ផ្ទះ ៣ ប្រភេទ គួរយកគំរូតាមព្រោះមានតែធ្វើឲ្យម្ចាស់ចម្រុងចម្រើន ចំណែក ២ ប្រភេទទៀតហាមធ្វើតាមដាច់ខាត

ធាតុ​ហុងស៊ុយ​ក្នុង​ផ្ទះ​មាន​ឥទ្ធិពល​ខ្លាំង​លើ​លាភ​សំណាង ភាព​ចម្រុងចម្រើន ព្រម​ទាំង​សុខភាព​ម្ចាស់ផ្ទះ។ ហេតុនេះ ថ្ងៃនេះដែរគេហទំព័រ "ក្នុងស្រុក" សូមបង្ហាញនូវប្រភេទផ្ទះ មួយចំនួនខាងក្រោម ដែលអ្នកគួរតែសាងសង់ និងមិនគួរសាងសង់ ដើម្បីទាក់ទាញលាភសំណាង៖

ផ្ទះ​ ​៣ ​ប្រភេទ ​មានហុងស៊ុយខ្លាំង បើប្រកបអាជីវកម្ម​មានតែទទួលបានជោគជ័យ៖

ផ្ទះនៅតំបន់មានផ្លូវច្រើន៖ ជាធម្មតាផ្ទះ​នៅ​ជិត​ផ្លូវ​ធំៗ ច្រើន​តែ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ការ​ជួញ​ដូរផ្សេងៗ ហើយ រាសី​អ្នក​នៅ​ក្នុងផ្ទះ​ក៏​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដែរ​។

ក្បួនហុងស៊ុយនិយាយថា ផ្លូវក្បែរផ្ទះកាន់តែធំ កាន់តែមានសិរីរុងរឿង និងទាក់ទាញទ្រព្យសម្បត្តិហីរហៀយ។ ទោះជាយ៉ាងណាក៏ដោយ ផ្ទះដែលមានផ្លូវចូលត្រង់​ផ្ទាល់គួរតែត្រូវបានជៀសវាង ដោយសារផ្លូវ​ត្រង់​នឹង​បង្កើត​នូវ​ទីតាំង​ខូចខាត ពោល​គឺ​ផ្លូវ​ប្រៀប​ដូច​ឈើ​ធ្នង់​បុក​ចំ​មុខ​ផ្ទះ​បណ្តាល​ឱ្យ​មានបញ្ហាដល់ផ្ទះទៀតផង។

ផ្ទះមានខ្យល់ចេញចូល មានពន្លឺច្រើន៖ ផ្ទះ​ដែលមាន​ពន្លឺព្រះអាទិត្យ និង​ខ្យល់​ចេញចូលច្រើននឹង​នាំមក​នូវសុខភាពល្អដល់សមាជិកគ្រួសារម្នាក់ៗ។​ប៉ុន្តែ បើ​ផ្ទះ​បិទ​ងងឹតពេក ខ្វះពន្លឺគ្រប់គ្រាន់ នឹង​ធ្វើ​ឲ្យ​យិន​រឹង​មាំ ប៉ះពាល់​ដល់​ស្មារតី​អ្នក​ស្នាក់​នៅក្នុងផ្ទះ ដែលអាចធ្វើឲ្យសុខភាពរបស់ម្ចាស់ផ្ទះកាន់តែយ៉ាប់យ៉ឺន ហើយអាជីពក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

ទេសភាពជុំវិញផ្ទះមានភាពចុះសម្រុងគ្នា៖ អ្នកអាចរៀបចំទេសភាពជុំវិញផ្ទះតាមអ្វីដែលអ្នកចង់បាន ប៉ុន្តែគួរតែធ្វើឲ្យមានភាពសុខដុមរមនាជាក់លាក់មួយណាមួយ ដូចជា ពណ៌ទេសភាពគួរតែជ្រើសរើសពណ៌ដែលមានប្រយោជន៍ដល់ការគិត និងស្មារតីរបស់មនុស្សក្នុងគ្រួសារ។

ផ្ទះ​ ២ ​ប្រភេទ ធ្វើឲ្យ​ហុងស៊ុយ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិខ្លាំង៖

ផ្ទះមានបន្ទប់ទឹកនៅកណ្តាល៖ ជាទូទៅពីមុនមនុស្សភាគច្រើនតែងតែនាំគ្នាររចនាបន្ទប់ទឹកនៅទីតាំងខាងក្រោយផ្ទះ។ ប៉ុន្តែ បច្ចប្បន្ននេះ មនុស្សក៏បានធ្វើការផ្លាស់ប្តូរដោយរចនាបែបទំនើបត្រូវដាក់បន្ទប់ទឹកនៅកណ្តាលផ្ទះ ថ្វីត្បិតតែមើលទៅប្លែកមែន តែវាមិនមានជាហុងស៊ុយល្អប៉ុន្មានទេ។

មូលហេតុ​គឺ​ដោយសារ​បន្ទប់ទឹក​ជា​កន្លែង​កខ្វក់ ផ្ទុក​បាក់តេរី និង​ផ្សិត​ច្រើន​ ហើយផ្នែកកណ្តាលផ្ទះគឺជាកន្លែងសំខាន់សម្រាប់ចរាចរនៃវាល qi ។ ដូច្នេះ ផ្ទះដែលមានបន្ទប់ទឹកនៅកណ្តាលពិតជាកខ្វក់ណាស់ យកល្អគួរតែផ្លាស់ទីបន្ទប់ទឹកទៅកន្លែងផ្សេង ឬត្រូវប្រាកដថារក្សាបន្ទប់ទឹកឱ្យស្អាត និងមានរបៀបរៀបរយ។

ផ្ទះមានរាងត្រីកោណ៖ ពេល​មើល​ផ្ទះ​បុរាណ​ច្រើន​តែ​ផ្ដោត​ទៅ​លើ​ស្ថិរភាព​នៃ​ជ្រុង​ទាំង​បួន និង​ភាព​មូល​នៃ​ស្ថានសួគ៌ និង​ផែនដី។ ផ្ទះ​រាង​ត្រីកោណ​ជា​រាង​ភ្លើង ផ្ទះ​ប្រភេទ​នេះ​មិន​ស្ថិតស្ថេរ​រារាំង​ដល់​ការ​អភិវឌ្ឍ​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​។  ក្រៅពីនេះ ផ្ទះរាងត្រីកោណពិបាកប្រើប្រាស់ពេញផ្ទៃ មានកន្លែងទំនេរច្រើននឹងត្រូវខ្ជះខ្ជាយ ដូច្នេះនេះមិនមែនជាជម្រើសល្អទេ។

ប្រភព៖ បរទេស