ស្រ្តីមានប្រជ្រុយ​​៤​ទីតាំងនេះ សំណាងធំណាស់ មួយជីវិតមិន​បាច់ខ្វល់​រឿង​ខ្វះ​លុយ​ចាយទេ បើមានត្រឹមមួយក៏ល្អដែរ

បើយោងតាម​ទស្សនវិជ្ជា បង្ហាញឲ្យដឹងថា មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​ក្នុងទីតាំងទាំង​ ៤​ ដូចខាងក្រោមនេះ ច្រើន​តែ​មាន​លាភ មាន​សំណាង និង​ជីវិត​រុងរឿង មានតែភាពជោគជ័យ សម្បូរសប្បាយ ហើយនៅថ្ងៃអនាគត់ ជីវភាពគ្រួសារធូរធារ។ តើអ្នកមានប្រជ្រុយមួយក្នុងចំណោម ៤ នេះដែរទេ៖

ប្រជ្រុយនៅកណ្តាលខ្នង៖ មនុស្ស​ស្រីដែល​មាន​ប្រជ្រុយ​នៅ​កណ្តាល​ខ្នង ជាមនុស្សនាំលាភ​សំណាង​ល្អ​ប្រសើរណាស់ ហើយក៏ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ខ្ពង់ខ្ពស់​ក្នុង​អាជីព​ការងារ​ ​នឹងតែង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឱ្យ​បាន​ល្អទៀតផង។ ទន្ទឹមនឹងនេះ ស្រ្តីដែលមានប្រជ្រុយនៅកណ្តាលខ្នង មានទេពកោសល្យជាអ្នកដឹកនាំដោយធម្មជាតិ នឹងបានធ្វើឱ្យអ្នកដទៃគោរពកោតខ្លាចជានិច្ច។

នៅពេលឈានចូលដល់វ័យកណ្តាល បុគ្គល​ដែលមានលក្ខណៈបែបនេះ គឺ​មាន​សមត្ថភាពខ្លាំងក្នុងការ​គ្រប់គ្រង​លុយកាក់​បានល្អ ស័ក្តិសម​សម្រាប់​ការងារ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ ដោយសារពោរពេញដោយ​ភាព​ប៉ិនប្រសប់ ចេះទំនាក់ទំនង​ល្អ​ជា​មុន បង្កើត​ឱកាស​រក​ប្រាក់​បាន​ច្រើន។

ប្រជ្រុយនៅលើស្មា៖ ស្ត្រីដែលមានប្រជ្រុយនៅលើស្មា តែងតែទទួលបានសំណាងក្នុងគ្រប់ទិដ្ឋភាព នឹងមានទាំងភាពសម្បូរសប្បាយក្នុងជីវិត។ ជាពិសេស បុគ្គលនេះច្រើនតែកើតក្នុងគ្រួសារដែលមានលក្ខខណ្ឌល្អ តែមិនចូលចិត្តក្នុងការពឹងផ្អែកទេ គឺមានតែការខិតខំប្រឹងប្រែងរកលុយ និងប្រមូលទ្រព្យសម្បតិ្តបន្ថែមទៀតដោយខ្លួនឯង។

លើសពីនេះ ស្រ្តីដែលមានប្រជ្រុយនេះ តែងតែទទួលបានការគាំទ្រពីមនុស្សថ្លៃថ្នូរគ្រប់ទិសទី មិនត្រឹមតែនាំសំណាងដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបានកសាងគ្រួសាររឹងមាំ ចិញ្ចឹមកូនឱ្យធំឡើង ក្លាយជាមនុស្សល្អប្រសើរ។

ប្រជ្រុយនៅលើមាត់៖ ស្រ្តីដែល​មាន​ប្រជ្រុយ​នៅ​លើ​មាត់ ​ច្រើន​តែ​មាន​សម្ដី​ម៉ឺងម៉ាត់ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្រឡាញ់រាប់អាន។ ប្រជ្រុយនៅលើមាត់ជានិមិត្តរូបតំណាងឲ្យសមត្ថភាពក្នុងការរកប្រាក់ចំណូល តែងតែមានទំនាក់ទំនងល្អក្នុងសង្គម។ មិនតែប៉ុណ្ណោះ បុគ្គល​នេះ​ចេះ​ឆក់​យក​ឱកាស​ដើម្បីក្លាយជា​អ្នកមាន មានប្រាក់ចំណូនកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ លើសពីនេះ នៅថ្ងៃអនាគត់ ស្ត្រី​ដែល​មាន​ចរិត​បែបនេះ​ក៏​មាន​ជីវភាព​គ្រួសារ​ធូរធារ និង​មាន​សុភមង្គល​ផងដែរ​។

ប្រជ្រុយនៅក្រោមបាតជើង៖ ស្ត្រី​ដែល​មាន​ប្រជ្រុយ​នៅ​បាត​ជើង​ច្រើន​តែ​មាន​សំណាង​ល្អ​ មានសមត្ថភាព ឆ្លាតជាងមនុស្សដទៃ។ ជាពិសេស ស្ត្រីដែលមានចរិតនេះច្រើនតែមានការគិតឡូជីខលខ្លាំង និងដឹងពីរបៀបរកលុយ មានទ្រព្យសម្បតិ្តសម្បូរហូរហៀរ ថែមទាំងមានមនុស្សខ្ពង់ខ្ពស់ជាច្រើនជួយឧបត្ថម្ភ។

ប្រភព៖ បរទេស