អ្នកមានសល់លុយច្រើនណាស់ អ្នកមិនដែលខ្វះលុយចាយទេ តែតែវានៅមិនគ្រប់គ្រាន់សំរាប់អ្នកសោះ ព្រោះ​អ្នកនៅ​តែ​មាន​អារម្មណ៍​ថា​ចំនួន​ប្រាក់​ដែល​សន្សំ​មិន​បាន​ច្រើន​ដូច​ចិត្តប៉ង នេះ​ប្រហែល​ដោយសារ​អ្នកចង់បាន អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ ចង់បានឥតឈប់ ចង់សល់លុយសល់កាក់ឲ្យបានតកូនតចៅ តែការចង់បានរបស់អ្នកមិនដែលសាងភាពក្តៅក្រហាយលើនរណាម្នាក់ទេ អ្នកចង់បានដោយការខំប្រឹងប្រែងខ្លួនឯងទាំងអស់ ទោះយ៉ាងអ្នកត្រូវចេះកំណត់គោលដៅឲ្យច្បាស់លាស់ផង ដើម្បីកុំឲ្យធ្ងន់សម្រាប់ខ្លួនឯងពេក ៕

ប្រភព៖ Do Duang/Knongsrok